សុខភាព
ស្របពេលផ្ទុះកូវីដ-១៩ តើគួរយកកូនទៅចាក់វ៉ាក់សាំងអត់?
មានម៉ាក់ៗជាច្រើនលើកឡើងជាចម្ងល់ថា ដល់ថ្ងៃកំណត់យកកូនទៅចាក់វ៉ាក់សាំង តែ COVID-19 កំពុងផ្ទុះ តើគួរយកកូនទៅចាក់ទៀតអត់? ចំពោះចម្ងល់នេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បានអះអាងថា ត្រូវតែយកកូនទៅចាក់វ៉ាក់សាំងតាមការកំណត់។
លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា បើកូនដល់កំណត់ត្រូវចាក់ ត្រូវយកទៅចាក់ឲ្យទាន់ពេលវេលា ហើយការផ្ទុះ COVID-19 នេះមិនប៉ះពាល់ចំពោះកូនឡើយ ព្រោះពេលយកទៅចាក់ពេទ្យតែងពាក់ម៉ាស់ និងស្រោមដៃបានត្រឹមត្រូវ។ មួយវិញទៀតបើយើងខ្លាច ត្រូវតែប្រយ័ត្នដោយនៅឆ្ងាយពីអ្នកជំងឺដទៃ និងយកអ្វីបិទបាំង ឬគ្របកូនតូច ដូចជាកន្សែង ក្រមា ចំពោះអ្នកមានកូនតូចៗ អាយុ ៦ ខែចុះក្រោម។
ចំពោះកូន ៦ ខែឡើងវិញ យើងអាចពាក់ម៉ាស់ ហើយក្រោយចាក់ថ្នាំរួច មកដល់ផ្ទះអាចលាងសម្អាតដៃ និងផ្លាស់ប្ដូរសម្លៀកបំពាក់ចេញ ដើម្បីឲ្យអស់ការសង្ស័យ។ ការចាក់វ៉ាក់សាំងឲ្យកូនតាមការកំណត់ ពិតជាមានសារៈសំខាន់ ព្រោះមិនកាត់បន្ថយប្រសិទ្ធភាពរបស់វ៉ាក់សាំង និងជួយទប់ស្កាត់ការឆ្លងជំងឺទាន់ពេលវេលា។
វេជ្ជបណ្ឌិតបានឲ្យដំបូន្មានថា ទោះជា COVID-19 គួរឲ្យខ្លាចមែន តែបើយើងការពារបានល្អ អត្រាឆ្លងក៏ទាបដែរ ហើយគ្រាន់តែយកកូនទៅទទួលវ៉ាក់សាំងមិនមែនជាការប្រថុយប្រថានអ្វីនោះទេ ព្រោះគ្រូពេទ្យមានអនាម័យត្រឹមត្រូវ ហើយអ្នកជំងឺផ្សេងៗក៏មិនស្ថិតនៅក្នុងបន្ទប់តែមួយជាមួយកន្លែងចាក់វ៉ាក់សាំងដែរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ បង្រៀនកូនឲ្យចេះធ្វើអនាម័យខ្លួនប្រាណតាមវិធីសាស្ត្រទាំងនេះ
ចុចអាន៖ ៥ ចំណុច ដោះស្រាយភាពតានតឹងរបស់កុមារ ក្នុងពេលផ្ទុះកូវីដ-១៩
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?