ព័ត៌មានអន្ដរជាតិ
មនុស្សចាស់ដែលមានជំងឺវង្វេងវង្វាន់ ប្រឈមការស្លាប់ខ្ពស់ដោយកូវីដរហូតដល់ ៩០ ភាគរយ
ការសិក្សាមួយដែលត្រូវបានចេញផ្សាយដោយ JAMA Network Open បានរកឃើញថា អ្នករស់នៅក្នុងមណ្ឌលថែទាំដែលមានអាយុ ៩០ ឆ្នាំឡើងទៅ នៅសហរដ្ឋអាមេរិកមានអត្រាស្លាប់ដោយសារជំងឺកូវីដ១៩ ជិត ៣ ដងច្រើនជាងអ្នកដែលមានអាយុ ៦៥ ទៅ ៧០ ឆ្នាំ ។

ទិន្នន័យបានបង្ហាញថា លើសពីនេះទៀតអ្នកដែលមានជំងឺវង្វេងវង្វាន់ធ្ងន់ធ្ង រដោយមិនគិតពីអាយុប្រឈមហានិភ័យខ្ពស់ដល់ ៩០% នៃការស្លាប់ដោយកូវីដ១៩។
សាស្ត្រាចារ្យផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ Texas នៅ GalvestonGoodwin បាននិយាយថា ” ការកើនឡើងអាយុ ជំងឺវង្វេង មុខងាររាងកាយចុះខ្សោយត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងហានិភ័យនៃការស្លាប់ ” ។
យោងតាមតួលេខចេញផ្សាយដោយមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺសហរដ្ឋអាមេរិកបានឲ្យដឹងថា ប្រហែលជា ៨១% នៃប្រជាជនដែលបានស្លាប់ដោយសារជំងឺកូវីដ នៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២០ មានអាយុ ៦៥ ឆ្នាំឡើងទៅ។ ទីភ្នាក់ងារបានប៉ាន់ប្រមាណថា អ្នករស់នៅមណ្ឌលថែទាំមានចំនួន ២២% នៃការស្លាប់ដែលទាក់ទងនឹងវីរុសកាលពីឆ្នាំមុន។

ការសិក្សាមួយបានវិភាគទិន្នន័យលើមនុស្សជាង ៤៨២,០០០ នាក់មានអាយុលើសពី ៦៥ ឆ្នាំរស់នៅក្នុងមណ្ឌលថែទាំជាង ១៥,០០០ក្នុងរយៈពេលចន្លោះពីថ្ងៃទី ១ ខែមេសាដល់ថ្ងៃទី ៣០ ខែកញ្ញាឆ្នាំមុន ដែលរួមបញ្ចូលទាំងរលកទីមួយនិងទីពីរនៃជំងឺរាតត្បាតនៅសហរដ្ឋអាមេរិក។
ក្នុងចំណោមអ្នករស់នៅតាមមណ្ឌលថែទាំរួមមាន ២៨% បានធ្វើតេស្តវិជ្ជមាន និង ២១% ត្រូវការការព្យាបាលនៅមន្ទីរពេទ្យ និងជាង ១៩% បានស្លាប់ដោយសារការឆ្លងមេរោគ។
អ្នករស់នៅមណ្ឌលថែទាំដែលធាត់ខ្លាំងមានហានិភ័យខ្ពស់ក្នុងការឆ្លងជំងឺដល់ទៅ ១៩% និងហានិភ័យនៃការចូលសម្រាកក្នុងមន្ទីរពេទ្យមានចំនួន ៤០ %បើធៀបនឹងអ្នកដែលមានទម្ងន់រាងកាយមានសុខភាពល្អ។ អ្នករស់នៅតាមមណ្ឌលថែទាំបុរសមានហានិភ័យខ្ពស់ជាង ៣២ % ធៀបនឹងអ្នករស់នៅជាស្ត្រី ខណៈអ្នកមានជំងឺតម្រងនោមនិងទឹកនោមផ្អែមដោយមិនគិតពីភេទ មានហានិភ័យខ្ពស់ជាង ២០% សម្រាប់ការចូលសម្រាកក្នុងមន្ទីរពេទ្យ។ មានតែអ្នកអាយុ ៩០ ឆ្នាំឬចាស់ជាងនេះ ហើយទទួលរងពីជំងឺវង្វេងស្មារតីធ្ងន់ធ្ងរ ទើបអាចបង្កើនហានិភ័យនៃការស្លាប់ខ្ពស់ក្នុងចំណោមអ្នករស់នៅមណ្ឌលថែទាំ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖UPI
ចុចអាន៖អ្នកជាសះស្បើយពីកូវីដ អាចប្រឈមបញ្ហាតម្រងនោមធ្ងន់ធ្ងរ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង