សុខភាព
ចាក់វ៉ាក់សាំងដូសទី១ ដៃស្តាំ ដូសទី២ ដៃឆ្វេងបានអត់?
វ៉ាក់សាំងការពារជំងឺ ជាទូទៅចាក់នៅលើសាច់ដុំត្រង់ស្មា ហើយភាគច្រើនយើងឃើញថា ពេលដែលចាក់វ៉ាក់សាំងដូសទី១ គេចាក់នៅដៃខាងស្ដាំ។ ចុះបើដៃខាងស្ដាំឈឺ ដូសទី២ យើងអាចប្ដូរមកចាក់ដៃខាងឆ្វេងវិញបានអត់? មានផលប៉ះពាល់អីដែរទេ?
ដូចនឹងវ៉ាក់សាំងដទៃទៀតដែរ យើងអាចជ្រើសយកដៃណា ដើម្បីចាក់វ៉ាក់សាំងក៏បាន។ ជម្រើស គឺស្ថិតនៅលើយើងខ្លួនឯង ហើយបើគ្រូពេទ្យណែនាំឲ្យចាក់ដៃខាងណាមួយនោះ ក៏មិនមានចម្លើយត្រូវ ឬខុសដែរ។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត Sunil Sekri អ្នកពិគ្រោះយោបល់ផ្នែកវេជ្ជសាស្ត្រនៃមន្ទីរពេទ្យ Max ក្នុងប្រទេសឥណ្ឌា។
ចុះបើចាក់ដូសទី១ដៃស្ដាំ យើងអាចចាក់ដូសទី២ដៃឆ្វេងបានអត់?
ចម្លើយ គឺបាន។ យើងអាចចាក់ដៃខាងណាដែលយើងស្រឡាញ់សម្រាប់ដូសទី២បាន មិនថាដៃឆ្វេង ឬស្ដាំទេ។ ទោះយើងចាក់វ៉ាក់សាំងនៅដៃណាក៏ដោយ ក៏វ៉ាក់សាំងនៅតែមានប្រសិទ្ធភាព បង្កើតអង់ទីករ ការពារខ្លួនយើងពីជំងឺដែរ ហើយវាក៏គ្មានផលប៉ះពាល់ដល់សុខភាពពីការផ្លាស់ប្ដូរដៃចាក់នឹងដែរ។
តាម CDC អាមេរិក ឲ្យដឹងថា ផលរំខានតិចតួចដែលបង្កឡើងពីការចាក់វ៉ាក់សាំងមានតែ ក្ដៅខ្លួន ឈឺចុកត្រង់មុខម្ជុល ឡើងកន្ទួលក្រហម។ល។ តែអាការៈទាំងនេះសុទ្ធតែបាត់ទៅវិញដោយឯកឯងនៅរយៈពេល២-៣ថ្ងៃ ក្រោយពេលចាក់វ៉ាក់សាំងរួច គ្មានអីត្រូវបារម្ភឡើយ។
លោកបន្តថា យើងអាចចាក់វ៉ាក់សាំងកូវីដ-១៩ ឬវ៉ាក់សាំងផ្សេងៗនៅដៃខាងណាមួយក៏បាន តែដោយសារក្រោយចាក់ កន្លែងមុខម្ជុលអាចឈឺចុកចាប់ ២-៣ថ្ងៃ ដូចនេះមនុស្សខ្លះច្រើនយកដៃមិនសូវធ្វើការបាន (ឧ. ដៃឆ្វេង សម្រាប់មនុស្សប្រើដៃស្ដាំ)។ ប៉ុន្តែ សម្រាប់មនុស្សមួយចំនួន គិតថាដៃដែលធ្វើការច្រើន ធ្វើចលនាច្រើនជួយសម្រួលដល់ភាពចុកត្រង់មុខម្ជុលក្រោយចាក់ ក៏សម្រេចចាក់វ៉ាក់សាំងនៅដៃខាងស្ដាំ ឬដៃដែលធ្វើការច្រើន ព្រោះការធ្វើចលនាច្រំដែលៗ អាចជំរុញដល់លំហូរឈាមទៅកាន់តំបន់ឈឺចុកត្រង់មុខម្ជុលនោះ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ UN ព្រមានថា វីរុសប្រហែល ១.៧លាន កំពុងស្ថិតនៅក្នុងធម្មជាតិ ក្នុងនោះមានពាក់កណ្តាលអាចឆ្លងមកមនុស្ស
ចុចអាន៖ ដូសទី២ អាចចាក់នៅកន្លែងផ្សេង ខុសពេលចាក់វ៉ាក់សាំងលើកទី១ បានអត់?
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត