សុខភាព
ខ្លីៗអំពីដំណាក់កាលផ្សេងៗ នៃការព្យាបាលជំងឺរលាកថ្លើមប្រភេទ បេ!
យើងសង្កេតឃើញថាជំងឺក្រិនថ្លើម និងដុំសាច់មហារីកថ្លើម មានអត្រាកើនឡើងជាលំដាប់។
ជំងឺនេះបង្កឡើងដោយមូលហេតុចម្បងបីគឺ៖
– វីរុសរលាកថ្លើមប្រភេទ B ឬ C
– ការបរិភោគស្រាច្រើនហួសកម្រិតជាដើម
– ការប្រើប្រាស់ថ្នាំច្រើនហួសកម្រិត និងរយៈពេលវែង

នៅប្រទេសកម្ពុជាយើង វីរុសរលាកថ្លើមប្រភេទ B មានអត្រាច្រើនជាង ហើយក៏ជាមូលហេតុដ៏ចម្បង ដែលបង្កជាជំងឺមហារីកថ្លើម។ ការយល់ដឹងពីវិធីសាស្ត្រនៃការព្យាបាល ជាគោលសំខាន់ៗ សម្រាប់វីរុសរលាកថ្លើមប្រភេទ B នេះ គឺមានសារសំខាន់បំផុត។

ការព្យាបាលជំងឺរលាកថ្លើមប្រភេទ B នេះមាន ២ ដំណាក់កាលសំខាន់គឺ៖
១- ដំណាក់កាលទី ១៖ ការប្រើថ្នាំដើម្បីកម្ចាត់វីរុស មិនឲ្យមានវីរុសក្នុងឈាមទៀត ដែលជាទូទៅវាត្រូវការរយៈពេលចាប់ពី ៣ខែ ទៅ៦ខែ ទៅតាមបរិមាណនៃចំនួនវីរុស។ ប៉ុន្តែពេលដែលអស់វីរុសនេះ មិនមែនមានន័យថា អ្នកជំងឺបានជាសះស្បើយនោះទេ ព្រោះវានៅមានវីរុសនៅជាប់នឹងកោសិកាថ្លើមរបស់យើង ដែលវាអាចបង្កើតវីរុសមកវិញបានគ្រប់ពេល។

២- ដំណាក់កាលទី ២៖ ការគ្រប់គ្រងកុំឲ្យមានវីរុសឡើងវិញ។ ដំណាក់កាលនេះមានសារៈសំខាន់ណាស់ ដើម្បីទប់កុំឲ្យ មានការផលិតវីរុសនេះចូលមកក្នុងឈាមវិញ ដែលអាចបង្កឲ្យខូចសាច់ថ្លើមបន្តទៀត។ ការព្យាបាលនេះវាត្រូវការរយៈពេល អាចពី ១ឆ្នាំ ទៅ ៥ឆ្នាំ ព្រោះវាអាស្រ័យលើប្រព័ន្ធការពាររបស់យើង ថាអាចបង្កើតអង់ទីករបានឬទេ (ជាទូទៅមានប្រហែល ៥%ប៉ុណ្ណោះ ដែលអ្នកទទួលការព្យាបាល អាចមានការកកើតប្រព័ន្ធការពារវីរុសនេះ) បើអង់ទីករដុះ និងមានចំនួនគ្រប់គ្រាន់ទើបយើងអាចបញ្ឈប់ការព្យាបាលបាន។
ទោះយ៉ាងណាក៏ដោយ លោក លោកស្រីមិនត្រូវអស់សង្ឃឹមនោះទេ ព្រោះថាបើអនុវត្តន៍តាមដានពិនិត្យ និងព្យាបាលបានត្រឹមត្រូវ គ្រូពេទ្យជំនាញអាចជួយព្យាបាលជំងឺថ្លើមបាន ដោយជៀសវាងពីការក្រិន និងមានដុំសាច់ក្នុងថ្លើម។

“ប្រសិនបើលោក លោកស្រីមានបញ្ហាប្រឈមដូចខាងលើនេះ សូមមេត្តាប្រញាប់មកពិគ្រោះជាមួយក្រុមការងារវេជ្ជបណ្ឌិតឯកទេសជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបានរោគវិនិច្ឆ័យ និងវិជ្ជាសាស្ត្រនៃការព្យាបាលឲ្យបានឆាប់រហ័ស ប្រសិទ្ធភាពខ្ពស់”៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ សារៈប្រយោជន៍នៃការឈប់ពិសាបារី!

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ