KPT+
អ្វីខ្លះទៅដែលអាចទាក់ទាញនាំឲ្យស្នេហាកើតមានឡើងបែបផ្លេកបន្ទោរ?
ការចាប់អារម្មណ៍លើនរណាម្នាក់ ដែលមានភេទផ្ទុយ រហូតដល់នឹកមិនដាច់រូបរាង និងមានចិត្តស្នេហាឬចំណង់ផ្លូវភេទ ត្រូវបានចាត់គេទុកថា ជាប្រភេទនៃការទាក់ទាញផ្លេកបន្ទោរ។
ដូច្នេះយើងនឹងមកដឹងទាំងអស់គ្នាថា តើមានភាពទាក់ទាញអ្វីខ្លះដែលអាចឲ្យបុរសនារីឈានដល់ដំណាក់កាលស្នេហាបែបនេះ?
រូបសម្រស់៖ សម្ផស្សជាភាពទាក់ទាញដំបូងគេ មិនថាមនុស្សផ្ទុយភេទ ឬភេទដូចគ្នាទេ សុទ្ធតែមានការចាប់អារម្មណ៍។ រូបរាង និងមុខមាត់ជាអាវុធទីមួយដែលអាចសម្លាប់បេះដូងគេបានឬមិនបាន។
ស្នាមញញឹម៖ ស្នាមញញឹមជាមេរោគឆ្លងនាំឲ្យមានអារម្មណ៍ល្អ និងជួយព្យាបាលបញ្ហាផ្លូវចិត្តស្មុគស្មាញ។ មិនតែប៉ុណ្ណោះមនុស្សដែលមានស្នាមញញឹមជាប់លើផ្ទៃមុខ ឬឧស្សាហ៍សើច មានឥទ្ធិពលឆក់ទាញដួងចិត្តមនុស្សគ្រប់គ្នា ជាពិសេសមនុស្សផ្ទុយភេទឲ្យចូលចិត្តចង់នៅក្បែរ។

ទ្រព្យសម្បត្តិ៖ ប្រហែលជាអាចមានទស្សនៈយល់ឃើញថា លុយកាក់ និងសម្ភារនិយមមិនមែនជាការកំណត់និយមន័យនៃការផ្ដើមស្នេហានោះទេ។ ប៉ុន្តែ! ជឿទៅ បុរសនារីណាដែលមានទ្រព្យសម្ញែងខ្លួនរមែងលេចធ្លោជាងមនុស្សសាមញ្ញមិនសូវមានអ្វីប្រើប្រាស់មិនខានទេ។

ការតុបតែងខ្លួន៖ របៀបបតុបតែងខ្លួនតាំងពីក្បាលដល់ចុងជើងរួមមាន ម៉ូដសក់ ការស្លៀកពាក់ គ្រឿងអលង្ការ សុទ្ធសឹងត្រូវបានអ្នកដទៃចាប់ភ្លឹកមិនរំលងនោះទេ។ ប៉ុន្តែភាពទាក់ទាញតិចឬច្រើនអាស្រ័យលើនិស្ស័យចូលចិត្តពីរបៀបរៀបចំខ្លួនស្រដៀងគ្នាដែរ។
ភាពវៃឆ្លាត៖ ភាពវៀងវៃ រហ័សរហួន និងយល់កាលៈទេសៈ ទាំងនេះជាអ្វីដែលជាប់ចិត្តដិតអារម្មណ៍មនុស្សផ្ទុយភេទខ្លាំង និងអាចនាំឈានទៅដល់ការលង់ស្នេហ៍ដ៏ជ្រាលជ្រៅ។ មនុស្សមានភាពឆ្លាតវៃតែងតែអាចឆក់បេះដូងគេឲ្យលង់ស្រឡាញ់បានយ៉ាងងាយ។

ភាពស្និទ្ធស្នាល៖ មនុស្សខ្លះអាចស្គាល់គ្នារយៈពេលយូរ ប៉ុន្តែមិនបានចាប់ចិត្តលើគ្នានោះឡើយ។ ប៉ុន្តែក្រោយនៅជិតដិតគ្នាស្និទ្ធស្នាលកាន់តែច្រើន នោះអារម្មណ៍លង់ស្នេហ៍អាចនឹងកើតឡើងបានដែរ។

មនោសញ្ចេតនា៖ មនោសញ្ចេតនាជាអារម្មណ៍ទោរទន់នៃភាគីម្ខាងដែលងាយនឹងចូលចិត្ត ហើយឆាប់លង់ស្នេហ៍គេដោយត្រឹមជួបគ្នាជាលើកដំបូង។ យើងអាចចាត់ទុកបុរសនារីទាំងនោះជាមនុស្សឆាប់ស្រឡាញ់និងឆាប់ធុញក៏ថាបាន។

ចំណង់ផ្លូវភេទ៖ កម្លាំងទាញសំខាន់មួយដែលនាំឲ្យមនុស្សឈានដល់ស្នេហាស្និទ្ធស្នាលគឺចំណង់តណ្ហា។ កុំថាតែមនុស្សមនុស្សប្រុសដែលចូលចិត្តរឿងលើគ្រែ សូម្បីតែស្រីៗក៏មានចំណង់ខ្លាំងដូចគ្នាដែរ ដែលវាជាធម្មជាតិដែលមិនអាចប្រកែកបាន។ គ្រប់គ្នាសុទ្ធតែគិតរឿងនេះពេលស្រឡាញ់គ្នា ហើយវាជាមូលហេតុមួយនាំឲ្យកើតមានស្នេហា៕

ប្រែសម្រួល៖ សន្យា
ប្រភព៖ Bestie
ចុចអាន៖ ដាក់ទុនច្រើនពេកជាមួយស្នេហា ប្រយ័ត្នចុងក្រោយឈឺចាប់តែម្នាក់ឯង
ចុចអាន៖ សញ្ញាទាំង៥ពេលបុរសម្នាក់លង់ស្រឡាញ់ស្រីតាំងពីឃើញនាងដំបូង

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ