Connect with us

KPT+

វិធី ៥ យ៉ាង​ដើម្បី​ឲ្យ​សក់​នៅ​បន្ត​លូតលាស់​ក្រោយ​វ័យ ​៤០ ឆ្នាំ

បានផុស

នៅ

សក់ និង​លែង​សូវ​លូតលាស់​ល្អ​ទៀត​ហើយចូលវ័យ៤០ឆ្នាំឡើង ឬ​អាច​ផ្លាស់ប្ដូរ​ច្រើន​ទៅ​ជា​សោះកក្រោះ ស្ងួត ងាយ​បាក់បែក ងាយ​ដាច់​ធ្លាក់ ឬ​ជ្រុះ​ពី​គល់ ដែល​បណ្ដាល​ឲ្យ​សម្រស់​សក់​ខ្សោយ​និង​ពិបាក​ថែទាំ។

ប៉ុន្តែ​ជាមួយ​ព័ត៌មាន​ត្រឹមត្រូវ៦យ៉ាង​ខាងក្រោម ស្ត្រី​ឬ​បុរស​វ័យ​កណ្ដាល​នឹង​កាន់​តែ​ស្រស់ស្អាត​បន្ថែម​ដោយសារ​សម្រស់​សក់៖

១ ពេល​សក់​ប្ដូរ​ពណ៌

ការ​ស្រាវជ្រាវ​ខ្លះ​គាំទ្រ​ថា ការងារ​មាន​ប្រសិទ្ធភាព​ការពារ​មិន​ឲ្យ​សក់​ប្តូរ​ពណ៌ គឺ​ខំ​បង្កើត​អ៊ីដ្រូសែន peroxide ដែល​សម្លាប់​កោសិកា​សារធាតុ​ពណ៌​របស់ strands (អាយុកាល) ដោយ​យើង​អាច ប្រើ​ទឹក​ធ្វើ​ក្រូច​ឆ្មា​លាយ​ជាមួយ​ថ្នាំវិទ្យាសាស្ត្រវ័យ​ចំណាស់​នានា ឧទាហរណ៍ L’Oreal Paris Excellence Age Perfect haircolor (៩ ដុល្លារ, lorealparisusa.com) ដែល​សម្រប​ខ្លួន​ទៅ​នឹង​វ័យ​បាន រក្សា​ពណ៌​និង​បង្កើន​ពន្លឺ​រលោង បន្ថែម​វិមាត្រ​និង​ភាពពេញលេញ។

២ ដង់ស៊ីតេ​សក់

ចំនួន​សក់​ដែលនឹងបាត់បង់ត្រូវបានកំណត់ជាមូលដ្ឋានដោយហ្សែន (កុំ​បន្ទោសឪពុកម្តាយ) ប៉ុន្តែការស្រាវជ្រាវបានបង្ហាញ​ថា នឹងតែង​កើតឡើងដល់កម្រិតស្តើង​នៅបន្ទាប់ពីអាយុ ៤០ ឆ្នាំ។ ដោះស្រាយសាកល្បងកាត់បន្ថយការជ្រុះដោយប្រើស៊ុត(ពងមាន់) ព្រោះ​ពងមាន់​សំបូរ​ទៅ​ដោយ​ស្ពាន់ធ័រ ផូស្វ័រ សេលេញ៉ូម អ៊ីយ៉ូត ស័ង្កសី​និង​ប្រូតេអ៊ីន​ដែលរួមគ្នាជួយ​លើកកម្ពស់​កំណើន​សក់ឡើង​វិញ​និង​កាត់ចោល​ការ​ជ្រុះ។ អាច​ប្រើ​ពងមាន់​ឬ​ពងទា អប់សក់​ជា​ប្រចាំ ជាមួយ​ប្រេង​អូលីវ​ឬ​សុទ្ធ ទុក១០នាទីមុនពេលាងសម្អាតចេញ។

៣ បង្កើន​ភាព​រឹងមាំ

កោសិកា​ដែល​បង្កើត​ជា​ផ្នែក​ការពារ​សក់​របស់​យើង​រមែង​កាន់​តែ​ចុះខ្សោយ​ពេល​ចូល​វ័យ​៤០ឆ្នាំ វា​បណ្ដាល​ឲ្យ​សក់ ផុយ​ស្រួយ​ហើយ​ការ​ធ្លាក់​ចុះ​នូវ​កម្រិត​ប្រូតេអ៊ីន keratin ធ្វើ​ឲ្យ​សក់​ខ្សោយ​និង​យឺត​លូត​ថែម​ទាំង​ជំទាស់​មិន​ឲ្យ​មាន​ទម្ងន់​ផង។ គេ​ប្រើ​ផ្លែ Aloe Vera ឬ​ខ្ទិះ​ដូង ប្រេងដូង​ដើម្បី​បង្កើន​ភាព​រឹងមាំ​នេះ​ឡើង​មក​វិញ។ ឬ​ពពួក​ប្រេង​នៃ​រុក្ខជាតិLicorice rootdដូច​រូប​បង្ហាញ​នេះ។

៤ អង្កត់ផ្ចិត

ជា​ថ្មីម្តងទៀត វ័យ​ ៤០ បាន​ធ្វើ​ឲ្យ​កម្រាស់​របស់​សរសៃ​សក់​នីមួយៗ​មាន​ការ​ថយ​​ចុះនិង​ទម្ងន់ក៏ធ្លាក់ បានជា​សក់ស្តើងឡើងៗ។  អ្នក​ស្រាវជ្រាវ​សក់​វេជ្ជបណ្ឌិត​ឌីម៉ាឌីម៉ាននីរ៉ា (MD) បាន​និយាយ​ថា​ចង់​បាន​​ឲ្យ​សក់​ក្រាស់​ក្រោយវ័យ៤០ត្រូវ​ស្វែងរក​ប្រើ​ផលិតផល​ដែល​មាន​ផ្ទុក​នូវ​ជាតិ​ប្រូតេអ៊ីនខ្ពស់​ពិសេស​ប្រេង​អូ​លីវ។ ការ​លាប​ប្រេង​អូលីវ​ដែល​សំបូរ​ទៅ​ដោយ​អាស៊ីដ​អូមេហ្គា ៣ និង​សារធាតុចិញ្ចឹម​ផ្សេងៗ​ទៀត ជា​សកម្មភាព​ដែល​ចាំបាច់​សម្រាប់​សុខភាព​ទូទៅ រួម​ទាំង​សុខភាព​សក់។ យើង​ក៏​អាចកោស​ផ្នែកខាងក្នុងនៃផ្លែក្រូច​ក្រហម​មក​អប់​ទុក​២០​នាទី​បាន​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

៥ ការលូតលាស់

អត្រាកំណើនសក់ថយចុះនៅវ័យពាក់កណ្តាលជីវិតនិងលើសពីនេះ ហើយ​សម្រាក​ដែល​មានន័យ​ថា នឹង​លូតលាស់​យឺតៗ មិនអាចបានដូចពេលមុនទៀតឡើយ។ ដំណឹងល្អ​ដែល​អស្ចារ្យ​អាចធ្វើ​ឲ្យ​សក់បន្តលូតលាស់បានលឿនគឺការប្រើផ្លែប័រ ឬ អប់ទឺកកាហ្វេខ្មៅសុទ្ធ អាច​ជួយ​រឿងនេះ​យ៉ាង​ប្រសើរ។

បម្រាម៖ ចូលដល់វ័យនេះ​ហើយអ្នកត្រូវប្រុងប្រយត្នមិនគួរហ៊ាន​ប្រើសាប៊ូដែលមិនស្គាល់ ឬប្រើការកៀបផ្លុំច្រើនទៀតនោះទេ។ ចូរប្រយ័ត្នពេលសក់ប៉ះកំដៅខ្ពស់​ហួសហេតុ ឬ​ប្រើ​ទឹកក្តៅ​កក់សក់។ យកល្អ រក្សា​ការកក់សម្អាត​បីដងក្នុងមួយ​សប្តាហ៍ ម្តង អប់ស៊ុត ម្តង​អប់​កាហ្វេ ចុងក្រោយ​អប់​ជាតិ​ក្រូចក្រហមផ្នែក(ខាងក្នុងវា)ឬផ្លែប័រ៕

ប្រែសម្រួល ៖ សុភា

ប្រភព ៖ prevention

ចុចអាន៖តើធ្វើដូចម្តេចទើបដឹងថា អ្នកមានជំងឺខ្សោយបេះដូង?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

កសិករចាប់ផ្តើមប្រមូលផលស្រូវប្រចាំរដូវ ខណៈស្រូវស្រាលមានតម្លៃប្រកៀកប្រកិតគ្នា

ជីវិតកម្សាន្ដ៤ ម៉ោង មុន

នាយ ព្រីង ទុំ បានធូរស្បើយខ្លះ ក្រោយកាត់ជើងដោយសារជំងឺទឹកនោមផ្អែម

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ល្អហួស អះអាងថា ការផ្តល់កម្លាំងចិត្តពីប្រជាជនកម្ពុជា ធ្វើឲ្យនាងអាចតស៊ូបានគ្រប់យ៉ាង

ព័ត៌មានជាតិ៥ ម៉ោង មុន

៧មករា គឺជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា បើគ្មានថ្ងៃនោះទេ ក៏គ្មានថ្ងៃនេះដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ គ្មានជនណាមកបំភ្លៃ និងបំផ្លាញបាន

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក លី ធុជ អំពាវនាវឱ្យប្រជាជនបន្តរួបរួមគ្នា និងសម្លឹងមើលទៅរកអនាគតមួយកាន់តែល្អប្រសើរឡើងសម្រាប់ប្រទេសជាតិ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម