សុខភាព
អាល់កុល ឬជែល លាងសម្អាតដៃបាន តែហ៊ានបាញ់លើរាងកាយប្រយ័ត្នគ្រោះថ្នាក់ធំ
គ្នាយើងមួយចំនួន បារម្ភខ្លាច COVID-19 ពេក ម្យ៉ាងដោយហេតុថា អាល់កុល ឬជែល អាចបាញ់សម្លាប់មេរោគបាន មានអ្នកខ្លះបានយកវាមកបាញ់លើរាងកាយ។ តែអ្នកជំនាញអះអាងថា ការធ្វើបែបនេះគ្រោះថ្នាក់ខ្លាំងណាស់។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ការបាញ់សារធាតុ ឬទឹកសម្លាប់មេរោគ អាល់កុល លើរាងកាយមនុស្សយើង មិនអាចជួយប្រឆាំងនឹងវីរុស COVID-19 បាននោះទេ វាអាចបណ្តាលឲ្យមានគ្រោះថ្នាក់សុខភាពមនុស្សបាន។ លោកជំទាវបានបន្តថា លើកលែងតែការលាងសម្អាតដៃដោយសាប៊ូជាមួយទឹកស្អាត អាល់កុល ឬជែល ដែលជាវិធានការសម្រាប់ការពារការចម្លងវីរុស COVID-19។

នៅអត្ថបទរបស់អង្គការសុខភាពពិភពលោក (WHO) ដែលបកប្រែក្រៅផ្លូវការរបស់លោកជំទាវ ឱ វណ្ណឌីន បានហាមយកថ្នាំសម្លាប់មេរោគ អាល់កុល ឬសារធាតុសម្លាប់មេរោគទៅលើខ្លួនមនុស្សនៅក្នុងគ្រប់កាលៈទេសៈ។ សារធាតុទាំងនោះអាចធ្វើឲ្យពុល ប្រសិនបើប៉ះមាត់ ហើយលេបចូលទៅ អាចធ្វើឲ្យរំខាន រមាស់ ឬអាលែកហ្ស៊ី ធ្វើឲ្យខូចស្បែក និងភ្នែក។

អាល់កុល ឬជែល អាចប្រើប្រាស់សម្អាតដៃរបស់មនុស្សពីភាពកខ្វក់ ដែលមានជាប់មេរោគនៅដៃ តែមិនត្រូវប្រើសម្រាប់បាញ់លើខ្លួនប្រាណឡើយ។ ឯថ្នាំសម្លាប់មេរោគ ឬសារធាតុសម្លាប់មេរោគ ត្រូវប្រើប្រាស់ដោយប្រុងប្រយ័ត្ន សម្រាប់លាងសម្អាតផ្ទៃ ឬទីកន្លែងណាមួយប៉ុណ្ណោះ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ យល់ដឹង! ប្រើអាល់កុលខុសបច្ចេកទេសអាចបង្កើនហានិភ័យដល់ស្បែក
ចុចអាន៖ អ្នកជំនាញថា ទារក និងក្មេងៗក្រោមអាយុ៥ឆ្នាំ មិនគួរឲ្យប្រើអាល់កុល ឬជែលលាងដៃទេ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី