KPT+
ស្រីៗដែលស្គាល់អាថ៌កំបាំងទាំង ៦ របស់ប្រុសៗ អាចជួយឱ្យកាត់បន្ថយការខូចចិត្តបាន
អ្វីខ្លះទៅដែលមនុស្សស្រីភាគច្រើនមិនបានដឹង រហូតដល់ខូចចិត្ត ឈឺចាប់ដោយសារភេទប្រុស?
១ តម្រូវការភេទ

បុរសគ្រប់រូបចង់រួមភេទជាមួយមនុស្សផ្សេងទៀតកាន់តែច្រើនតាមដែលអាចធ្វើទៅបានប្រសិនបើមិនមានហានីភ័យខ្ពស់ ហើយនៅពេលណាមានឱកាសពួកគេមិនឱ្យរបូតងាយទេ។ អ្នកខ្លះថា វាជាការចាំបាច់ខាងជីវសាស្ត្ររបស់បុរស ដែលការរួមភេទជាមួយមនុស្សប្លែកមុខច្រើនធ្វើឱ្យពួកគេរីករាយ(មនុស្សខ្លះក៏មានគំនិតបេបនេះតែភាគរយតិចណាស់)។
២ បុរសៗខ្លាចគេថាមិនមែន(ភេទប្រុស)
នៅពេលមនុស្សជាច្រើនដែលពួកគេស្គាល់ បាននិយមស្វែងរកឱកាសរួមភេទជាមួយដៃគូផ្សេង ប្រុសៗភាគច្រើនចង់ធ្វើដូចអ្នកទំាងនោះ ហើយសំណួរថា ហេតុអ្វីខ្ញុំខុសពីប្រុសដទៃ? ជាអ្វីដែលគេតែងមានសម្ពាធ។
៣ គេបែងចែកប្រភេទមនុស្សស្រី

ដៃគូដែលគេឃើញរាំភ្លើតភ្លើននៅតាមបារ ឬទីកម្សាន្តរាត្រី គេតែងចាត់បញ្ចូលក្នុងចំណោមមនុស្សស្រីដែលមិនពិបាកក្នុងការទទួលខុសត្រូវច្រើន បន្ទាប់ពីមានភេទសម្ព័ន។ ភាពមិនស្មោះត្រង់មួយរបស់ក្លឹប? គ្រប់គ្នាទៅកាន់ទីនោះដើម្បីភាពសប្បាយរីករាយនិងស្វែងរកដៃគូ។
៤ ការផ្ញើសារនិងចែចង់ផ្ទាល់អាចធ្វើបានគ្រប់ពេល
នេះជាគ្រោះថ្នាក់មួយធំ! មនុស្សស្រីចងចាំយូរនូវពាក្យចែចង់អស់ទំាងនោះ នៅពេលដែលមនុស្សប្រុសចាំពាក្យញ៉ែខ្លួនឯងមិនបាន១០នាទីផង។ វាគ្រាន់តែជាល្បែងសម្រាប់មនុស្សប្រុសភាគច្រើនដែលចូលចិត្តនិយាយចែចង់ទំាងបេះដូងមិនពិតប្រាកដ ។ ជាធម្មតាពេលមានស្នេហាពិតដែលគេគោរពស្រលាញ់និងចង់បានជាគូជីវិត មនុស្សប្រុសបែរជាគិតច្រើនណាស់ទម្រាំដាច់ចិត្តហារមាត់ចែចង់ឬសារភាព។

៥ ភាពមិនចុះសម្រុង
មនុស្សប្រុសកម្រចេះតស៊ូក្នុងជីវភាពប្តីប្រពន្ធដែលមិនចុះសម្រុងនិងគ្នាណាស់។ ប្រសិនបើគេមិនមានបទពិសោធច្រើនក្នុងទំនាក់ទំនង គេឆាប់មានការប្តេជ្ញាចិត្តទំាំងមិនបានយល់ច្បាស់ ។ ក្រោយមក គេរកឃើញថា បេះដូងមិនបានត្រូវការនាងពិតទេ គ្រាន់តែរំជើបរំជួលមួយពេល ពេលនោះ គេនឹងគេចៗលែងព្យាយាមស្រោចស្រង់ ដែលប្រការនេះ ច្រើនធ្វើឱ្យដៃគូឈឺចាប់ខ្លាំង។
៦ សេរីភាព
មនុស្សប្រុសអាចលះបង់លុយកាក់ តួនាទីដើម្បីមនុស្សស្រីដែលគេពិតជាស្រលាញ់ ប៉ុន្តែកម្រព្រមលះបង់សេរីភាពណាស់ ព្រោះនេះជាទ្រព្យសម្បត្តិធំជាងគេរបស់មនុស្សប្រុស។ ពួកគេមានអាថ៌កំបាំង មានភាពផ្ទាល់ខ្លួនច្រើនជាងមនុស្សស្រី ដូច្នេះហើយ ទោះមនុស្សស្រីនោះល្អប៉ុណ្ណា ដរាបណាគេមានអារម្មណ៍ដូចនៅក្នុងទ្រុង គេនឹងមិននៅយូរឡើយ៕
ប្រែសម្រួល៖ ឡាហ្សូលី
ចុចអាន៖ ជីវិតលឿនណាស់ រស់នៅឲ្យបានពេញលេញទើបមិនសោកស្ដាយ
ចុចអាន៖ ចង់បានបេះដូងនារីណាម្នាក់ បុរសៗមានលក្ខណៈសម្បត្តិទាំងនេះឬនៅ?

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន