សុខភាព
អាហារងាយស្រួលរកប៉ុន្មាននេះ ជាថ្នាំបំប៉នជួយឲ្យផ្លូវដង្ហើមមានសុខភាពល្អ
ជំងឺកូវីដ-១៩ ជាជំងឺប៉ះពាល់ប្រព័ន្ធផ្លូវដង្ហើមយើងធ្ងន់ធ្ងរ រហូតអាចបាត់បង់ជីវិត ហេតុនេះវាសំខាន់ណាស់សម្រាប់យើង ក្នុងការការពារ និងពង្រឹងសុខភាពប្រព័ន្ធផ្លូវដង្ហើមឲ្យបានល្អ។ ក្នុងចំណោមវិធីថែរក្សាប្រព័ន្ធផ្លូវដង្ហើមឲ្យបានល្អ អាហារក៏ជាចំណែកមួយសំខាន់ក្នុងការថែទាំសុខភាពផ្លូវដង្ហើមយើងដែរ ហើយខាងក្រោមនេះ ជាកំពូលអាហារងាយស្រួលរក និងជួយប្រព័ន្ធផ្លូវដង្ហើមមានសុខភាពល្អទៀត។
១. ឆៃថាវក្រហម (Beetroot)

Beetroot សម្បូរទៅដោយនីត្រាតដែលផ្តល់អត្ថប្រយោជន៍ដល់មុខងារសួតរបស់យើង។ នីត្រាត ជួយបន្ធូរសរសៃឈាម កាត់បន្ថយសម្ពាធឈាម និងបង្កើនប្រសិទ្ធភាពស្រូបយកអុកស៊ីសែន។ លើសពីនេះ បន្លែ Beetroot ផ្ទុកទៅដោយជាតិម៉ាញ៉េស្យូម ប៉ូតាស្យូម វីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម carotenoid ដែលទាំងអស់នេះចាំបាច់សម្រាប់សុខភាពសួត។
២.ផ្លែប៉ោម

ការញ៉ាំផ្លែប៉ោមជាប្រចាំអាចជួយពង្រឹងមុខងារដំណើរសុខភាពសួតរបស់យើងបាន។ ការញ៉ាំផ្លែប៉ោម ក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងការថយចុះហានិភ័យនៃជំងឺហឺត និងមហារីកសួតផងដែរ។ នេះអាចបណ្តាលមកពីការប្រមូលផ្តុំសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់នៅក្នុងផ្លែប៉ោមរួមទាំងសារជាតិ flavonoids និងវីតាមីន C។
៣. ប៉េងប៉ោះ

ផ្លែប៉េងប៉ោះស្ថិតក្នុងចំណោមប្រភពអាហារបំប៉នសម្បូរទៅដោយសារធាតុ lycopene ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម carotenoid ត្រូវបានផ្សារភ្ជាប់ជាមួយនឹងសុខភាពសួត។ ការញ៉ាំប៉េងបោះ ឬប្រើផលិតផលប៉េងបោះ ត្រូវបានបង្ហាញថា អាចកាត់បន្ថយការរលាកផ្លូវដង្ហើមចំពោះអ្នកជំងឺហឺត និងធ្វើឲ្យប្រសើរឡើងនូវមុខងារសួតចំពោះអ្នកដែលមានជំងឺស្ទះសួតរ៉ាំរ៉ៃ។
៤. ត្រីសាល់ម៉ុន

ត្រីសាល់ម៉ុនពោរពេញទៅដោយអាស៊ីដអាមីណូដែលរាងកាយប្រើដើម្បីបង្កើតប្រូតេអ៊ីន សម្រាប់ស្រូបយកសារធាតុចិញ្ចឹម និងជួសជុលជាលិការាងកាយផ្សេងៗ។ សារធាតុចិញ្ចឹមសំខាន់ពីរទៀត សម្រាប់សុខភាពសួតដែលត្រីសាល់ម៉ុនមាន គឺអាស៊ីដខ្លាញ់អូមេហ្គា ៣ (ដើម្បីបន្ថយការរលាកក្នុងរាងកាយ) និងវីតាមីន D (ដើម្បីពង្រឹងសាច់ដុំផ្លូវដង្ហើម)។
៥. ស្ពៃក្ដោបស្វាយ

ស្ពៃក្តោបស្វាយ ជាប្រភពសម្បូរទៅដោយជាតិ Anthocyanins ។ សារធាតុពណ៌រុក្ខជាតិទាំងនេះផ្តល់ឲ្យស្ពៃក្ដោបស្វាយនូវពណ៌ដ៏រស់រវើក។ ការទទួលទានសារធាតុ Anthocyanin ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះមុខងារសួត។ បន្ថែមពីលើនេះ ស្ពៃក្តោបមានផ្ទុកទៅដោយជាតិសរសៃច្រើន។ ការសិក្សាបង្ហាញថា អ្នកដែលញ៉ាំជាតិសរសៃច្រើនមានមុខងារសួតល្អជាងអ្នកដែលញ៉ាំជាតិសរសៃទាប។
ចំណាំ៖ អាហារទាំងនេះគ្រាន់តែជាអាហារបំប៉នជួយដល់សុខភាពប្រព័ន្ធផ្លូវដង្ហើម ក៏ដូចជាសុខភាពទូទៅយើងឲ្យមានសុខភាពល្អប៉ុណ្ណោះ វាមិនអាចព្យាបាលជំងឺដែលកើតឡើងហើយបានទេ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ តិចនិកពង្រឹងប្រព័ន្ធភាពស៊ាំ ការពារវីរុសវាយលុករាងកាយ ស័ក្តិសមសម្រាប់ពេលនេះ

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង