KPT+
គុណសម្បត្តិ និងគុណវិបត្តិទម្លាប់ក្រោកពីដំណេកព្រឹកពេក គ្នាយើងគួរដឹង
ធ្លាប់មានអត្ថបទច្រើនណាស់ ណែនាំគ្នាយើងឲ្យរៀបចំទម្លាប់ក្រោកពីព្រឹកឲ្យបានទៀងទាត់ ដើម្បីជួយឲ្យសុខភាពល្អ ស្មារតីស្វាហាប់។ ប៉ុន្តែក៏មានអត្ថបទតិចតួច ដែលលើកឡើងពីគុណសម្បត្តិ និងគុណវិបត្តិពីទម្លាប់ក្រោកព្រឹកពេកដែរ។
១- គុណសម្បត្តិ

– ធ្វើការងារបានច្រើន៖ យោងតាមការចែករំលែកបទពិសោធជាច្រើន គ្នាយើងដែលក្រោកពីព្រឹក (ជាធម្មតាចន្លោះម៉ោង ៦៖០០) គឺមានពេលធ្វើការងារយើងចូលចិត្តច្រើន ដូចជាអាចអានសៀវភៅ ១៥នាទី និងហាត់ប្រាណប្រមាណ ១ម៉ោង ហើយក៏មានពេលងូតទឹកជម្រះខ្លួន ញ៉ាំអាហារព្រឹក មុខនឹងដល់ម៉ោងចូលធ្វើការ ឬចូលរៀន។ បើយើងមិនបង្កើតទម្លាប់ក្រោកនៅម៉ោង ៦ព្រឹក បែរជាក្រោកនៅម៉ោង ៨ ការងារខាងលើ ច្បាស់ជាយើងមិនអាចធ្វើបាននោះឡើយ គឺត្រូវប្រញាប់ប្រញាល់ទៅធ្វើការ ឬទៅរៀនមិនខាន។
– ងាយមានអារម្មណ៍ងងុយគេង និងគេងឆាប់លក់នៅពេលយប់៖ នៅពេលគ្នាយើងក្រោកពីព្រឹក យើងប្រាកដជាមានអារម្មណ៍ឆាប់ងងុយគេងនៅពេលយប់ ដែលជាធម្មតា គ្នាយើងក្រោកនៅម៉ោង ៦ព្រឹក នឹងគេងលក់ស្កប់ស្កល់ចាប់ពីម៉ោង ១០យប់។ បើសិនជាយើង ចំណាយពេលមើលទូរទស្សន៍ដល់ម៉ោង ១១ ឬ ១១៖៣០នាទីយប់ យើងនឹងមានអារម្មណ៍ងងុយគេងនៅពេលក្រោកពីព្រលឹមមិនខាន ពិសេសអំឡុងពេលចន្លោះម៉ោង ១០៖៣០-១០៖៤៥ នាទីព្រឹក។ ហេតុនេះ គ្នាយើងអាចដឹងហើយថា ការមើលទូរទស្សន៍ដល់យប់ជ្រៅ មិនត្រឹមគ្មានប្រយោជន៍ទេ ថែមទាំងប៉ះពាល់ប្រសិទ្ធភាពការងារយើងនៅពេលព្រឹកថែមទៀតផង។
– ក្រោកឡើងជាមួយថាមពលពេញរាងកាយ៖ នៅពេលគ្នាយើងមានទម្លាប់ក្រោកពីព្រឹកកាន់តែទៀងទាត់ ការព្យាយាមក្រោកពីដំណេកទាំងកំពុងងងុយ ក៏កាន់តែងាយស្រួលជាងមុន ពិសេសអំឡុងរដូវកាលធ្វើឲ្យមនុស្សមិនចង់ក្រោកពីគ្រែ ដូចជារដូវរងា ដែលនឹងចូលមកដល់ឆាប់ៗនេះ។ ទោះជាយ៉ាងណា បើរដូវក្តៅវិញ នៅពេលយើងមានទម្លាប់ក្រោកពីព្រឹកទៀងទាត់ យើងកាន់តែមានអារម្មណ៍ល្អ មានកម្លាំងកំហែងពេញខ្លួនជាងមុន។
២- គុណវិបត្តិពីការក្រោកពីដេកព្រឹកពេក

– ធ្វើឲ្យពិបាកនៅពេលរសៀល៖ បើគ្នាយើងក្រោកពីព្រឹកពេក គ្នាយើងច្បាស់ជាមានអារម្មណ៍ងងុយខ្លាំងនៅពេលថ្ងៃត្រង់។ ប៉ុន្តែសំណាងល្អ គ្នាយើងអាចដោះស្រាយបញ្ហាងងុយពេលថ្ងៃត្រង់បាន ដោយគ្រាន់តែបញ្ចេញសកម្មភាព ឬដើរឲ្យបានច្រើន គឺអាចដោះស្រាយបានហើយ។
– ពិបាកក្រោកពីដំណេកនៅចុងសប្តាហ៍៖ តាមការចែករំលែកបទពិសោធកន្លងមក គ្នាយើងច្បាស់ជាកត់សម្គាល់យើង បើយើងមានទម្លាប់ក្រោកពីព្រឹកអំឡុងថ្ងៃធ្វើការ ពិសេសថ្ងៃច័ន្ទ អង្គារ៍ និងពុធ នៅថ្ងៃព្រហស្បត្តិ៍ សុក្រ ទោះយើងព្យាយាមក្រោកពីព្រឹក ក៏នៅតែមានអារម្មណ៍មិនសូវជាស្វាហាប់ដែរ ព្រោះអាចជាប់ពាក់ព័ន្ធថាមពលយើងបញ្ចេញនៅថ្ងៃដើមសប្តាហ៍។ ហេតុនេះ បើនិយាយដល់ថ្ងៃចុងសប្តាហ៍វិញ វានឹងកាន់តែពិបាកក្រោកមួយកម្រិតទៀត។
– ក្រោកពីព្រឹកធ្វើឲ្យយើងកាន់តែស្និទ្ធជាមួយទម្លាប់ផឹកកាហ្វេ៖ ជាធម្មតា គ្នាយើងមានទម្លាប់ក្រោកពីព្រឹក អាចនឹងមានទំនោរខ្លាំងទៅលើការញៀនកាហ្វេ ទាំងពេលក្រោកឡើងភ្លាម និងពេលថ្ងៃត្រង់។ គ្នាយើងមួយចំនួនត្អួញត្អែរថា ការបង្កើតទម្លាប់ក្រោកនៅពេលព្រឹក បានធ្វើឲ្យពួកគេត្រូវការកាហ្វេត្រឹមកន្លះពែងនៅពេលព្រឹក បែរជាកើនតម្រូវការផឹកកាហ្វេដល់ទៅ ២ពែង ពេលខ្លះ ៣ពែងក្នុងមួយថ្ងៃ នាំឲ្យងាយធ្លាក់ខ្លួនញៀនជាតិកាហ្វេអ៊ីនក្នុងរយៈពេលដ៏ខ្លី៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ចាប់ផ្ដើមសមាធិ អាចជួយផ្លូវចិត្តធូរស្រាលអំឡុងវិបត្តិកូវីដ-១៩
ចុចអាន៖ ប្រើទូរសព្ទច្រើននៅពេលយប់ អាចប៉ះពាល់ដល់គុណភាពដំណេក

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច