KPT+
វិធី ៥ យ៉ាងដើម្បីឲ្យសក់នៅបន្តលូតលាស់ក្រោយវ័យ ៤០ ឆ្នាំ
សក់ និងលែងសូវលូតលាស់ល្អទៀតហើយចូលវ័យ៤០ឆ្នាំឡើង ឬអាចផ្លាស់ប្ដូរច្រើនទៅជាសោះកក្រោះ ស្ងួត ងាយបាក់បែក ងាយដាច់ធ្លាក់ ឬជ្រុះពីគល់ ដែលបណ្ដាលឲ្យសម្រស់សក់ខ្សោយនិងពិបាកថែទាំ។
ប៉ុន្តែជាមួយព័ត៌មានត្រឹមត្រូវ៦យ៉ាងខាងក្រោម ស្ត្រីឬបុរសវ័យកណ្ដាលនឹងកាន់តែស្រស់ស្អាតបន្ថែមដោយសារសម្រស់សក់៖
១ ពេលសក់ប្ដូរពណ៌
ការស្រាវជ្រាវខ្លះគាំទ្រថា ការងារមានប្រសិទ្ធភាពការពារមិនឲ្យសក់ប្តូរពណ៌ គឺខំបង្កើតអ៊ីដ្រូសែន peroxide ដែលសម្លាប់កោសិកាសារធាតុពណ៌របស់ strands (អាយុកាល) ដោយយើងអាច ប្រើទឹកធ្វើក្រូចឆ្មាលាយជាមួយថ្នាំវិទ្យាសាស្ត្រវ័យចំណាស់នានា ឧទាហរណ៍ L’Oreal Paris Excellence Age Perfect haircolor (៩ ដុល្លារ, lorealparisusa.com) ដែលសម្របខ្លួនទៅនឹងវ័យបាន រក្សាពណ៌និងបង្កើនពន្លឺរលោង បន្ថែមវិមាត្រនិងភាពពេញលេញ។
២ ដង់ស៊ីតេសក់
ចំនួនសក់ដែលនឹងបាត់បង់ត្រូវបានកំណត់ជាមូលដ្ឋានដោយហ្សែន (កុំបន្ទោសឪពុកម្តាយ) ប៉ុន្តែការស្រាវជ្រាវបានបង្ហាញថា នឹងតែងកើតឡើងដល់កម្រិតស្តើងនៅបន្ទាប់ពីអាយុ ៤០ ឆ្នាំ។ ដោះស្រាយសាកល្បងកាត់បន្ថយការជ្រុះដោយប្រើស៊ុត(ពងមាន់) ព្រោះពងមាន់សំបូរទៅដោយស្ពាន់ធ័រ ផូស្វ័រ សេលេញ៉ូម អ៊ីយ៉ូត ស័ង្កសីនិងប្រូតេអ៊ីនដែលរួមគ្នាជួយលើកកម្ពស់កំណើនសក់ឡើងវិញនិងកាត់ចោលការជ្រុះ។ អាចប្រើពងមាន់ឬពងទា អប់សក់ជាប្រចាំ ជាមួយប្រេងអូលីវឬសុទ្ធ ទុក១០នាទីមុនពេលាងសម្អាតចេញ។
៣ បង្កើនភាពរឹងមាំ
កោសិកាដែលបង្កើតជាផ្នែកការពារសក់របស់យើងរមែងកាន់តែចុះខ្សោយពេលចូលវ័យ៤០ឆ្នាំ វាបណ្ដាលឲ្យសក់ ផុយស្រួយហើយការធ្លាក់ចុះនូវកម្រិតប្រូតេអ៊ីន keratin ធ្វើឲ្យសក់ខ្សោយនិងយឺតលូតថែមទាំងជំទាស់មិនឲ្យមានទម្ងន់ផង។ គេប្រើផ្លែ Aloe Vera ឬខ្ទិះដូង ប្រេងដូងដើម្បីបង្កើនភាពរឹងមាំនេះឡើងមកវិញ។ ឬពពួកប្រេងនៃរុក្ខជាតិLicorice rootdដូចរូបបង្ហាញនេះ។
៤ អង្កត់ផ្ចិត
ជាថ្មីម្តងទៀត វ័យ ៤០ បានធ្វើឲ្យកម្រាស់របស់សរសៃសក់នីមួយៗមានការថយចុះនិងទម្ងន់ក៏ធ្លាក់ បានជាសក់ស្តើងឡើងៗ។ អ្នកស្រាវជ្រាវសក់វេជ្ជបណ្ឌិតឌីម៉ាឌីម៉ាននីរ៉ា (MD) បាននិយាយថាចង់បានឲ្យសក់ក្រាស់ក្រោយវ័យ៤០ត្រូវស្វែងរកប្រើផលិតផលដែលមានផ្ទុកនូវជាតិប្រូតេអ៊ីនខ្ពស់ពិសេសប្រេងអូលីវ។ ការលាបប្រេងអូលីវដែលសំបូរទៅដោយអាស៊ីដអូមេហ្គា ៣ និងសារធាតុចិញ្ចឹមផ្សេងៗទៀត ជាសកម្មភាពដែលចាំបាច់សម្រាប់សុខភាពទូទៅ រួមទាំងសុខភាពសក់។ យើងក៏អាចកោសផ្នែកខាងក្នុងនៃផ្លែក្រូចក្រហមមកអប់ទុក២០នាទីបានដែរ។

៥ ការលូតលាស់
អត្រាកំណើនសក់ថយចុះនៅវ័យពាក់កណ្តាលជីវិតនិងលើសពីនេះ ហើយសម្រាកដែលមានន័យថា នឹងលូតលាស់យឺតៗ មិនអាចបានដូចពេលមុនទៀតឡើយ។ ដំណឹងល្អដែលអស្ចារ្យអាចធ្វើឲ្យសក់បន្តលូតលាស់បានលឿនគឺការប្រើផ្លែប័រ ឬ អប់ទឺកកាហ្វេខ្មៅសុទ្ធ អាចជួយរឿងនេះយ៉ាងប្រសើរ។
បម្រាម៖ ចូលដល់វ័យនេះហើយអ្នកត្រូវប្រុងប្រយត្នមិនគួរហ៊ានប្រើសាប៊ូដែលមិនស្គាល់ ឬប្រើការកៀបផ្លុំច្រើនទៀតនោះទេ។ ចូរប្រយ័ត្នពេលសក់ប៉ះកំដៅខ្ពស់ហួសហេតុ ឬប្រើទឹកក្តៅកក់សក់។ យកល្អ រក្សាការកក់សម្អាតបីដងក្នុងមួយសប្តាហ៍ ម្តង អប់ស៊ុត ម្តងអប់កាហ្វេ ចុងក្រោយអប់ជាតិក្រូចក្រហមផ្នែក(ខាងក្នុងវា)ឬផ្លែប័រ៕
ប្រែសម្រួល ៖ សុភា
ប្រភព ៖ prevention

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានជាតិ១ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច២ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់