រស់នៅប្រកបដោយនិរន្តរភាព មិនមែនជាអ្វីដែលយើងធ្វើបាន ពីរបីសប្ដាហ៍ ឬជាខែឡើយ។ យើងត្រូវព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីឲ្យវានៅជាមួយយើងរហូត។
នេះគឺជាគន្លឹះងាយៗ ដើម្បីចាប់ផ្ដើមការរស់នៅប្រកបដោយនិរន្តរភាព នៃជីវិតពណ៌បៃតង។
១. បោះបង់ប្លាស្ទិក
មធ្យោបាយសាមញ្ញបំផុតមួយក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក គឺត្រូវទិញដបដែកអ៊ីណុកយកទៅជាមួយគ្រប់ទីកន្លែង ដែលអ្នកទៅ។ គន្លឹះមួយទៀត គឺត្រូវទិញសាប៊ូដុំ ជំនួសឱ្យសាប៊ូរាវ។ ទោះយ៉ាងណាប្លាស្ទិកទុកចោលយូរពេក ពេលដែលវាត្រូវពន្លឺព្រះអាទិត្យ វានឹងបញ្ចេញសារធាតុគីមី និងគ្រោះថ្នាក់ចូលទៅក្នុងទឹក។
២. ទិញទំនិញក្នុងស្រុក
កុំងាកអីបន្តិចរកតែអាហារ ឬបន្លែក្រៅស្រុក។ បើចង់បានរបស់ធម្មជាតិ គួរតែកែប្រែទម្លាប់ទិញផលិតផលក្នុងស្រុកវិញ។ ការដែលអ្នកងាកមកទិញទំនិញឬបន្លែក្នុងស្រុក វាក៏ជួយជំរុញសេដ្ឋកិច្ចជាតិដែរ។
លើសពីនេះទៅទៀត វាក៏មានសុវត្ថិភាពដែលយើងបានដឹងច្បាស់ថា អាហារទាំងនោះមកពីប្រភពណា។
៣. សំចៃថាមពលអគ្គិសនី
យើងទាំងអស់គ្នាប្រើប្រាស់អគ្គិសនីច្រើនពេក ដោយមិនដឹងខ្លួន។ វាធ្វើឲ្យយប៉ះពាល់ដល់បរិស្ថាន រួមទាំងវិក្កយបត្រថ្លៃភ្លើងច្រើនផងដែរ។
កុំភ្លេចដកដុយទុក ពេលអ្នកលែងប្រើប្រាស់ ទាំងម៉ាស៊ីនសម្ងួតសក់ និងបិទភ្លើងនៅពេលចាកចេញពីបន្ទប់។ ដូចគ្នានេះដែរ ការប្រើអំពូលភ្លើងធម្មតា អាចជួយសន្សំសំចៃថាមពលបានដល់ ៨០% ហើយប្រើបានយូរជាងមុនដល់ទៅ ៣ ដង។
៤.ដើរ
ពេលធ្វើដំណើរចេញទៅក្រៅ សូមព្យាយាមជិះរថយន្តជាមួយមិត្តភ័ក្ដិ ឬអ្នកជិតខាង មិនចឹងក៏ជិះរថយន្តក្រុងសាធារណជំនួសឲ្យការបើកបរដោយខ្លួនឯង។
អ្នកអាចជ្រើសរើសការដើរដ៏សាមញ្ញ គឺល្អសម្រាប់បរិស្ថាននិងសុខភាពរបស់អ្នកផងដែរ។ វាក៏ជួយបន្ធូរអារម្មណ៍និងជួយសង្គ្រោះខ្លួនអ្នក ពីភាពតានតឹងនៃការកកស្ទះចរាចរណ៍ ឬចំណតរថយន្ត។
៥. ទទួលទានសាច់មួយថ្ងៃខានមួយថ្ងៃ
យើងមិនបានឲ្យអ្នកមិនទទួលទានសាច់នោះទេ។ ទោះយ៉ាងណា អ្នកអាចជួយពិភពលោកដោយគ្រាន់តែទទួលទានមួយថ្ងៃអាចខានមួយថ្ងៃ ឬមួយសប្ដាហ៍ទទួលទាន ៣ ទៅ ៤ ដងក៏បាន។
៦. ច្នៃអំណោយពីធម្មជាតិ
តើអ្នកដឹងទេថា មានអំណោយជាច្រើន សុទ្ធតែកែច្នៃឡើងដោយលោហឬវត្ថុធាតុដើមផ្សេងៗ។ សូម្បីតែគ្រឿងសំអាងដែលមានម៉ាក់យីហោធំបំផុត និងពេញនិយម ក៏សុទ្ធតែជាមូលហេតុបំផ្លាញបរិស្ថានដែរ។
ជំនួសឲ្យរបស់កែច្នៃ យើងអាចប្រើអំណោយជាផើងផ្កា ដែលជារុក្ខជាតិជំនួយដល់ធម្មជាតិ ឬអ្វីដែលច្នៃឡើងមិនបំផ្លាញពិភពលោក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ចរិតលក្ខណៈពិសេសរបស់មនុស្សចូលចិត្តពណ៌ខ្មៅ
ចុចអាន៖ស្រីៗដែលស្គាល់អាថ៌កំបាំងទាំង ៦ របស់ប្រុសៗ អាចជួយឱ្យកាត់បន្ថយការខូចចិត្តបាន