សុខភាព
ការព្យាបាលតម្រងកែវភ្នែកស្រអាប់ ដោយកាំរស្មី (YAG-Capsulotomy)
ជំងឺភ្នែកឡើងបាយ គឺជាជំងឺដែលកែវភ្នែកភ្លឺថ្លាពីធម្មជាតិរបស់អ្នក ប្រែជាស្រអាប់ស ធ្វើឲ្យគំហើញរបស់អ្នកធ្លាក់ចុះស្រវាំងបន្ដិចម្ដងៗ។


ជំងឺភ្នែកឡើងបាយ អាចព្យាបាលជាសះស្បើយ តាមរយៈការវះកាត់ និងការប្រើម៉ាស៊ីន Phacoemulsification បូមយកកែវភ្នែកដែលស្រអាប់ចេញ ដោយរក្សាទុកនូវស្រទាប់តម្រងកែវធម្មជាតិរបស់អ្នកជំងឺ ដើម្បីដាក់កែវសិប្បនិម្មិតថ្លាចូលក្នុងតម្រងកែវនេះវិញ។ ក្រោយការវះកាត់ភ្នែកឡើងបាយ អ្នកជំងឺអាចមើលឃើញច្បាស់ឡើងវិញ។ តាមការសិក្សាស្រាវជ្រាវនៅលើពិភពលោកក្នុងរយៈពេល ពី២ ទៅ ៥ឆ្នាំ អ្នកដែលបានបកបាយភ្នែករួចហើយ អាចមានបញ្ហាស្រទាប់តម្រងកែវធម្មជាតិឡើងស្រអាប់ ដោយធ្វើឲ្យអ្នកមានអារម្មណ៍ថា ដូចមានបាយភ្នែកម្ដងទៀត។ អាការៈទាំងនោះ រួមមានដូចខាងក្រោម៖
-ស្រវាំងភ្នែកជាងមុនបន្តិចម្ដងៗ លក្ខណៈស្រដៀងនឹងមុនពេលបកបាយ
-ចាញ់ពន្លឺថ្ងៃ
-មើលឃើញចំណាំងផ្លាតពន្លឺខុសធម្មតា
-អាចហៀរទឹកភ្នែកពេល ត្រូវពន្លឺខ្លាំង
ក្នុងករណី មានរោគសញ្ញាដូចខាងលើ សូមមកពិនិត្យ និងពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសចក្ខុរោគ ដើម្បីទទួលការព្យាបាល ដោយការបាញ់កាំរស្មីឡេស័រលាងទម្លុះស្រទាប់កែវ ដែលឡើងស្រអាប់នេះ ដោយបច្ចេកទេស YAG-Capsulotomy ដើម្បីឲ្យអ្នកជំងឺអាចមើលឃើញច្បាស់ឡើងវិញ។ បច្ចេកទេសនេះ ជាការព្យាបាល ដែលមិនមានការឈឺចាប់ មានប្រសិទ្ធិភាព និងសុវត្ថិភាពខ្ពស់ ដោយមានផលប៉ះពាល់តិចតួចបំផុត។ ការព្យាបាល ចំណាយពេលត្រឹមតែ ៥ ទៅ ១០នាទី ដោយមិនចាំបាច់មានការវះកាត់ម្តងទៀតនោះទេ។


សូមទំនាក់ទំនងសួរព័ត៌មាន និងប្រឹក្សាយោបល់បន្ថែមចំពោះការពិនិត្យ និងព្យាបាលបញ្ហាស្រទាប់តម្រងកែវស្រអាប់នេះ ជាមួយវេជ្ជបណ្ឌិតឯកទេសចក្ខុរោគ នៅមន្ទីរពេទ្យកាល់ម៉ែត៕

អត្ថបទ៖ រស្មី
សូមចុចអាន៖ ការស្វែងយល់អំពី ជំងឺរលាកលំពែងស្រួចស្រាវ (pancréatite aiguë)!

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៦ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល