សុខភាព
ការពារប្រព័ន្ធភាពស៊ាំចុះខ្សោយ មនុស្សមានក្រុមឈាមទាំង ៤ ត្រូវតមអាហារប៉ុន្មានមុខនេះ
ប្រភេទឈាមរបស់មនុស្សម្នាក់ៗមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធទៅនឹងការដែលរាងកាយរំញោចជាមួយចំណីអាហារ។ ដូច្នេះហើយ ទើបមុនទទួលទាន យើងត្រូវគិតគូពីរបបអាហារដែលមានឥទ្ធិពលវិជ្ជមាននិងអវិជ្ជមានចំពោះសុខភាព ពុំនោះទេ ទោះបីញ៉ាំអាហារល្អច្រើនយ៉ាងណា ក៏គ្នាប្រយោជន៍ដែរ ព្រោះវាប្រឆាំងជាមួយប្រភេទឈាមរបស់យើង។

ដូចនេះ មកស្វែងយល់ពីរបបអាហារដែលប្រភេទឈាមមិនត្រូវសូវត្រូវការ ដោយចៀសវាងកុំបរិភោគច្រើនពេក ដើម្បីឱ្យមានសុខភាពល្អ និងយកឈ្នះជំងឺតម្កាត់នានា។
ឈាមប្រភេទ A

មនុស្សដែលមានឈាមប្រភេទនេះច្រើនមានតែកម្រិតអាស៊ីដក្រពះទាប មិនអាចរំលាយប្រូតេអ៊ីនរបស់សាច់និងខ្លាញ់បានល្អប៉ុន្មានទេ។ ហេតុនេះគួរប្រុងប្រយ័ត្នចំពោះអាហារដូចជា ប្រភេទសាច់ក្រហម សាច់មាន់ ទា ប្រភេទទឹកដោះគោ ឬគ្រីម ផលិតផលធ្វើពីស្រូវសាលីរួមមាននំប៉័ង ឬស្រាបៀរ។ល។ អាហារសម្រកទម្ងន់ ទឹកជ្រលក់ធ្វើពីម្នាស់ ប្រេងអូលីវ និងបន្លែឆៅ។
ឈាមប្រភេទ B

ឈាមប្រភេទ B អាចទទួលទានអាហារបានច្រើនមុខ ដោយមិនសូវរើសឡើយ។ ប៉ុន្តែនៅតែមានអាហារមួយចំនួនចាំបាច់ត្រូវត្រណមដូចជា សាច់មាន់ ពោត ប៉េងប៉ោះ ស្រូវសាលី ល្ង អាហារសម្រកទម្ងន់ ស៊ុត ថ្លើមសត្វ តែ និងឈើអែម។
ឈាមប្រភេទ AB

ឈាមប្រភេទនេះគឺជាបញ្ចូលគ្នារវាងក្រុម A និង B ហើយមនុស្សស្ថិតក្នុងប្រភេទនេះមានកម្រិតជាតិអាស៊ីដក្រពះទាប តែអាចបន្សាំជាមួយសាច់បាន។ ទោះយ៉ាងណា អាហារមិនគួរទទួលទានច្រើនសម្រាប់ឈាមប្រភេទ AB រួមមាន សាច់ក្រហម ពោត អាហារស្រកទម្ងន់ ផលិតផលទឹកដោះគោ សារាយសមុទ្រ ម្នាស់ គ្រឿងសមុទ្រ និងតៅហ៊ូ។
ឈាមប្រភេទ O

មនុស្សមានឈាម O មានកម្រិតជាតិអាស៊ីដក្នុងក្រពះច្រើនជាងមនុស្សផ្សេងទៀត និងមានសមត្ថភាពរំលាយអាហារបានល្អ មិនថាប្រូតេអ៊ីនសាច់ ឬខ្លាញ់ឡើយ។ ហេតុនេះហើយទើបរបបអាហារសម្រាប់ពួកគេច្រើនតែជាអាហារដែលមានប្រូតេអ៊ីនខ្ពស់ ហើយអាហារដែលគួរចៀសវាងមានដូចជា ធញ្ញជាតិ សណ្ដែកបណ្ដុះ ស្ពៃក្ដោប ផ្កាខាត់ណាស អាហារសម្រកទម្ងន់ គ្រឿងសមុទ្រ សាច់ក្រហម និងប្រេងអូលី៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Bright Side
ចុចអាន៖ អ្នកមានឈាមប្រភេទ O ប្រឈមហានិភ័យឆ្លងកូវីដទាប ចុះក្រុមឈាមប្រភេទណា ប្រឈមឆ្លងខ្លាំងជាងគេ?

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
សន្តិសុខសង្គម៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?