សុខភាព
អ្វីជាការការវះកាត់ដុំសាច់ក្នុងស្បូន ដោយវិធីឆ្លុះ !
ស្ត្រីដែលមានបញ្ហាធ្លាក់ឈាមនៅពេលមានរដូវ ឬក្រោយមានរដូវ ភាគច្រើនបណ្តាលមកពីដុំសាច់នៅភ្នាសក្នុងនៃស្រទាប់ស្បូន ដែលបញ្ហាទាំងអស់នេះ ជួបប្រទះលើស្ត្រីក្នុងវ័យបន្តពូជ និងជិតអស់រដូវ ដែលបង្កផលវិបាកធ្ងន់ធ្ងរដូចជាការធ្លាក់ឈាមខ្លាំង ពេលខ្លះអាចបង្កគ្រោះថ្នាក់ដល់ជីវិត និងវិបត្តិអត់កូន។

ការថតឆ្លុះ ធ្វើរោគវិនិច្ឆ័យ និងវះកាត់ដោយឆ្លុះក្នុងស្បូន (Hysteroscopy Diagnosis and Surgery) វាពិតជាចាំបាច់ណាស់ ក្នុងការព្យាបាលបញ្ហាទាំងនេះ។ វិធីព្យាបាលទាំងនេះមិនបង្កឲ្យមានផលវិបាក ហើយមានប្រសិទ្ធភាពខ្ពស់ ដែលមិនតម្រូវឲ្យអ្នកជំងឺសម្រាកពេទ្យយូរ និងអាចរក្សាស្បូនសម្រាប់មានបុត្រថ្ងៃក្រោយ។

វិធីព្យាបាលនេះផ្តល់ភាពសុក្រិតបំផុតដោយការប្រើឧបករណ៍ Hysteroscopy ដែលមានកាមេរ៉ា ឆ្លុះចូលក្នុងស្បូន ដែលអាចឲ្យយើងធ្វើការវាយតម្លៃស្រទាប់ក្នុងនៃស្បូន ភាពធ្លាក់ឈាមមិនធម្មតាតាមទ្វារមាស កម្រិតនៃវិបត្តិអត់កូន មូលហេតុធ្វើឲ្យអត់កូនញឹកញាប់ (រលូតកូន ម្តងហើយម្តងទៀត)។



«រាល់ការកង្វល់ ឬក៏បញ្ហាដូចដែលបានរៀបរាប់ខាងលើ សូមអញ្ជើញមកជួបផ្ទាល់ជាមួយគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីពិនិត្យ ពិគ្រោះ និងធ្វើរោគវិនិច្ឆ័យ ឈានដល់ការព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់»៕

អត្ថបទ៖ រស្មី
សូមចុចអាន៖ ជ្រុះសក់ ឈឺសន្លាក់ បាត់បង់គ្រាប់ឈាម អាចជាជំងឺលូពីស (Lupus)!

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ