សុខភាព
អាការក្រោយចាក់វ៉ាក់សាំង និងសញ្ញាបញ្ជាក់ថា មានបញ្ហា
ជាទូទៅ បន្ទាប់ពីចាក់វ៉ាក់សាំងរួច រាងកាយរបស់យើងនឹងបញ្ចេញអាការៈមួយចំនួនឆ្លើយតបទៅនឹងវ៉ាក់សាំងនោះ។ ភាគច្រើនវាអាការទាំងនោះមិនបង្កការគំរាមកំហែងដល់សុខភាពទេ ប៉ុន្តែក្នុងករណីមួយចំនួនវាក៏អាចជាសញ្ញានៃបញ្ហាក្រោយពេលចាក់វ៉ាក់សាំងដែរ។

ដូចគ្នានេះដែរ ការចាក់វ៉ាក់សាំងកូវីដ-១៩ អាចជួយការពារយើងពីការឆ្លងវីរុសនេះ តែវាបង្កឲ្យរាងកាយយើងបញ្ចេញសញ្ញាជាផលរំខានតិចតួចដែលបញ្ជាក់ថា រាងកាយយើងកំពុងបង្កើតអង់ទីករការពារជំងឺនេះ។ អាការរំខានពីការចាក់វ៉ាក់សាំងអាចបណ្ដាលឲ្យយើងពិបាកធ្វើការងារប្រចាំថ្ងៃមួយចំនួន ប៉ុន្តែវានឹងបាត់ទៅវិញដោយឯកឯងប៉ុន្មានថ្ងៃបន្ទាប់ពីចាក់វ៉ាក់សាំងហើយ។ នេះបើតាមការឲ្យដឹងពីមជ្ឈមណ្ឌលគ្រប់គ្រង និងប្រឆាំងជំងឺឆ្លងអាមេរិក (CDC)។
ផលរំខានក្រោយចាក់វ៉ាក់សាំង
លើដៃ (កន្លែងចាក់)៖ ឈឺ ឡើងក្រហម ឬហើម
លើរាងកាយ៖ ហត់ អស់កម្លាំង ឈឺក្បាលឈឺសាច់ដុំ ព្រឺសម្បុរ ក្ដៅខ្លួន ឬចង្អោរ ចង់ក្អួត។ល។
តិចនិកគួរដឹងក្រោយចាក់វ៉ាក់សាំង

ពិគ្រោះជាមួយគ្រូពេទ្យ ពីការប្រើថ្នាំគ្មានវេជ្ជបញ្ជាដូចជាពពួកថ្នាំបំបាត់ការឈឺចាប់ ពេលយើងឈឺកន្លែងមុខម្ជុលជាដើម។ តែវាមិនត្រូវបានណែនាំឲ្យលេបថ្នាំបំបាត់ការឈឺចាប់ ឬបញ្ចុះកម្ដៅមុនពេលចាក់វ៉ាក់សាំងទេ។
ក្នុងករណីមួយចំនួនធំ រាល់ការឈឺចាប់បង្កឡើងបន្ទាប់ពីចាក់វ៉ាក់សាំងរួច នឹងបាត់ទៅវិញ ហើយយើងមិនចាំបាច់បារម្ភពេកទេ។ ផ្ទុយវិញបើមានចេញរោគសញ្ញាដូចខាងក្រោម គួរទាក់ទងទៅខាងមន្ទីរពេទ្យ ឬគ្រូពេទ្យព្រោះវាអាចជាសញ្ញាមានបញ្ហាដល់សុខភាពដូចជា៖
១. កន្លែងចាក់ ឡើងក្រហម ឬរឹងខ្លាំង ឬមិនប្រក្រតីក្នុងរយៈពេល២៤ម៉ោង
២. ផលរំខានបង្កជាផលវិបាកដល់យើង ឬមិនធូរស្បើយក្រោយ ២-៣ថ្ងៃបន្ទាប់ពីចាក់ថ្នាំ។
CDC បានបញ្ជាក់ទៀតថា ផលរំខានគ្រាន់តែធ្វើឲ្យយើងពិបាកធ្វើកិច្ចការធម្មតាប៉ុន្មានថ្ងៃ បើវាមិនបាត់ទៅវិញ មានន័យថា ការចាក់វ៉ាក់សាំងមានបញ្ហាហើយ ត្រូវប្រញាប់រកជំនួយ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ពីរថ្ងៃមុនចាក់វ៉ាក់សាំង ហាមប្រើថ្នាំបំបាត់ការឈឺចាប់ បើមិនចាំបាច់

-
KPT+១៥ ម៉ោង ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម២ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់