សុខភាព
កុំច្រឡំជាអំពើអាប ធ្មប់ ជំងឺគីសសរីរាង្គដៃស្បូន មានទាំងសក់ ធ្មេញ និងក្រចក
ជំងឺគីសសរីរាង្គរបស់ដៃស្បូន ជាជំងឺមួយដែលមានគ្រោះថ្នាក់ណាស់សម្រាប់ស្ត្រី ហើយសភាពដែលនៅក្នុងឃើញហើយគួរឲ្យខ្លាចណាស់ ព្រោះមានទាំងសក់ និងធ្មេញ។

វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសសម្ភព និងរោគស្ត្រីបានឲ្យដឹងថា ស្ត្រីមួយចំនួនមានជំងឺគីសសរីរាង្គរបស់ដៃស្បូន (ក្រពេញអូវែ) ដែលមានធាតុផ្សំសរីរាង្គដូចជា សក់ ធ្មេញ ឆ្អឹង ក្រចក ដៃជើង ខ្លាញ់…។ លោកបញ្ជាក់ទៀតថា ប្រសិនបើព្យាបាលមិនទាន់ពេលអាចបណ្ដាលឲ្យស្លាប់ ដោយសារចុករមួល ឬបែកហូរឈាមក្នុងពោះជាដើម។ ជំងឺគីសនេះមានពីកំណើត តែមិនមែនស្រ្តីគ្រប់គ្នាសុទ្ធតែមាននោះទេ ហើយវាក៏មិនមែនជាអំពើអាបធ្មប់អ្វីនោះដែរ វាជាគីសកោសិកាដែលផ្ញើក្នុងខ្លួនយើងតាំងពីកំណើតមក ពេលយើងធំ វាធំដែរ ពេលយើងដុះធ្មេញ ដុះសក់ ដុះក្រចក វាក៏ដុះតាមដូចគ្នាដែរ។

ទោះជាមើលទៅសភាពរបស់ជំងឺគីសសរីរាង្គរបស់ដៃស្បូនគួរឲ្យខ្លាច តែករណីនេះកម្រក្លាយជាមហារីកណាស់។ ដូច្នេះនៅពេលចេញរោគសញ្ញា ស្ត្រីនឹងមានអាការៈដូចខាងក្រោមនេះ៖
– ឈឺអាងត្រគាកស្ទុំៗ និងអាចរាលដាលទៅក្រោយ ឬចង្កេះ
– ឈឺអាងត្រគាកមុនចាប់ផ្ដើមមករដូវ ឬពេលរួមដំណេក
– ក្អួតចង្អោរ និងមានអារម្មណ៍ថាពេញណែនធ្ងន់ក្នុងពោះ
– នោមញឹក ឬក៏ពិបាកនោម
– អាចមានចុកពោះខ្លាំងភ្លាមៗ ព្រមទាំងក្អួត និងក្ដៅខ្លួន
– ភាគច្រើនវាវិវត្តធំទៅៗដោយស្ងប់ស្ងាត់។
ប្រសិនបើស្ត្រីមានបញ្ហាដូចរៀបរាប់ខាងលើ សូមអញ្ជើញទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេស សម្ភព និងរោគស្ត្រី ដែលមានមធ្យោបាយគ្រប់គ្រាន់ ក្នុងការធ្វើរោគវិនិច្ឆ័យ និងកំណត់ប្រភេទគីសឲ្យបានត្រឹមត្រូវ ដើម្បីទទួលបានការព្យាបាលសមស្រប៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ស្រាយចម្ងល់! សំឡីអានាម័យអាចបណ្ដាលឲ្យកើតជំងឺមហារីក?
ចុចអាន៖ គ្រួសក្នុងថង់ទឹកប្រមាត់ ពិតជាជំងឺ និងក្តីបារម្ភមែនដែរ ឬទេ?

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
សន្តិសុខសង្គម៤ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ចរាចរណ៍៣ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
សន្តិសុខសង្គម២ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់