រ៉ែមាស ជាវត្ថុមានតម្លៃបំផុតមួយបន្ទាប់ពីត្បូងពេជ្រ។ ដោយមានអាយុកាលរាប់ពាន់ឆ្នាំ ហើយត្រូវបានមនុស្សយកទៅច្នៃជាគ្រឿងអលង្ការនានាយ៉ាងប្រណីត មាសជាទីប៉ងប្រាថ្នានាំមនុស្ស រួមទាំងទីផ្សារដោះដូរមិនចេះថមថយ។
តើអ្វីជាលក្ខណៈពិសេសរបស់មាស? តើអ្នកធ្លាប់ដឹងអ្វីខ្លះអំពីមាស?
១. មាសមានពណ៌លឿង ពេលផ្សំជាមួយលោហធាតុដទៃ តែជាទូទៅមានពណ៌មាស។ មាសមិនចេះបែកបាក់ឬខូចឡើយ លើកតែគេយកទៅរំលាយ ដើម្បីកែច្នៃទៅជារបស់ថ្មី។
២. តាមការប៉ាន់ស្មាន រាប់ចាប់ពីឆ្នាំ ១៥០០ នៃគ្រិស្តសករាជ មកទល់បច្ចុប្បន្ន មាសមានចំនួន សរុប ១ សែនតោន ត្រូវបានគេជីកយកចេញពីរ៉ែ។
៣. ដោយសារតែមាសមានភាពទន់ ភ្លឺចាំង និងក្រាស់ល្អ ហើយត្រូវបានផ្សំជាញឹកញាប់ជាមួយប្រភេទលោហធាតុដទៃ ដើម្បីផលិតគ្រឿងអលង្ការផ្សេង។
៤. មាសជាធាតុគីមី តែបើប្រៀបធៀបទៅនឹងលោហៈផ្សេងទៀត មិនសូវមានប្រតិកម្មគីមីទេ។ ហើយក៏ស៊ាំនឹងការសឹករិចរិលដោយខ្យល់សំណើម និងប្រតិកម្មអាស៊ីដ។
៥. មាសជាវត្ថុចម្លងចរន្តអគ្គិសនី និងកម្ដៅបានយ៉ាងល្អ។
៦. មាសតែ ១ ក្រាម អាចយកទៅផែឬកិនធ្វើជាសន្លឹកទំហំ ១ ម៉ែត្រការ៉េបាន។
៧. ក្នុងចំណោមប្រជាជាតិទាំងអស់នៃពិភពលោក ឥណ្ឌាជាប្រទេសមួយដែលប្រើប្រាស់មាសច្រើនបំផុតក្នុងមួយឆ្នាំៗ។
៨. មាសស្ទើរតែទាំងអស់នៅលើផែនដី បានមកពីអាចម៍ផ្កាយដែលធ្លាក់លើផែនដីអស់រយៈពេលជាង ២០០ លានឆ្នាំមកហើយ។
៩. មាសធាតុសុទ្ធមានទំហំ ២៤ ការ៉ាត់ ដោយហេតុថាមាស ១៨ ការ៉ាត់ មានមាសសុទ្ធ ៧៥% រីឯមាស ១៤ ការ៉ាត់មានមាសសុទ្ធ ៥៨.៥% ហើយមាស ១០ ការ៉ាត់មានមាសសុទ្ធ ៤១.៧%។ ផ្នែកដែលនៅសល់ពីនោះនៅក្នុងគ្រឿងអលង្ការ មានវត្ថុធាតុទៀតដូចជាប្រាក់ ប្លាទីន ស្ពាន់ប៉ូឡាដ្យូម ស័ង្កសី នីកែល ដែក និងកាដាមីញ៉ូមជាដើម។
១០. សន្លឹកមាសត្រូវបានប្រើទៅក្នុងអាហារឬភេសជ្ជៈ ដើម្បីកាន់តែមានឱជារស ដោយសារគេយល់ថា មាសគ្មានគីមីពុល មិនប្រតិកម្ម និងមានសំណើមខ្ពស់។ យ៉ាងណាក៏ដោយ ក៏មានមនុស្សមួយចំនួនជួបបញ្ហាអាឡែកហ្ស៊ីដដែល៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ THEFACTSITE
ចុចអាន៖៩ ចំណុចដែលអ្នកគាំទ្រគួរដឹងពី Baifern Pimchanok
ចុចអាន៖នាយកប្រតិបត្តិ XPENG MOTORS ក្លាយជាសេដ្ឋីដោយសារតែផ្សារហ៊ុននៅ NEW YORK កើនឡើងប្រជែង ELON MUSK