សុខភាព
ជំងឺរើម អាចបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតឬទេ?
ជំងឺរើមជាជំងឺបណ្តាលមកអំពីវីរុសឈ្មោះ វ៉ារីសេឡា ហ្សូស្ទ័រ (Varicella Zoster Virus) ដែលបង្ហាញសញ្ញាលើស្បែកជាពងទឹក មានតូចមានធំផ្តុំគ្នាជាកញ្ចុំឬជាផ្ទាំងៗ។
ពេលឆ្លងវីរុស វ៉ារីសេឡា ហ្សូស្ទ័រ (Varicella Zoster Virus) ដំបូងវាបង្កជាជំងឺអុតស្វាយ ក្រោយពេលជាសះពីជំងឺអុតស្វាយវីរុសនេះមិនងាប់ទេ វានៅសម្ងំក្នុងប្រព័ន្ធទឹករងៃ នៅពេលណាមួយសុខភាពរបស់យើងចុះខ្សោយ (ប្រព័ន្ធភាពស៊ាំ) វីរុសនេះនឹងរើឡើងបង្កជាជំងឺរើម។
ក) រោគសញ្ញា៖
នៅរយៈពេល ៤ ទៅ ៥ ថ្ងៃ មុនពេលលេចចេញជំងឺនេះ អ្នកជំងឺមានអាការៈរាងអស់កំលាំង ក្តៅខ្លួនស្ទើញៗ ស្រគៀរក្រហាយៗនៅលើស្បែកដែលវាប្រុងនឹងលេចចេញ។ បន្ទាប់មកទើបវាចេញជាពងទឹកមានតូចមានធំផ្តុំគ្នាជាកញ្ចុំឬជាផ្ទាំងៗ។ វាអាចចេញគ្រប់ទីកន្លែង នៅលើទ្រូង លើមុខ នៅដៃ។ល។ ប៉ុន្តែវាចេញតែម្ខាង មិនដែលចេញទាំងសងខាងឬព័ទ្ធជុំទេ។ ក្រោយចេញសញ្ញាលើស្បែកពី ៧ ទៅ ១០ថ្ងៃ ពងទឹកទាំងនោះក៏សះជាអស់ បន្សល់តែស្នាមសម្លាកលើស្បែក និងការឈឺចាប់ក្រហាយលើស្បែកកន្លែងចេញ។ រោគសញ្ញាឈឺចាប់និងក្រហាយលើស្បែកនេះអាចតិចឬខ្លាំង អ្នកខ្លះឆាប់បាត់ អ្នកខ្លះយូរអាចដល់ឆ្នាំ ទៅតាមសុខភាពបុគ្គលផ្សេងៗគ្នា។
ខ) វិធីព្យាបាល៖
អ្នកជំងឺត្រូវជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវ និងត្រូវប្រើឱសថប្រភេទលាប និងលេបរយៈពេល ៧ ទៅ ១០ថ្ងៃ ទៅតាមវេជ្ជបញ្ជាវេជ្ជសាស្ត្រ។
បញ្ជាក់៖ សូមជម្រាបបងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា ជំងឺរើមអាចព្យាបាលជាដាច់មិនបណ្តាលឲ្យមានគ្រោះថ្នាក់ឡើយ។ លើកលែងករណីពិសេស(កម្រជួប) ជំងឺរើមកើតលើអ្នកជំងឺមានសុខភាពទ្រុឌទ្រោមខ្លាំងត្រូវសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។
គ) វិធីការពារ៖
វិធីមួយចំនួនដែលយើងអាចជៀសផុតពីជំងឺរើមៈ
– ចំពោះអ្នកមិនទាន់កើតអុតស្វាយត្រូវចាក់ថ្នាំការពារជំងឺអុតស្វាយ។
– ចំពោះអ្នកកើតអុតស្វាយរួចហើយត្រូវចាក់ថ្នាំការពារជំងឺរើម។
ឃ) ប្រការត្រូវយល់ដឹង ចំពោះអ្នកជំងឺរើម៖
– ត្រូវងូតទឹកសំអាតខ្លួនប្រាណនឹងសាប៊ូជាប្រចាំ។
– ត្រូវបរិភោគអាហារបំប៉នសុខភាព មិនតមអាហារអ្វីទាំងអស់។
– មិនត្រូវស្តោះផ្លុំ ឬយកភ្លើងមកដុតលើស្បែកអ្នកជំងឺរើមទេ។
«សូមលោកអ្នកធ្វើអនាម័យខ្លួនប្រាណ និងការពារពីជំងឺអុតស្វាយនិងរើម ហើយប្រសិនបើមានករណីធ្ងន់ធ្ងរណាមួយនៃជំងឺនេះ សូមមកពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញសើស្បែកនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលការប្រឹក្សា និងព្យាបាលឲ្យបានត្រឹមត្រូវ»៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ អ្វីជា ជំងឺរលាកក្រពេញប្រូស្តាតស្រួចស្រាវ?
-
ចរាចរណ៍៥ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង