KPT+
ផ្នត់គំនិត៥ នេះពិតជាមានឥទ្ធិពលអាចកែប្រែយើងឲ្យឆាប់ទទួលបានជោគជ័យ
ជីវិត គឺយើងជាបង្កើតគំនិតដោយខ្លួនឯង យើងមានរបស់ជាច្រើនដែលត្រូវការដើម្បីកែលំអវា។ ជីវិតយើងនឹងប្រសើរឡើង នៅពេលដែលយើងដឹងថា ជីវិតគឺជារឿងដែលត្រូវស៊ូទ្រាំនិងអត់ធ្មត់។
ខាងក្រោមនេះគឺជាផ្នត់គំនិតដែលអាចជួយបង្កើនភាពជោគជ័យរបស់យើង និងធ្វើឲ្យយើងក្លាយជាមនុស្សរឹងមាំ។
១. ការរកឃើញខ្លួនឯងគឺជាដំណើរការមួយ

ការស្គាល់ខ្លួនឯងគឺជាការចាប់ផ្ដើមនៃរឿងទាំងអស់។ Aristotle បាននិយាយថា ជីវិតនិងការរស់នៅ វាគឺជាដំណើររឿងទាំងអស់។ នៅពេលអ្នកធ្វើតាមខ្លួនឯង អ្នកបង្កើតឱកាសថ្មីនិងបទពិសោធន៍ផ្សេងៗគ្នា រួមទាំងបង្កើតជីវិតដែលអ្នកចង់បាន។
កុំអង្គុយស្ងៀមមិនធ្វើអីសោះ ហើយទុកឱ្យរឿងរ៉ាវកើតឡើង វាមិនបានផ្ដល់នូវគុណភាពជីវិតដែលអ្នកប្រាថ្នានោះទេ។ ជីវិតគឺជាការតស៊ូ ស្ទើរតែគ្រប់មនុស្សពេញវ័យ ដែលឆ្លងកាត់។
២. យើងតែម្នាក់ឯងទទួលខុសត្រូវចំពោះជីវិតខ្លួនឯង

កំណត់ភាពជោគជ័យតាមលក្ខខណ្ឌផ្ទាល់របស់យើង ហើយបង្កើតជីវិតដែលមានមោទនភាពក្នុងការរស់នៅ។ Anne Sweeney និយាយថា ភាពក្លាហានដំបូងនិងអស្ចារ្យបំផុតនៅក្នុងជីវិត គឺភាពក្លាហានក្នុងការទទួលខុសត្រូវចំពោះជីវិតផ្ទាល់ខ្លួន។
លោក Bob Moawad មានប្រសាសន៍ថា ” ថ្ងៃល្អបំផុតនៃជីវិតរបស់យើង គឺជាថ្ងៃដែលយើងសម្រេចថា ជីវិតរបស់យើងគឺជារបស់យើង។ ជីវិតគឺជាអំណោយ វាគឺជាដំណើរដ៏អស្ចារ្យមួយ ហើយយើងតែម្នាក់គត់ ដែលទទួលខុសត្រូវចំពោះ ខ្លួនឯង” ។
៣. ជីវិតមិនល្អឥតខ្ចោះទេ គ្រប់យ៉ាងមិនមែនដូចការគ្រោងទុកទេ

ជីវិតដែលបានចំណាយពេលបង្កើតកំហុស វាមិនត្រឹមតែមានមោទនភាពប៉ុណ្ណោះទេ តែវាមានប្រយោជន៍ច្រើនជាងជីវិត ដែលមិនបានចំណាយពេលធ្វើអ្វីទាំងអស់។ George Bernard Shaw និយាយថា ជីវិតមិនមានអ្វីដែលល្អឥតខ្ចោះនោះទេ។ លទ្ធផលល្អឥតខ្ចោះ ពេលខ្លះអាចបំបែកយើងចេញ។
លោក Landon Donovan មានប្រសាសន៍ថា “ ជីវិតមិនល្អឥតខ្ចោះទេ ប៉ុន្តែយើងទាំងអស់គ្នាដឹងថា វាជារបៀបដែលយើងមានប្រតិកម្ម ចំពោះរឿងរ៉ាវដែលកើតឡើង ” ។
៤. រាល់ឧបសគ្គគឺជាផ្លូវឆ្ពោះទៅមុខ

យើងត្រូវតែតស៊ូរហូតដល់ទទួលបានជោគជ័យ។ បោះជំហានមួយទៀតជានិច្ច កុំឈប់ធ្វើដំណើរឲ្យសោះ។ ប្រសិនបើវាគ្មានប្រយោជន៍ ត្រូវយកមួយផ្សេងទៀត ហើយបន្តមួយទៀត។ តាមពិតមួយជំហានម្ដងៗ មិនពិបាកទេ។
Og Mandino និយាយថា ” យើងត្រូវស្វែងយល់ម្ដងហើយម្ដងទៀត ថារឿងអ្វីដែលសំខាន់បំផុត ហើយថាតើយើងឃើញវាពីរបៀបដែលយើងមានប្រតិកម្មចំពោះវាយ៉ាងម៉េច និងថាតើយើងរក្សាភាពរីករាយរបស់យើងយ៉ាងម៉េច ” ។
ប្រតិកម្មពីឧបសគ្គនឹងជួយកំណត់ដំណើរដែលយើងនឹងទទួលជោគជ័យ ក្នុងការយកឈ្នះឬអាចរីកចម្រើនដោយសារតែវា។
៥. ធ្វើបានល្អប្រសើរជាងល្អឥតខ្ចោះ
Kim Collins និយាយថា “ ខិតខំធ្វើឲ្យប្រសើរឡើងជាបន្តបន្ទាប់ ជំនួសឲ្យភាពឥតខ្ចោះ” ពិភពពិតមិនផ្ដល់រង្វាន់ដល់អ្នកឥតខ្ចោះនោះទេ។ វាផ្ដល់រង្វាន់ដល់មនុស្សដែលសម្រេចកិច្ចការ។ ភាពល្អឥតខ្ចោះ មិនមែនជារឿងសំខាន់នោះទេ ប៉ុន្តែជាការសម្រេចបាននូវការងារ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បកស្រាយនិយមន័យនៃចិត្តមេត្តាករុណាដែលគ្រប់គ្នាលុតជង្គង់ចុះចាញ់

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា