សុខភាព
ល្បីយូរហើយ! តើពិតអត់ វិទ្យុសកម្មចេញពីទូរស័ព្ទ បង្កជាមហារីក?
ទូរស័ព្ទទំនើបៗ សុទ្ធតែមានហ្វ្រេកង់វិទ្យុសកម្ម គ្រាន់តែនៅក្រោមកម្រិតសុវត្ថិភាព ដែលអាជ្ញាធរបានកំណត់ ប៉ុន្ដែសប្ដាហ៍មុន កាសែត Chicago Tribune របស់អាមេរិក បានចេញផ្សាយលទ្ធផលមួយ រកឃើញថា ទូរស័ព្ទ iPhone និង Samsung មានហ្វ្រេកង់វិទ្យុសកម្ម លើសកម្រិតសុវត្ថិភាព កំណត់ដោយរដ្ឋបាលអាមេរិក រហូតដល់ ២ដង។
កាសែតអាមេរិកមួយនេះ រកឃើញថា ហ្វ្រេកង់វិទ្យុសកម្មរបស់ទូរស័ព្ទ iPhone 7 គឺលើសកម្រិតសុវត្ថិភាពកំណត់ដោយគណៈកម្មការទំនាក់ទំនងអាមេរិក (FCC) ចំនួន ២ដង។ ចំណែកទូរស័ព្ទ Samsung S8 មានហ្វ្រេកង់វិទ្យុសកម្ម លើសកម្រិតសុវត្ថិភាព ចំនួន ៥ដង។ FCC កំណត់កម្រិតសុវត្ថិភាពនៃហ្វ្រេកង់វិទ្យុសកម្មទូរស័ព្ទ ១,៦វ៉ាត់/គីឡូក្រាម។
ទោះមិនទាន់ច្បាស់ថាតើហ្វ្រេកង់វិទ្យុសកម្មរបស់ទូរស័ព្ទទំនើប បង្កហានិភ័យជំងឺមហារីក ឬគ្រោះថ្នាក់ផ្សេងទៀត ប៉ុន្ដែវាកំពុងក្លាយជាសំនួរមួយ នៅក្នុងចំណោមអ្នកប្រើប្រាស់ទូរស័ព្ទទំនើប។
ក្រោយចេញផ្សាយលទ្ធផលនេះ ខាងគណៈកម្មការ FCC របស់អាមេរិក ក៏បានចាប់ផ្ដើមធ្វើការស៊ើបអង្កេតលើហ្វ្រេកង់ទូរស័ព្ទរបស់ក្រុមហ៊ុនល្បីៗផងដែរ។ គណៈកម្មការ ទទួលយករាល់ការអះអាងទាំងអស់ ស្ដីពីការរំលោភស្ដង់ដារហ្វ្រេកង់វិទ្យុសកម្ម ហើយនឹងធ្វើការពិនិត្យលើទូរស័ព្ទនានា នៅក្នុងរយៈពេល ២-៣ខែខាងមុខ។
ចំណែកក្រុមហ៊ុន Apple និង Samsung បានជំទាស់នឹងការរកឃើញរបស់កាសែតអាមេរិក។ Apple បញ្ជាក់ថា លទ្ធផលការធ្វើតេស្តរបស់កាសែតអាមេរិក មិនត្រឹមត្រូវ ដោយសារការរៀបចំ មិនផ្អែកតាមដំណើរការចាំបាច់ ដើម្បីវាយតម្លៃឲ្យត្រឹមត្រូវលើម៉ូដែលទូរស័ព្ទ iPhone។ ចំណែកក្រុមហ៊ុន Samsung បញ្ជាក់ថា ទូរស័ព្ទ Samsung ដែលលក់នៅអាមេរិក សុទ្ធតែអនុវត្តតាមច្បាប់របស់ FCC។
ទោះយ៉ាងណា ចុងក្រោយនេះ ក្រុមហ៊ុនទូរស័ព្ទទាំង២ កំពុងរងបណ្ដឹងពីពលរដ្ឋអាមេរិក លើផលប៉ះពាល់ហ្វ្រេកង់វិទ្យុសកម្មចំពោះអ្នកប្រើប្រាស់ រហូតដល់ ៥០០% លើសកម្រិតសុវត្ថិភាព។
គួរបញ្ជាក់ថា វិទ្យុសកម្ម គឺជារលកដែលសាយភាយចេញពីគ្រឿងអេឡិចត្រូនិក ដូចជា ទូរស័ព្ទ កង្ហារ កុំព្យូទ័រ ទូរទស្សន៍ ម៉ាស៊ីនត្រជាក់ ឆ្នាំងដាំបាយ ទូទឹកកក និងអេឡិចត្រូនិចផ្សេងៗទៀត ដោយវាកើតមាននៅគ្រប់ទីកន្លែងទាំងអស់ក្នុងបរិយាកាស។ ចំណែកផលប៉ះពាល់ដំបូង វិទ្យុសកម្មធ្វើឲ្យយើងបាត់បង់ថាមពលនៅក្នុងខ្លួនពី ១០% ទៅ ៣០% ភ្លាមៗ បន្ទាប់ពីយើងប៉ះពាល់ទៅ លើគ្រឿងអេឡិចត្រូនិចផ្សេងៗ។ រីឯការជ្រាបចូលរបស់វិទ្យុសកម្មទៅក្នុងរាង្គកាយរបស់យើង គឺមិនបានធ្វើឲ្យយើងឈឺចាប់ភ្លាមៗនោះទេ ប៉ុន្តែវាបង្កការប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ ដោយផលប៉ះពាល់បន្តិចម្តងៗនេះ បង្កឲ្យកើតមហារីកខួរក្បាល មហារីកគ្រាប់ឈាម ថាមពលរាង្គកាយចុះខ្សោយ ខ្សោយមេជីវិត ហើយស្ត្រីពពោះ ធ្វើឲ្យការបង្កកំណើតខុសប្រក្រតីជាដើម៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ហេតុផលធំៗដែលមិនគួរដាក់ម៉ោងរោទ៍តាមទូរសព្ទដៃ
ចុចអាន៖ កុំចេះតែដាច់យប់ពេក គេងឲ្យបានគ្រប់គ្រាន់ចៀសវាងបញ្ហាទាំងនេះ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៦ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ