សុខភាព
កាហ្វេផ្ដល់ប្រយោជន៍ តែក៏អាចមានគុណវិបត្តិធ្ងន់ធ្ងរដល់សុខភាពប្រសិនបើ….
កាហ្វេជាភេសជ្ជៈពេញនិយមសម្រាប់យុគសម័យថ្មី។ មនុស្សជាច្រើនចំណូលទទួលទានកាហ្វេពេលព្រឹក ព្រោះវាជួយស្មារតីឲ្យភ្លឺស្វាង។ កាហ្វេមានគុណសម្បត្តិច្រើនយ៉ាងចំពោះរាងកាយ ទន្ទឹមនឹងនោះកាហ្វេក៏មានផលប៉ះពាល់ដល់សុខភាពមួយចំនួនផងដែរ។
សារធាតុធីអូហ្វ៊ីលលីន (Theophylline) ជាសារធាតុនៅក្នុងកាហ្វេអ៊ីនដែលធ្វើឲ្យបំពង់ខ្យល់រីក និងជំរុញដល់ប្រព័ន្ធប្រសាទ។ នៅក្នុងផ្នែកវេជ្ជសាស្ត្រ សារធាតុនេះគេប្រើជាមួយអ្នកជំងឺហឺតដង្ហក់ ដើម្បីជំរុញការដកដង្ហើម។ បើបានទទួលសារធាតុនេះក្នុងបរិមាណច្រើន អាចនឹងហុចផលឲ្យរាងកាយបាត់បង់តុល្យការ ដោយសារតែវាទៅជំរុញប្រព័ន្ធខួរក្បាល ទើបមិនស័ក្ដិសមជាមួយអ្នកដែលកើតជំងឺបេះដូងនោះទេ។
ដោយឡែក សារធាតុ ស៊ែនធីន អាល់ខាលយដ៍ (Xanthine Alkaloid) ជាសារធាតុដែលមានឥទ្ធិពលជំរុញប្រព័ន្ធប្រសាទផ្នែកកណ្ដាល ដែលធ្វើឲ្យមានអារម្មណ៍ក្លៀវក្លា រាងកាយស្វាហាប់។ បើសិនបានទទួលក្នុងបរិមាណច្រើន អាចធ្វើឲ្យបេះដូងដើរលឿនខុសប្រក្រតីបាន។ សារធាតុនេះត្រូវបានប្រើជាចំណែកផ្សំរបស់ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈកំប៉ុងផ្សេងៗ ក៏ដូចជាមាននៅក្នុងកាហ្វេអ៊ីនផងដែរ។ របាយការណ៍ខ្លះបានប្រាប់ថា សារធាតុនេះប្រើលាយផ្សំនៅក្នុងថ្នាំសម្លាប់សត្វល្អិតទៀតផង ព្រោះកាហ្វេអ៊ីនអាចធ្វើឲ្យសត្វល្អិតស្លាប់បាន។ កាលណាទទួលទានសារធាតុនេះក្នុងបរិមាណច្រើន វានឹងធ្វើឲ្យប្រព័ន្ធប្រឆាំងភាពស៊ាំក្នុងរាងកាយធ្លាក់ចុះខ្សោយ។
លើសពីនោះទៀត សារធាតុផ្សេងនៅក្នុងកាហ្វេអ៊ីនអាចធ្វើឱ្យកើតដំបៅនៅក្នុងក្រពះ ឬអ្នកមានជំងឺក្រពះស្រាប់ មានអាការចុកពោះនៅពេលទទួលទានកាហ្វេពេលពោះទំនេរ។ ម្យ៉ាងទៀត នៅពេលផឹកកាហ្វេពេលមិនទាន់ញ៉ាំអី អាចធ្វើឲ្យវិលមុខ មានអារម្មណ៍រសាប់រសល់ និងងាយធ្វើឲ្យកើតអាការធុញថប់តានតឹង។ រីឯអាការផ្សេងទៀតគឺធ្វើឲ្យបេះដូងលោតញាប់ និងគេងលក់មិនស្រួល។ បន្ថែមពីលើនេះ អ្នកញៀនកាហ្វេអ៊ីនអាច ធ្វើ្យឲ្យសម្ពាធឈាមឡើងខ្ពស់ និងធ្វើឲ្យខ្លាញ់នៅក្នុងឈាមកើនឡើងដែរ ដែលជាលទ្ធផលធ្វើឲ្យក្រពះផលិតអាស៊ីតចេញមកបន្ថែម ធ្វើឲ្យងាយកើតដំបៅក្នុងក្រពះខ្លាំងជាងមនុស្សប្រក្រតី។
ចំណែកផលប៉ះពាល់ដែលកើតនៅលើមនុស្សស្រីវិញ កាហ្វេអ៊ីនក្នុងបរិមាណច្រើននឹងធ្វើឱ្យងាយកើត “ដុំគីស” ជាងមនុស្សស្រីធម្មតា និងប្រថុយប្រថានក្នុងការកើតមហារីក ឬដុះសាច់នៅក្នុងសុដន់ទៀតផង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Healthline
ចុចអាន៖ស្វែងយល់អំពី ជំងឺរបេង!

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន