Connect with us

សុខភាព

២ ចំណុចសំខាន់ ជួយប្រព័ន្ធការពាររាងកាយកូនតូចរឹងមាំ ជំងឺផ្សេងៗកម្រមកបៀតបៀន

បានផុស

នៅ

យើង​ហើយ​ថា ប្រព័ន្ធ​ការពារ​រាងកាយ​ក្មេងៗ​ខ្សោយ​ខ្លាំង​ណាស់ ងាយ​នឹង​រង​ការ​វាយ​លុក​ពី​ពពួក​បាក់តេរី ឬ​មេរោគ​ផ្សេងៗ ដែល​នេះ​ជា​ក្តី​បារម្ភ​របស់​ម៉ាក់ប៉ា​ទាំង​អស់។ តើ​ត្រូវ​ធ្វើ​ម៉េច​ខ្លះដើម្បី​ឲ្យ​ប្រព័ន្ធ​ការពារ​កូន​រឹងមាំ មិន​សូវ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ?

Learning at Home Infant Week 12 – BrightPath
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត​ឯកទេស​រោគ​កុមារ អ៊ុន យូ ឆ្លើយ​តប​ថា ដើម្បី​ឲ្យ​ទារក ឬ​កុមារ​មាន​ប្រព័ន្ធ​កាពារ​បាន​ល្អ អាច​ប្រឆាំង​ជាមួយ​មេរោគ​ផង និង​ដើម្បី​សម្រួល​ដល់​ការ​លូតលាស់​នៃ​រាង​កាយ បញ្ញា​ស្មារតី​ផង ទី១ ត្រូវ​ឲ្យ​ម៉ឹម​ទឹកដោះ​ម្តាយ ព្រោះ​​ទឹកដោះ​ម្តាយ​សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម វីតាមីន សារធាតុ​រ៉ែ​ផ្សេងៗ មាន​ទាំង​ព្រីបាយអូទិក ប្រូបាយអូទិក មីក្រូបាយអូតា ដែល​អាច​បង្កើន និង​ជំរុញ​ឲ្យ​ក្មេង​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​រឹងមាំ​ល្អ។

ក្នុង​នោះ​លោក​វេជ្ជបណ្ឌិត​សញ្ញាប័ត្រ​ពី​បារាំង និង​កូរ៉េ​រូប​នេះ​បាន​លើក​ឡើងថា ទឹកដោះ​ដំបូង​ល្អ​បំផុត​សម្រាប់​ទារក ដោយសារ​តែ​វា​មាន​ប្រព័ន្ធ​ការពារ​ចេញ​ពី​ម្តាយ​មក អាច​ការពារ​ក្មេង​ពី​ជំងឺ​មួយ​ចំនួន​ធំ ទម្រាំ​ដល់​វ័យ​មួយ​ដែល​អង់ទីករ​ដែល​បាន​ពី​ម្តាយ​នោះ​សាប​រលាប​ទៅ​ម្តង​បន្តិចៗ។

Happy Family Asian Mother Playing Stock Footage Video (100% Royalty-free)  27232153 | Shutterstock

បន្ថែម​ពី​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ ទី ២ លោក​វេជ្ជបណ្ឌិត​​បាន​ណែនាំ​ឲ្យ​ម៉ាក់ប៉ា​យក​កូន​ទៅ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់​មុខ​ទៅ​តាម​កម្មវិធី​ជាតិ ឬ​ក៏​ចាក់​វ៉ាក់សាំង​បន្ថែម​ផ្សេង​ទៀត​ទៅ​តាម​លទ្ធភាព​របស់​ខ្លួន ដើម្បី​ជួយ​ឲ្យ​ប្រព័ន្ធ​កាពារ​របស់​កូន​កាន់​តែ​មាំ​ទៅៗ។

យោង​តាមអង្គការ​សុខភាព​ពិភព​លោក (WHO) ក្មេង​ដែល​បៅ​​ទឹក​ដោះ​ម្តាយ​តែ​មួយ​មុខ​គត់ អាច​កាត់​បន្ថយ​គ្រោះថ្នាក់​នៃ​ជំងឺ​ធាត់​ជ្រុល ជំងឺ​ហឺត ជំងឺ​សរសៃ​ឈាម​បេះដូង និង​ជំងឺ​ទឹក​នោម​ផ្អែម ប្រភេទ​ទី២។ ក្រៅ​ពី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​នៃ​ជំងឺ​សំខាន់ៗ​ទាំង​ ៤ ​មុខ​នេះ ការ​ដែល​ឲ្យ​កូន​ម៉ឹម​ទឹកដោះ​ម្តាយ អាច​កាត់​បន្ថយ​ជំងឺ​រាករូស ជំងឺ​ផ្លូវ​ដង្ហើម ឯ​បញ្ញា​ស្មារតី​ក៏​ឆ្លាត​វាងវៃ និង​ទទួល​បាន​ភាព​​កក់​ក្តៅ​​ពី​ម្តាយ ដែល​បី​ថ្នាក់​ថ្នម​ពេល​បំបៅ​ម្តងៗ។

Premium Photo | Asian mother playing with her baby in the bedroom

ភស្តុតាង​វិទ្យាសាស្ត្រ​ថា ការ​ បំបៅ​ដោះ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ភ្លាម​ក្នុង​អំឡុង​ម៉ោង​ដំបូង​បន្ទាប់​ពី​សម្រាល អាច​ទប់ស្កាត់​ការ​ស្លាប់​របស់​ទារក​ភ្លាមៗបាន​ប្រហែល ២០%។ ចំណែក​ឯ​កុមារ​ដែល​ទទួល​បាន​ការ​បំបៅ​ដោយ​ទឹកដោះ​ម្តាយ​តែ​មួយ​មុខ​គត់​រយៈពេល ៦ ខែ ដំបូង អាច​កាត់​បន្ថយ​ជំងឺ​រាករូស​បាន ១១ ដង និង​ជំងឺ​រលាក​សួត​បាន ១៥ ដង បើ​ប្រៀប​ធៀប​ជាមួយ​កុមារ​ដែល​មិន​បាន​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ។

ទឹក​ដោះ​ម្តាយ​សម្បូរ​សារធាតុ​​ចិញ្ចឹម វីតាមីន អង់ទីករ និង​ពិសេស​បែប​នេះ​ហើយ ទើប​អង្គការ​សុខភាព​ពិភពលោក និង​ក្រសួង​សុខាភិបាល ណែនាំ​ឲ្យ​ស្ត្រី​ដែល​សម្រាល​កូន​រួច ត្រូវ​បំបៅ​ដោះ​កូន​ឲ្យ​បាន​យ៉ាង​តិច ៦ ខែ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ មិនចង់ឲ្យកូនឆ្លងកូវីដនិងជំងឺផ្លូវដង្ហើមផ្សេងៗ ម៉ាក់ប៉ាគួរធ្វើបែបនេះ

ចុចអាន៖ ហាមពាក់ម៉ាសឱ្យក្មេងអាយុក្រោម២ឆ្នាំដាច់ខាត ព្រោះបង្កគ្រោះថ្នាក់ខ្លាំងជាងឆ្លងកូវីដទៅទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

សន្តិសុខសង្គម៦ ម៉ោង មុន

ឃាត់ខ្លួនអ្នកសារព័ត៌មាន២នាក់បញ្ជូនទៅតុលាការ ក្រោយផ្សាយប្រឌិតរឿងអំពើហិង្សាធ្វើឲ្យប៉ះពាល់កិត្តិយសប្រទេសកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម