Connect with us

សុខភាព

តើអាចប្រើថ្នាំបំបាត់ការឈឺចាប់មុនឬក្រោយពេលចាក់វ៉ាក់សាំងកូវីដ-១៩បានទេ?

បានផុស

នៅ

កុំប្រើថ្នាំបំបាត់ការឈឺចាប់មុនពេលចាក់វ៉ាក់សាំង ប៉ុន្តែប្រសិនមានករណីចាំបាច់ដែលគ្រូពេទ្យអនុញ្ញាត ក្រោយពេលចាក់ថ្នាំ​បង្ការកូវីដ​ អ្នកអាចប្រើបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការហាមប្រាមមិនឱ្យប្រើថ្នាំបំបាត់ការឈឺចាប់មុនពេលចាក់វ៉ាក់សាំង ដោយសារថ្នាំទាំងនោះអាចរារាំងការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ ដោយធ្វើឱ្យវ៉ាក់សាំងមិនមានប្រសិទ្ធភាពដើម្បីការពារប្រឆាំងនឹងវីរុស។ ជាការពិតដែលក្រោយពេលចាក់វ៉ាក់សាំងអាចបណ្តាលឱ្យឈឺដៃរយៈពេលខ្លី គ្រុនក្តៅ ឈឺសាច់ដុំ ឬរោគសញ្ញាផ្សេងទៀត ប៉ុន្តែសញ្ញាទាំងនេះបញ្ជាក់ថា វ៉ាក់សាំងកំពុងបំពេញមុខងាររបស់វា មិនគួរប្រើថ្នាំផ្ដេសផ្ដាសទេ។

ការស្រាវជ្រាវខ្លះបានបង្ហាញថា ថ្នាំបំបាត់ការឈឺចាប់មួយចំនួនរួមមាន ថ្នាំ Advil ថ្នាំ Motrin និងម៉ាកផ្សេងទៀត អាចបន្ថយការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ។ ការសិក្សាលើសត្វកណ្តុររកឃើញថា ថ្នាំទាំងនេះអាចបន្ថយសមត្ថភាពផលិតអង់ទីគ័រដែលរារាំងវីរុសពីការឆ្លងទៅកាន់កោសិកា។

ការស្រាវជ្រាវផ្សេងទៀតបានបញ្ជាក់បន្ថែមថា ថ្នាំបំបាត់ការឈឺចាប់ក៏អាចធ្វើឱ្យថយចុះនូវប្រសិទ្ធភាពវ៉ាក់សាំងសម្រាប់កុមារផងដែរ។ ដូច្នេះគ្រូពេទ្យកុមារជាច្រើនណែនាំឱ្យឪពុកម្តាយចៀសវាងឱ្យក្មេងលេបថ្នាំមុនពេលចាក់​វ៉ាក់សាំងដាច់ខាត។

ចំណែកមជ្ឈមណ្ឌល គ្រប់គ្រងនិងបង្ការជំងឺរបស់សហរដ្ឋអាមេរិក(CDC) ថ្មីៗនេះ បានណែនាំមិនឱ្យប្រើថ្នាំបំបាត់ការឈឺចាប់នោះទេ មុនពេលចាក់វ៉ាក់សាំងកូវីដ-១៩ ពីរថ្ងៃ។ CDC និយាយថា ការប្រើថ្នាំនានាចាំបាច់ត្រូវតែពិគ្រោះជាមួយគ្រូពេទ្យ។

ស្របពេលគ្នាដែរ ​វេជ្ជបណ្ឌិត Jonathan Watanabe មកពីសាកលវិទ្យាល័យ កាលីហ្វញា មានប្រសាសន៍ថា ក្នុងករណីដែលអ្នកកំពុងប្រើថ្នាំបំបាត់ការឈឺចាប់ស្រាប់ ឬលេបថ្នាំព្យាបាលជំងឺប្រចាំកាយ អ្នកមិនគួរឈប់នោះទេ ហើយក៏មិនចាំបាច់សួរគ្រូពេទ្យដែរ។

វេជ្ជបណ្ឌិតរូបនេះបន្ថែមថា ប្រសិនចង់ប្រើថ្នាំបំបាត់អាការមិនប្រក្រតី បន្ទាប់ពីទទួលវ៉ាក់សាំង ថ្នាំ អាសេតាមីណូហ្វេន (acetaminophen) អាចពិចារណាបានព្រោះវាមានប្រសិទ្ធភាពជាងថ្នាំបំបាត់ការឈឺចាប់ដទៃ។

ទាក់ទិនការលើកឡើងនេះ វេជ្ជបណ្ឌិត William Schaffner មកពីសាកលវិទ្យាល័យ Vanderbilt​ សហរដ្ឋអាមេរិក បានយល់ស្របថា ប្រសិនមានរោគសញ្ញាមិនស្រួល ការប្រើថ្នាំអាសេតាមីណូហ្វេន​​អាចជាជម្រើសល្អ ។ លោកថា ភាពស៊ាំដែលបង្កើតដោយវ៉ាក់សាំងខ្លាំងល្មមដែលផលប៉ះពាល់នៃថ្នាំបំបាត់ការឈឺចាប់ទំនងស្រាល ហើយមិនធ្វើឱ្យប៉ះពាល់ដល់ការចាក់ថ្នាំបង្ការរោគឡើយ។

ជាការល្អ ប្រសិនឈឺចាប់ក្រោយចាក់វ៉ាក់សាំង CDC បានណែនាំឱ្យយកកន្សែងត្រជាក់(ដាក់ទឹកកក)ស្អំដៃ។ ចំពោះអ្នកគ្រុនក្តៅ​គួរផឹកទឹកឱ្យបានច្រើន និងស្លៀកពាក់រលុងៗ។ ប្រសិនបើដៃឡើងក្រហមមិនឈប់ ឬមានផលរំខានផ្សេងមិនបាត់ទៅវិញ ពីរបីថ្ងៃជាប់គ្នា សូមទូរស័ព្ទទៅវេជ្ជបណ្ឌិតជាបន្ទាន់៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ AP

ចុចអាន៖ ពីរ​ថ្ងៃ​មុន​ចាក់​វ៉ាក់សាំង ហាម​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់ បើ​មិន​ចាំបាច់

ចុចអាន៖ ថ្នាំ​បំបាត់​ការឈឺចាប់​អាចធ្វើ​ឲ្យ​ធូរស្បើយ​ទាំង​អារម្មណ៍​ផ្លូវចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម