Connect with us

សុខភាព

ហេតុផលធំៗទាំង ៥ ដែលគ្រប់គ្នាគួរពាក់ម៉ាស មិនអាចអាក់ខាន

បានផុស

នៅ

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ ការអនុវត្តនូវវិធានការ ៣ការពារ ៣កុំ គឺជាករណីកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប មិនអាចអាក់ខានទេ។ ចំណែកឯការពាក់ម៉ាស ក៏ជាជាវិធានមួយដ៏សំខាន់ក្នុងចំណោមនោះ មិនអាចរំលងឡើយ ព្រោះហេតុផលធំៗទាំង ៥ នេះ៖

១. ពាក់ម៉ាសជាទំនួលខុសត្រូវសង្គម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងករណីដែលអ្នកជំងឺដឹងថាខ្លួនមានផ្ទុកកូវីដ-១៩ នោះពួកគេនឹងត្រូវសម្រាកព្យបាលឬធ្វើចត្តាឡីស័ក។​ ប៉ុន្តែករណីខ្លះអ្នកជំងឺមិនបានដឹងថាខ្លួនឆ្លងវីរុសពីពេលណានោះទេ ព្រោះវាមិនចេញរោគសញ្ញាភ្លាមៗឡើយ។ បែបនេះហើយ បានជាការពាក់ម៉ាសជាកាតព្វកិច្ចសំខាន់និងជាមធ្យោបាយមួយដើម្បីការពារអ្នកនៅជុំវិញខ្លួន។

មិនថា មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) អង្គការសុខភាពពិភពលោក (WHO) ឬក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សុទ្ធតែបានណែនាំនិងជំរុញឱ្យគ្រប់គ្នាពាក់ម៉ាសជានិច្ចនៅពេលចេញក្រៅផ្ទះ ព្រោវាជាវិធីមួយដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃមេរោគដោយមិនដឹងខ្លួនដល់អ្នកដទៃ ជាពិសេសអ្នកដែលងាយនឹងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ប្រសិនបើឆ្លងវីរុសនេះ។

២. ពាក់ម៉ាសអាចការពារអ្ន​កដទៃ

ការចម្លងមេរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់កើតឡើងតាមរយៈដំណក់ទឹកពីផ្លូវដង្ហើមនៅពេលក្អក កណ្ដាស ​ឬនិយាយ។ មូលហេតុនេះ ​ទើបការពាក់ម៉ាសអាចទប់ស្កាត់ដំណក់ទឹកទាំងនេះបាន។

លោក Ron Waldman សាស្ត្រាចារ្យផ្នែកសុខភាពពិភពលោកនៃសាកលវិទ្យាល័យ ចចវ៉ាស៊ីនតោន (GWU) សហរដ្ឋអាមេរិក បានពន្យល់ថា ម៉ាសដើរតួជារបាំងដើម្បីការពារភាគល្អិតផ្ទុកវីរុសឱ្យគេចផុតពីបុគ្គលមានមេរោគ ក៏ដូចជាទប់ស្កាត់ការឆ្លងទៅកាន់មនុស្សម្នាក់ទៀត។ វាក៏មានប្រសិទ្ធិភាពក្នុងការកាត់បន្ថយចំនួនដំណក់ទឹកដែលរាយប៉ាយទៅក្នុងខ្យល់អាកាសផងដែរ។

៣. ពាក់ម៉ាសអាចការពារខ្លួនឯង

ការសិក្សាមួយចំនួនបានបង្ហាញថា ម៉ាសក្រណាត់ផ្តល់នូវការការពារបានខ្លះ ហើយបើសិនអ្នកពាក់របាំងមុខបន្ថែមទៀត ច្បាស់ណាស់អ្នកអាចគ្របមាត់និងច្រមុះជិតល្អ និងបង្កើនសុវត្ថិភាពកាន់តែខ្ពស់។ កាលណាមនុស្សពាក់ម៉ាសកាន់តែច្រើន ការឆ្លងរាលដាលក្នុងសហគមន៍ក៏កាន់តែថយចុះ។

លោក Waldman ប្រសាសន៍ថា “ម៉ាសដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយការបញ្ជូនរោគ។ វាមិនត្រឹមតែការពារអ្នកដទៃ តែអ្នកផ្ទាល់ក៏មានឱកាសតិចក្នុងការឆ្លងវីរុសដែរ”។

៤.  ម៉ាសអាចជួយបញ្ហាសេដ្ឋកិច្ច

ការពាក់ម៉ាសក៏អាចផ្តល់នូវអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចផងដែរ។ របាយការណ៍មួយចេញផ្សាយដោយក្រុមហ៊ុនវិនិយោគ Goldman Sachs បានរកឃើញថា ការលក់ម៉ាសអាចកាត់បន្ថយបញ្ហាសេដ្ឋកិច្ចបាន ៥% នៅក្នុងវិបត្តិអត់ការងារធ្វើនៅសហរដ្ឋអាមេរិក។ នេះមានន័យថា ម៉ាសអាចជួយទប់បញ្ហាជីវភាពបានខ្លះ បើទោះបីសេដ្ឋកិច្ចកំពុងជាប់គាំង ប៉ុន្តែកម្មករផលិតម៉ាសនៅតែអាចរក្សាឆ្នាំងបាយបាន។  

៥. ពាក់ម៉ាសជាវិធានការជំនួយក្រៅពីវ៉ាក់សាំង

ក្នុងករណីដែលមិនមានវ៉ាក់សាំងនិងវិធីព្យាបាលដែលមានប្រសិទ្ធភាពជាងមុនសម្រាប់អ្នកជំងឺកូវីដ-១៩ វិធានការបង្ការរួមមាន ការលាងដៃ គម្លាតសង្គម និងការពាក់ម៉ាសគឺជា “រឿង ៣ មានប្រសិទ្ធភាពដើម្បិទប់ស្កាត់ការឆ្លងរាលដាល”។

តាមពិតការពាក់ម៉ាសជាវិធីសាមញ្ញបំផុតដើម្បីជួយបង្ការការចម្លងរោគ ដូច្នេះកុំខ្ជិល ​សូមពាក់ម៉ាសឱ្យបានគ្រប់ៗគ្នា!

ប្រែសម្រួល៖ សន្យា

ប្រភព៖ AARP

ចុចអាន៖ ម៉ាសធម្មតា និងម៉ាស KN95 អាចពាក់បានប៉ុន្មានម៉ោង?

ចុចអាន៖ លាងដៃមិនត្រឹមតែការពារកូវីដទេ នៅអាចបង្ការជំងឺ៣ផ្សេងទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម