សុខភាព
ជួសជុលគន្លងបំផ្លាញសុខភាព ផ្លាស់ប្តូរការប្រព្រឹត្តិជាថ្មី
គ្រប់គ្នាតែងមានទម្លាប់មិនល្អទាំងនៅក្នុងការិយាល័យ ទាំងនៅផ្ទះដោយធ្វើការនៅតុក្នុងរបៀបមិនត្រឹមត្រូវ និងសម្លឹងមើលអេក្រង់កុំព្យូទ័រយូរៗជានិច្ច។
ដូច្នេះ ដល់ពេលដែលគ្នាយើងត្រូវកែលំអទម្លាប់ធ្វើការរបស់យើងចេះខ្លះ ដោយអនុវត្តគន្លឹះងាយៗចំនួន ៣ ខាងក្រោមនេះ ៖
១. ស្រូបយកខ្យល់បរិសុទ្ធខ្លះៗ
មិនថាយើងមានពេលចេញក្រៅ ១ ម៉ោង នៅពេលអាហារថ្ងៃត្រង់ ដើរ ១៥ នាទី ឬក៏ ៥ នាទីនៅពេលវេលាកណ្ដាលថ្ងៃឡើយ សូមកុំមើលទូរស័ព្ទនៅក្នុងការសម្រាកពេលដើរនេះ។
ជំនួសឲ្យទូរស័ព្ទ សូមក្រឡេកមើលមេឃពណ៌ខៀវ ឬឧទ្យានដែលមានស្មៅតូចៗដែលយើងបានដើរឆ្លងកាត់ រួចអង្គុយនិងដកដង្ហើមនៅក្នុងខ្យល់ស្រស់ ដើម្បីផ្ដល់ឲ្យខួរក្បាលរបស់យើងសម្រាកពីបច្ចេកវិទ្យាបានខ្លះ។
ការសិក្សាបង្ហាញថា ការត្រលប់ទៅរកធម្មជាតិនិងចំណាយពេលក្នុងមួយថ្ងៃៗជាមួយវត្ថុបៃតង អាចកាត់បន្ថយកម្រិតអ័រម៉ូន cortisol របស់មនុស្សបានយ៉ាងខ្លាំង។ គ្រាន់តែ៥ នាទីនៃថ្ងៃនីមួយៗគឺមានតម្លៃបំផុត។
២. ក្រោកឈរឡើង
ក្នុងអំឡុងពេលធ្វើការ យើងគួរតែក្រោកឈរយ៉ាងតិច ២ ម៉ោងក្នុងមួយថ្ងៃ។ ព្យាយាមនិងសម្រួលខ្លួនឯងដោយចំណាយពេលតិចតួច ស្រូបខ្យល់ចេញក្នុងសួត។ ជាពិសេសពេលកំពុងនិយាយទូរស័ព្ទ យើងក៏អាចក្រោកឈរបានគ្រប់ពេល ដើម្បីសម្រាកពីការអង្គុយយូរ។
មួយទៀតគឺយើងទាំងអស់គ្នាតែងមានកំហុសក្នុងការចាប់អ្វីដែលយើងចង់បាន ដូចជាអាហារមិនល្អចំពោះសុខភាពជាដើម។ ដូច្នេះសូមបញ្ឈប់ជម្រើសនេះ ហើយងាកមកសាកល្បងអាហារដែលមានសុខភាពល្អជំនួសវិញ។
៣. កែសម្រួលបញ្ជីការងារត្រូវធ្វើ
ទម្លាប់ធ្វើការងារស្ត្រេសនិងសុខភាពមិនល្អ អាចនាំឲ្យយើងមានអារម្មណ៍មិនល្អតាមហ្នឹងដែរ ហើយក៏មិនអាចស្ថិតក្នុងផ្នត់គំនិតត្រឹមត្រូវ ក្នុងការសម្រេចកិច្ចការបានណាមួយបានល្អឡើយ។
ដំបូងយើងត្រូវមើលបញ្ជីការងារដែលត្រូវធ្វើ ហើយស្វែងយល់ថា តើឥលូវនេះយើងកំពុងធ្វើអ្វី និងត្រូវការកែលំអការគ្រប់គ្រងពេលវេលា ឬផ្ដល់អាទិភាពណាមួយឲ្យប្រសើរជាងមុន ឬប្រហែលត្រូវបង្កើតបញ្ជីការងារឲ្យទាន់ពេលវេលា ដើម្បីជួយយើងឈានទៅមុខ។
ពេលខ្លះស្ត្រេសគ្រាន់តែជារឿងចៀសមិនផុត ប្រសិនបើយើងមានអារម្មណ៍ធុញថប់ សូមសាកល្បងអនុវត្តវិធីបន្ធូរអារម្មណ៍ ដោយមានការណែនាំពីអ្នកជំនាញចិត្តវិទូជាដើម៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖careergirldaily
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ