Connect with us

ព័ត៌មានជាតិ

គ្រាន់តែ​ខេត្ត​ក្រុង​ពីរ សរុប​អ្នក​ឆ្លង ៥៧ នាក់​ទៅហើយ

បានផុស

នៅ

​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ នៅ​តែ​បន្ត​រក​ឃើញ​អ្នក​ឆ្លង​កើន​ឡើង​មិន​ថមថយ​។

ចំនួន​អ្នក​ឆ្លង​សរុប ៦៣ នាក់​នៅ​ព្រឹក​នេះ ខេត្ត​ក្រុង​ទាំង​ពីរ​នេះ​សរុបមាន​អ្នក​ឆ្លង​ ៥៧ នាក់​ក្នុង​នោះ​ខេត្ត​ព្រះសីហនុ​មាន​ចំនួន​ ៣៤ នាក់ និង​ភ្នំពេញ ២៣ នាក់។ ខេត្ត​ត្បូង​ឃ្មុំ​ដែល​ទើប​តែ​ផ្ទុះ​សហគមន៍​មួយ​រយៈ​ចុងក្រោយ​មាន​អ្នក​ឆ្លង ០៤ នាក់ ខេត្ត​កណ្តាល ០១ នាក់ និង​ស្វាយរៀង ០១ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​បញ្ជាក់​ថា រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ ស្ថិត​ក្នុង​ភាព​ប្រកាស​អាសន្ន​លើ​ការ​រាតត្បាត​ជំងឺ​កូវីដ ១៩។ ខេត្ត​ក្រុង​ដ៏​សំខាន់​ពីរនេះ នៅ​បន្ត​រងគ្រោះដោយ​កើន​ចំនួន​អ្នក​ឆ្លង​ជា​រៀងរាល់​ថ្ងៃ។ ​រដ្ឋបាល​ខេត្ត​ព្រះសីហនុបាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេលនេះ​ មាន​អ្នក​ជំងឺ​ជិត ៣០០ នាក់​កំពុង​សម្រាក​ព្យាបាល​។

ចំណែក​រាជធានី​ភ្នំពេញ ស្ថានភាព​អ្នក​ឆ្លង​កើន​ជា​គំហុក រដ្ឋាភិបាល​បាន​សម្រេច​ប្រើប្រាស់​មន្ទីរពេទ្យ​ហ្លួងម៉ែ អតីត​មន្ទីរពេទ្យនគរទេពជា​កន្លែង​សម្រាក​ព្យាបាល​អ្នក​ឆ្លង​កូវីដ ១៩។

រាជធានី​ប្រើប្រាស់​មណ្ឌលព្យាបាលអ្នក​ឆ្លងកូវីដ​មាន៖

-មជ្ឍមណ្ឌលកំចាត់រោគរបេង និងហង់សិន
-មន្ទីរពេទ្យ​មិត្តភាពខ្មែរ​សូវៀត
-មណ្ឌលសុខភាព​ចាក់អង្រែ
-សណ្ឋាគារ​ក្រេឌុត រាជធានី​ភ្នំពេញ
-មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ
-មន្ទីរពេទ្យ​កុមារជាតិ
-មន្ទីរពេទ្យហ្លួងម៉ែ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម