សុខភាព
តើជំងឺបូសថ្លើម បណ្តាលមកពីអ្វី?
បូសថ្លើម ជាការរលាកថ្លើម ដែលបណ្ដាលមកពីមេរោគឡើងតាមទឹកប្រម៉ាត់។ បូសថ្លើមច្រើនកើតលើមនុស្រដែលមានអាយុ ៥០-៦០ឆ្នាំ ហើយគេសង្កេតឃើញថា មនុស្សប្រុសអាចកើតមានច្រើនជាងមនុស្រី។
ក) ការចម្លងរោគតាម៖
– ផ្លូវទឹកប្រម៉ាត់(៣០%-៧០%)
– សរសៃវ៉ែន Porte(១០%-២០%)
– សរសៃឈាមក្រហម(១០%-១៥%)
– ការរលាកនៅជិតខាងថ្លើម(១%-៥%)
– ការប៉ះទង្គិចលើថ្លើម(១%-៣%)
– Abcès cryptogénétique(១០%-៤០%)
ខ) មេរោគបង្កហេតុ៖
– អាអេរ៉ូប៊ីក្រាម អវិជ្ជមាន (Aérobie à gram négatif): ៤0%-៦0%
– អាអេរ៉ូប៊ីក្រាម វិជ្ជមាន (Aérobie à gram positif): ១0%-២0%
– អាណាអេរ៉ូប៊ីក្រាម (Anaérobie): ៣៥%-៤៥%
– ប៉ូលីមីក្រូបប៊ីស (Polymicrobisme): ២០%-៦០%
– ពពួកមេរោគពិសេស (១%)

គ) រោគវិនិច្ឆ័យ៖
– គ្លីនិច៖
• គ្រុនក្តៅរហូតដល់ញាក់
• ឈឺចុកចាប់នៅក្រោមឆ្អឹងជំនីខាងស្ដាំ
• សភាពទូទៅអ្នកជំងឺស្រុតចុះយ៉ាងខ្លាំង
• ថ្លើមរីកធំ ធ្លាក់ចុះក្រោមឆ្អឹងជំនីចាងស្ដាំ
• លឿងគ្រាប់ភ្នែក ស្បែក ២០%-៥០%
• ទឹកស្រោមសួតខាងស្តាំ ហត់ ក្អក

– ពិនិត្យឈាម៖
• គ្រាប់ឈាមសកើនឡើង
• CRP កើនឡើង
• Phosphatase alcalin កើនឡើង
• Taux prothrombine អូសបន្លាយ
– រូបភាពវេជ្ជសាស្ត្រ៖
• RX សួត : មានទឹកក្រោមសួតខាងស្តាំ និង សន្ទះទ្រូងផ្នែកស្ដាំឡើងខ្ពស់
• Echographie : គេដឹងពីចំនួន ទំហំ ទីតាំងនៃបូសថ្លើម

ឃ) ការព្យាបាល ៖
– ការប្រើឱសថ
– ការចោះបង្ហូរខ្ទុះ (Ponction percutanée) ជាវិធីមួយកំពុងពេញនិយមនៅមន្ទីរពេទ្យកាល់ម៉ែត ដោយសហការជាមួយផ្នែករូបភាពវេជ្ជសាស្ត្រ
– ការវះកាត់បង្ហូរបូសថ្លើម (Laparotomie)

«សូមមេត្តាមកពិគ្រោះយោបល់ជាមួយក្រុមវេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងទទួលការព្យាបាលវះកាត់បានទាន់ពេលវេលា»៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ស្វែងយល់អំពី ជំងឺដុំសាច់របស់ស្រោមខួរក្បាល!

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី