KPT+
នាយកប្រតិបត្តិ XPENG MOTORS ក្លាយជាសេដ្ឋីដោយសារតែផ្សារហ៊ុននៅ NEW YORK កើនឡើងប្រជែង ELON MUSK
នៅថ្ងៃទី ២៧ ខែសីហា ភាគហ៊ុននៃក្រុមសម្ព័ន្ធចិន Xpeng Motors ដែលជាដៃគូប្រកួតប្រជែងធំមួយជាមួយក្រុមហ៊ុន Tesla អាមេរិក បានកើនឡើង ៤១ ភាគរយនៅឯផ្សារហ៊ុន New York ។
ដោយមានការគាំទ្រពីក្រុមហ៊ុន Xiaomi និងក្រុមហ៊ុន Alibaba គ្រុប ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិន ត្រូវបានដឹកនាំដោយសហស្ថាបនិកប្រធាននិងនាយកប្រតិបត្តិលោក He Xiaopeng ដែលបានទទួលជោគជ័យក្នុងការចាប់ផ្ដើមដំបូងនៅក្នុងអាជីពរបស់លោក បន្ទាប់ពីសហស្ថាបនិកជនជាតិចិនម្នាក់នៃក្រុមហ៊ុនរុករកទូរស័ព្ទចល័ត។
បច្ចុប្បន្នលោកគឺជាបុរសម្នាក់ដែលមានជាងគេបំផុតនៅក្នុងឧស្សាហកម្មរថយន្តពិភពលោក ដោយកាន់កាប់ភាគហ៊ុនរបស់ Xpeng មានតម្លៃ ៤,២ ពាន់លានដុល្លារ ដោយផ្អែកលើតួលេខនៅក្នុងការរំពឹងទុករបស់ក្រុមហ៊ុន។
កើតនៅខេត្ត Hubei ក្នុងឆ្នាំ ១៩៧៧ លោកបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យបច្ចេកវិទ្យាចិនខាងត្បូង ដោយមានបរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ ក្នុងឆ្នាំ ១៩៩៩ ។ លោកបានធ្វើការនៅក្រុមហ៊ុនសូហ្វវែរ AsiaInfo Tech រហូតដល់ឆ្នាំ ២០០៤ នៅពេលដែលលោកនិងលោក Liang Jie រួមគ្នាបង្កើតក្រុមហ៊ុន UCWeb ដែលឥឡូវនេះជាផ្នែកមួយនៃកម្មវិធីរុករកទូរស័ព្ទដ៏ពេញនិយមបំផុត នៅក្នុងប្រទេសចិននិងឥណ្ឌូណេស៊ី។

លោកទទួលខុសត្រូវចំពោះយុទ្ធសាស្ត្រផលិតផលរបស់ក្រុមហ៊ុន និងស្រាវជ្រាវអភិវឌ្ឍន៍ ហើយនៅឆ្នាំ ២០១១ ក្រុមរបស់លោកបានបង្កើតបច្ចេកវិទ្យាដែលមានកម្មសិទ្ធិដំបូងសម្រាប់ឧស្សាហកម្មរុករកចល័តនៅចិន។ ក្រុមហ៊ុន UCWeb ត្រូវបានទិញយកដោយក្រុមហ៊ុនអ៊ីនធឺណិតយក្ស Alibaba ក្នុងតម្លៃ ៤,៣ ពាន់លានដុល្លារអាមេរិក ក្នុងមួយទសវត្សរ៍បន្ទាប់ពីការបើកដំណើរការរបស់ខ្លួន ដែលជំរុញឲ្យលោកមានឋានៈជាមហាសេដ្ឋី។ ចាប់ពីឆ្នាំ ២០១៤ រហូតដល់ខែ សីហាឆ្នាំ ២០១៧ លោកបានបម្រើការជានាយកប្រតិបត្តិជាន់ខ្ពស់នៃផ្នែកអាជីវកម្មទូរស័ព្ទចល័តAlibaba។
ក្នុងឆ្នាំ ២០១៤ លោកបានគាំទ្រលោក Henry Xia និងលោក He Tao ដែលមានជំនាញខ្ពស់ខាងបច្ចេកវិទ្យាយានយន្ត និងស្រាវជ្រាវអភិវឌ្ឍន៍ក្នុងការបង្កើតក្រុមហ៊ុន Xpeng Motors។ ក្រុមហ៊ុននេះទទួលបានការវិនិយោគដំបូងពីវិនិយោគិនចិននិងអន្តរជាតិ ដែលរួមមានក្រុមហ៊ុន Lei Jun (ស្ថាបនិកក្រុមហ៊ុន Xiaomi) ក្រុមហ៊ុន Alibaba ក្រុមហ៊ុន Foxconn និងក្រុមហ៊ុន IDG Capital ដើម្បីអភិវឌ្ឍបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិនិងការរៀនម៉ាស៊ីន។
នៅខែសីហាឆ្នាំ ២០១៧ លោកត្រូវបានតែងតាំងជាប្រធានពេញម៉ោងរបស់ក្រុមហ៊ុន Xpeng ។ នៅឆ្នាំបន្ទាប់ក្រុមហ៊ុន Xpeng Motors បានបញ្ចេញម៉ូដែលផលិតដំបូងរបស់ខ្លួន គឺ Xpeng G3 ខ្នាតតូចប្រភេទ SUV ដើម្បីទទួលបានការពិនិត្យវិជ្ជមាន។ ម៉ូដែលទី ២ របស់ក្រុមហ៊ុនគឺរថយន្តអគ្គិសនីទ្វារបួន P7 ដែលបានដាក់បញ្ចាំងនៅក្នុងកម្មវិធីពិព័រណ៍រថយន្តសៀងហៃឆ្នាំ ២០១៩ ។
ចាប់ពីខែកក្កដាដល់ខែសីហាឆ្នាំ ២០២០ ក្រុមហ៊ុន Xpeng បានរៃអង្គាសប្រាក់បានប្រមាណ ៩០០ លានដុល្លារអាមេរិកពីក្រុមវិនិយោគិនលេចធ្លោ រួមមានក្រុមហ៊ុន Hillhouse Capital Sequoia Capital ក្រុមហ៊ុន Alibaba អាជ្ញាធរវិនិយោគ Qatar និងមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យរបស់ទីក្រុង Abu Dhabi ។
ចំណែកការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO) នៅផ្សារហ៊ុន New York ការធ្វើមូលធនប័ត្រទីផ្សាររបស់ក្រុមហ៊ុនដែលមានអាយុកាល ៦ ឆ្នាំ ឥឡូវមានជិត ១៥ ពាន់លានដុល្លារអាមេរិក។ ឈ្មោះរបស់លោកបានបង្ហាញក្នុងបញ្ជីឈ្មោះ Forbes អ្នកមាននៅចិន ពីតំណែងលេខ ៣៣១ នៅពេលដែលទ្រព្យសម្បត្តិសុទ្ធរបស់លោកមានចំនួន ១,១៧ ដុល្លារអាមេរិក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖scmp
ចុចអាន៖សិល្បៈគំនូរនិងការថតរូបដែលបង្ហាញពីអត្ថន័យនៃជនជាតិស្បែកខ្មៅ ដែលគួរតែដឹង
ចុចអាន៖រឿងរ៉ាវលាក់បាំង៨ យ៉ាងអំពីប្រធានាធិបតីកូរ៉េខាងជើងលោក គីមជុងអ៊ុន

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?