Connect with us

KPT+

មាន​ពេល ២៤ ម៉ោង​ដូច​គ្នា ហេតុអ្វី​អ្នក​ខ្លះ​មាន​ផលិតភាព​ការងារ​ខ្ពស់​ជាង​យើង

បានផុស

នៅ

ឆ្ងល់ទេថា មនុស្សយើងមានពេល ២៤ ម៉ោងដូចគ្នា ហេតុអ្វីអ្នកខ្លះមានផលិតភាពការងារខ្ពស់ ឯ​អ្នក​ខ្លះ​ដូចជា​គ្មាន​បន្សល់អ្វី​ជា​ដុំកំភួនសោះ?

ខាងក្រោមនេះជាអាថ៌កំបាំង៖

១) ផ្ដោតលើការងារម្ដងមួយៗ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យើងអាចនឹងគិតថាការធ្វើការច្រើនក្នុងពេលតែមួយនឹងធ្វើឲ្យសម្រេចកិច្ចការបានច្រើន ប៉ុន្ដែការពិតយើងយល់ច្រឡំហើយ។ ទោះបីពេលខ្លះយើងអាចធ្វើបានច្រើនមែន ប៉ុន្ដែគុណភាពនៃការងារនោះនឹងមិនល្អអស់ពីលទ្ធភាពឡើយ។​ បុគ្គលធ្វើការបានល្អគឺ ផ្ដោតទៅលើការងារណាដែលសំខាន់ជាងគេ ហើយធ្វើវាទាល់តែចប់ទើបងាកទៅធ្វើការងារដែលសំខាន់បន្ទាប់ទៀត។ ពួកគេចេះបែកចែកការងារសំខាន់ និងមិនសូវសំខាន់ដើម្បីឲ្យខ្លួនមានពេលគ្រប់គ្រាន់សម្រេចកិច្ចការចម្បងឲ្យចេញជាផ្លែផ្កា។

២) ជៀសវាងអ្វីដែលនាំឲ្យបែកអារម្មណ៍

ការផ្ដោតទៅលើការងារម្ដងមួយដូចចំណុចទី១ វាមិនអាចទៅរួចនោះឡើយ បើសិនយើងកាន់ទូរសព្ទឬឧបករណ៍អ្វីមួយដែលអាចទាក់ទាញអារម្មណ៍ទៅកាន់វា។ យើងអាចសាកដាក់វាឲ្យឆ្ងាយ ឬផ្ដាច់អ៊ិនធរណេតចោលសិន បន្ទាប់ពីធ្វើការរួចហើយសឹមមកមើលវាវិញ។ ម្យ៉ាងទៀតនោះយើងអាចកំណត់ម៉ោងដើម្បីឆែកមើលទូរសព្ទ សារ ឬ អ៊ីម៉ែលនៅពេលជាក់លាក់ណាមួយ។ ប្រហែលវាពិបាកធ្វើបន្ដិចហើយសម្រាប់កែទម្លាប់នេះ ប៉ុន្ដែយូរៗទៅវានឹងក្លាយទៅជាថ្នឹកមិនខានស។

៣) រក្សាតុល្យភាពការងារនិងជីវិត

ដើម្បីធ្វើការងារបានល្អយើងមិនអាចខំធ្វើការងារតែមួយបានទេ តែយើងត្រូវការពេលវេលាសម្រាប់ជីវិតផ្ទាល់ខ្លួនផងដែរ។ យុវវ័យមួយចំនួនយកលេសនេះដើម្បីធ្វើការងារតិចព្រោះពួកគេគិតថា បើប្រឹងតែធ្វើការពេកនឹងធ្វើឲ្យស្ត្រេសជាមិនខាន។ ប៉ុន្ដែគេមិនបានគិតថានៅក្មេងគឺជាពេលល្អបំផុតសម្រាប់ប្រឹងប្រែងធ្វើការនោះទេ។ អ្វីដែលយើងគួរធ្វើនោះគឺចំណាយពេលសម្រាប់ជីវិតតិចជាងការងារ ប៉ុន្ដែត្រូវឲ្យប្រាកដថាពេលវេលាខ្លីមួយនោះផ្ដល់នូវផលប្រយោជន៍ច្រើនទាំងសុខភាព ទំនាក់ទំនង និងការរស់នៅ មិនមែនចំណាយពេលទៅលេងហ្គេមឬធ្វើអ្វីដែលមិនផ្ដល់ប្រយោជន៍ដល់គុណភាពជីវិតនោះទេ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Entrepreneur

ចុចអាន៖ផ្នត់​គំនិត៥ នេះ​ពិត​ជា​មាន​ឥទ្ធិពល​អាច​កែប្រែ​យើង​ឲ្យ​ឆាប់​ទទួល​បាន​ជោគជ័យ

ចុចអាន៖ហេតុផល​អ្វី​ដែល​គ្រប់​អាជីវកម្ម​ត្រូវ​ចំណាយ​លើ​ការធ្វើ​ទីផ្សារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ២ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៣ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ៣ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

Sokha Hotels

ព័ត៌មានពេញនិយម