KPT+
វិធីជម្នះនូវភាពភ័យខ្លាចដើម្បីជីវិតរស់នៅពេញដោយមានសេរីភាព
ហេតុអ្វីបានជាមនុស្សជាច្រើន កំពុងរស់នៅក្នុងជីវិតមួយដែលមានអ្វីល្អៗច្រើនហើយ គេនៅតែធ្លាក់ទឹកចិត្ត និងរស់ដូចគ្មានជីវិត? នោះគឺដោយសារតែភាពភ័យខ្លាច ដែលបានរារាំងមិនឲ្យមនុស្សនោះចាកចេញពីអ្វី ដែលសង្កត់សង្កិនអារម្មណ៍ពួកគេជ្រៅទៅៗជារៀងរាល់ថ្ងៃ។
ជាទូទៅ ការធ្លាក់ទឹកចិត្តមានដើមចមច្រើន តែយ៉ាងណាក៏ដោយ ការរៀនបំបាត់ភាពភ័យខ្លាចជាវិធីល្អមួយក្នុងការក្រោកឈរសារជាថ្មីសម្រាប់ជីវិត។
ចំណុចសំខាន់ៗមួយចំនួន ដើម្បីជួយបុគ្គលឲ្យបំបាត់រាល់ភាពភ័យខ្លាចទាំងនោះរួមមាន៖
១. ស្គាល់ខ្លួនឯង

ជំហានដំបូងនៃដំណើរការក្នុងជីវិត គឺការស្គាល់ខ្លួនឯងជានរណា។ នៅពេលដែលយើងស្គាល់ថាយើងជានរណា នោះអ្វីដែលយើងជឿនិងចង់បានពីជីវិត គឺជារឿងដែលយើងត្រូវបោះជំហានទៅមុខ។ ដំណាក់កាលនេះយើងនឹងពិចារណាពីទេពកោសល្យនិងចំណង់ចំណូលចិត្តរបស់ខ្លួនឯង។ រឿងទាំងនេះនឹងកំណត់ថាយើងជានរណា ហើយបំភ្លឺផ្លូវរបស់យើងទៅថ្ងៃអនាគត។
ជីវិតនឹងធ្វើឲ្យយើងដួលរលំដោយចៀសមិនរួច ប៉ុន្តែបើយើងមានជំហររឹងមាំ យើងអាចងើបឡើងដោយខ្លួនឯងជានិច្ច។
២. វាយតម្លៃស្ថានភាពនិងជម្រើសដែលអាចកើតមាន

ជំហានបន្ទាប់គឺពាក់ព័ន្ធនឹងការពិនិត្យភាពស្ងប់ស្ងាត់និងភាពជាក់ស្ដែងនៃការពិត។ តើយើងកំពុងអនុវត្តទេពកោសល្យដែរទេ? តើយើងរកប្រាក់បានគ្រប់គ្រាន់ទេ? តើយើងសប្បាយចិត្តក្នុងការងារទំនាក់ទំនងឬគ្រួសារទេ?
សំខាន់ជាងនេះទៅទៀត គឺយើងត្រូវមានឧបករណ៍អ្វីខ្លះដើម្បីឈានទៅដំណាក់កាលបន្ទាប់? តើយើងត្រូវការអ្វីខ្លះដើម្បីទទួលបានការលូតលាស់? តើយើងមានជម្រើសអ្វីខ្លះ? សំណួរទាំងនេះមានសារៈសំខាន់ណាស់ ព្រោះការដឹងពីជំហររបស់យើង អាចឲ្យយើងរៀបចំយើងផែនការសម្រាប់ពេលអនាគតបាន។
៣. រៀបផែនការនិងព្រឹត្តិការណ៍សំខាន់ៗ
យើងមានរូបភាពពីអតីតកាលនិងបច្ចុប្បន្ន ចូររៀបចំអនាគត។ វាដល់ពេលដែលត្រូវសុបិនធំ ហើយសរសេរគោលដៅរបស់យើង។ បេះដូងមានវិធីប្លែកៗមួយក្នុងការដោះកូនសោ ទៅអនាគតក្នុងពេលតែមួយ។
៤. សហការជាមួយមនុស្សដែលមានចិត្តដូចគ្នា

ការងារជាក្រុមគឺជាការសាកល្បងដើម្បីទទួលបានជោគជ័យ គ្រប់កិច្ចការ។ យើងប្រហែលជាធ្លាប់លឺហើយថា បើចង់ដើរលឿនទៅតែម្នាក់ឯង តែបើដើរឆ្ងាយ ត្រូវមានគ្នាទៅជាមួយ។ ធ្វើការជាក្រុម ធ្វើឲ្យយើងមានគណនេយ្យភាព វិន័យ ហើយជាទូទៅនាំមកនូវរឿងដែលល្អបំផុត។ នៅពេលយើងដួល នឹងមាននរណាម្នាក់មកបោះពួយជួយយើង។
៥. ទម្លាក់ការភ័យខ្លាចហើយប្រឈមមុខនឹងវា

ការភ័យខ្លាចគឺជាសត្រូវធំបំផុត នៃគោលដៅរបស់យើង។ ដើម្បីយកឈ្នះភាពភ័យខ្លាច នេះគឺជារឿងមួយចំនួនដែលយើងអាចធ្វើបាន៖ ផ្ដាច់ខ្លួនចេញពីទូរទស្សន៍ ប្រព័ន្ធផ្សព្វផ្សាយសង្គម និងការកម្សាន្តផ្សេងៗ។ វាគឺជានិន្នាការបង្រួមចក្ខុវិស័យ និងបន្ថយទំនុកចិត្តរបស់យើង។ ផ្ទុយទៅវិញសូមអានសៀវភៅល្អៗ ជាច្រើន សរសេរការភ័យខ្លាចរបស់យើង ហើយប្រឈមមុខនឹងពួកវា។
សម្រាប់មនុស្សខ្លះ ការភ័យខ្លាចគឺជាលទ្ធផលនៃបទពិសោធន៍ឈឺចាប់មួយចំនួន ដែលត្រូវការភាពក្លាហានច្រើនដើម្បីជម្នះ។
៦. ធ្វើរឿងមួយដោយមិនគិតពីខ្លួនឯង
ជីវិតនឹងគ្មានន័យ បើសិនយើងរស់នៅសម្រាប់តែខ្លួនឯង។ ឆ្លៀតពេលដើម្បីបម្រើមនុស្សជាតិគ្រួសារ មិត្តភ័ក្ដិ និងអ្នកដែលមានសំណាងតិចជាងគេនៅក្នុងសង្គមមួយនេះ។
នោះហើយជារបៀបដែលយើងត្រូវបានបំពេញក្នុងជីវិត។ នៅពេលដែលយើងបានសម្រេចគោលដៅក្នុងជីវិត វាក៏បានមកពីអ្នកជុំវិញខ្លួនដែរ៕
ប្រែសម្រួល ៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្នត់គំនិត៥ នេះពិតជាមានឥទ្ធិពលអាចកែប្រែយើងឲ្យឆាប់ទទួលបានជោគជ័យ
ចុចអាន៖៤ វិធី ដើម្បីជម្នះភាពភ័យខ្លាច ដែលយើងច្រើនតែមើលរំលង

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក