មូលហេតុនេះហើយទើបចាស់ៗពីដើម ហាមស្ត្រីពពោះមិនឲ្យមើលសូរ្យគ្រាស-ចន្ទគ្រាស – Kampuchea Thmey Daily
Connect with us

KPT+

មូលហេតុនេះហើយទើបចាស់ៗពីដើម ហាមស្ត្រីពពោះមិនឲ្យមើលសូរ្យគ្រាស-ចន្ទគ្រាស

Published

on

ចាស់ៗ​ពី​ដើម ពេល​មាន​សូរ្យគ្រាស ឬ​ចន្ទគ្រាស តែង​តែ​ហាម​ស្ត្រី​មាន​ផ្ទៃពោះ​មិន​ឲ្យ​មើល​នោះ​ទេ ព្រោះ​ខ្លាច​កូន​ក្នុងផ្ទៃកើត​មក​គ្រាស​កន្លង ហើយ​ជំនឿ​ទាំង​នោះ​នៅ​តែ​មាន​អ្នក​ជឿ​តាម​នៅ​ឡើយ ពិសេស​អ្នក​នៅ​ជនបទ។

នៅ​ក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេច​ព្រះសង្ឃរាជ ជួនណាត មនុស្ស​គ្រាស​កន្លង ឬ​គ្រោះ​កន្លង គឺ​មនុស្ស​ដែល​ល្មេញ​ល្មើ​ពី​កំណើត ដោយ​កាល​ពី​នៅ​ក្នុង​ផ្ទៃ​ម្តាយ ហើយ​ជួន​ពេល​នោះ​មាន​សូរ្យគ្រាស ឬ​ចន្ទគ្រាស។ តាម​ទំនៀម​ទម្លាប់​ខ្មែរ​ពី​បុរាណ ស្ត្រី​មាន​ផ្ទៃពោះ​កាល​បើ​ប្រទះ​មាន​សូរ្យគ្រាស ចន្ទគ្រាស ត្រូវ​យក​អក​កំបោរ​មក​ដក់​នឹង​ថ្នក់ ជា​ដំណើរ​អប​ឲ្យ​គ្រាស​កន្លង​អក​កំបោរ​ចុះ កុំ​ឲ្យ​កន្លង​កូន​ក្នុង​ផ្ទៃ។

ជំនឿ​ថា ស្ត្រី​មាន​ផ្ទៃពោះ​មើល​សូរ្យគ្រាស ឬ​ចន្ទគ្រាស អាច​​ប៉ះ​ដល់​កូន​ក្នុង​ផ្ទៃ​ពោះ​នោះ ត្រូវ​លោកសាស្ត្រាចារ្យ​​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត អះ​អាង​ថា គ្រាន់​តែ​ជា​ពាក្យ​បោក​បញ្ឆោត​របស់​ចាស់ៗ​នោះ​ទេ មិន​ចង់​​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ នៅ​ទ្រាំ​ចាំ​មើល​ចន្ទគ្រាស ឬ​សូរ្យគ្រាស រយៈ​ពេល​យូរ ឬ​ចាំ​ដល់​យប់​ជ្រៅ។

“មើល​ចន្ទ​គ្រាស ឬ​សូរ្យ​គ្រាស អត់​មាន​កូន​កើត​គ្រាស​កន្លង​អី​ទេ ពាក្យ​ហ្នឹង​ចាស់ៗ​គាត់​បោក​បញ្ឆោត បំភ័យ​ស្រី​មាន​ផ្ទៃពោះ​ទេ គាត់​មិន​ចង់​ឲ្យ​ស្រីៗ​មាន​ផ្ទៃពោះ​អត់​ងងុយ​ពេល​យប់ ត្រូវ​នៅ​ចាំ​មើល​ចន្ទគ្រាស​ដល់​យប់​ជ្រៅ ដូច​ចាស់ៗ​ថា ស៊ី​ចុង​អំពៅ​ឆាប់​ចេះ​ហែល​ទឹក​អ៊ីចឹង”។ លោកវេជ្ជបណ្ឌិត រៀបរាប់។

ស្ត្រី​មានផ្ទៃពោះ​ដែល​មាន​សុខភាព​ខ្សោយ​ស្រាប់ កាល​ណា​អត់​ងងុយ ឬ​ប្រឹង​មើល​សូរ្យគ្រាស​ដោយ ភ្នែក​ទទេ ពុំ​មាន​ពាក់​អ្វី​ការពារ អាច​ធ្វើ​ឲ្យ​ធេងធោង វិលមុខ ទៅ​ជា​ឈឺ ឬ​ដួល នេះ​ហើយ​ដែល​ចាស់ៗ​បារម្ភ​នោះ។ គ្រាស​កន្លង​នោះ លោក​វេជ្ជបណ្ឌិត​ថា ចាស់ៗ​ប្រហែល​ចាស់​ចង់​សំដៅ​លើ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង ឬ​ក្រឡា​ភ្លើង​លើ​ស្ត្រី​មាន​ផ្ទៃពោះ ដែល​ធ្វើ​ឲ្យ​ឡើង​ឈាម ទៅ​ជា​ប្រកាច់។

តែ​តាម​ក្បូន​ពេទ្យ ជំងឺ​បម្រុង​ក្រឡា​ភ្លើង បណ្តាល​មក​លើស​សម្ពាធ​ឈាម និង​រោគ​សញ្ញា​ផ្សេង​ទៀត​ដោយ​សារ​ខូច​ខាត​សរីរាង្គ​ផ្សេងៗ ដូច​ជា តម្រង​នោម ជាដើម។ ស្រីៗ​មាន​ផ្ទៃ​ពោះ​ និង​មាន​សម្ពាធ​ឈាម​ធម្មតា ក៏​អាច​មាន​ជំងឺ​នេះ​បាន​ដែល ភាគ​ច្រើន​កើត​នៅ​សប្តាហ៍​ទី ២០ នៃ​ការ​ពពោះ និង​លើ​អាច​កើត​លើ​ស្រីៗ​មាន​សម្ពាធ​ឈាម​លើស​តិច​តួច ប៉ុន្តែ​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ។ ជំងឺ​បម្រុង​ក្រឡា​ភ្លើង អាច​បង្ក​ផល​វិបាក​ធ្ងន់​ធ្ងរ​ប៉ះពាល់​ដល់​ជីវិត​ទាំង​ម៉ាក់ៗ និង​គភ៌៕

អត្ថបទផ្តល់សិទ្ធិដោយ ៖ Hello Krupet

ចុចអាន៖ ហេតុអ្វី​យើង​ខ្ជះខ្ជាយ​ប្រាក់​លើ​របស់ថ្លៃៗដោយ​គ្មាន​បញ្ហា ប៉ុន្តែ​បែរ​សុញសាញ​ពេល​ទិញ​របស់​ថោកៗ?

ចុច Like Facebook កម្ពុជាថ្មី

កីឡា12 mins ago

តើ​អ្នកលេង​គុន​ខ្មែរ​រូប​ណា​ដែល​អ្នកគាំទ្រ​ចង់ឃើញ​វ៉ៃ​នៅ ONE Super Series ឆ្នាំ​២០២១?

ព័ត៌មានជាតិ17 mins ago

តំណាង​ឯកឧត្តម ឌី វិជ្ជានាំយកអំណោយ​ជូនគ្រូបង្រៀន នឹងសិស្ស​​ស្រុកស្វាយជ្រុំ

ព័ត៌មានជាតិ44 mins ago

លោក​ អ៊ិត សំហេង៖​ ពលករ​ខ្មែរ​នៅ​ថៃ​ នៅតែ​បន្ត​លួចលាក់​ធ្វើដំណើរ​វិលត្រឡប់​មក​ស្រុកកំណើត​វិញ​

ព័ត៌មានជាតិ60 mins ago

ក្រុម​ការងារ​យុវជន ស.ស.យ.ក.​នាំ​យក​អំណោយ​ ឯកឧត្ដម ឌី វិជ្ជា និង​លោកជំទាវ ហ៊ុន​ ម៉ាណា ជូន​លោក​គ្រូអ្នក​គ្រូ និង​សិស្ស ២០០នាក់

ព័ត៌មានជាតិ1 hour ago

អំណោយ​សប្បុរស​ធម៌ជូន​អនុប្រធាន​ការិយាល័យ សុខុមាលភាព​សង្គម​ រងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ​

ព័ត៌មានពេញនិយម