KPT+
រៀនដោះលែងកំហឹងតាមវិធីត្រឹមត្រូវ ដោយមិនធ្វើឲ្យអ្នកដទៃឈឺចាប់ជាមួយយើង
កំហឹងអាចបង្កបញ្ហានៅក្នុងជីវិតរបស់អ្នក! ការបញ្ចេញកំហឹងអវិជ្ជមាន មិនត្រឹមតែជះឥទ្ធិពលដល់អ្នកជុំវិញខ្លួនប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់គុណភាពជីវិត និងសុខភាពរបស់អ្នកទៀតផង។
ដូច្នេះខាងក្រោមនេះ ជាវិធីរៀនដោះលែងកំហឹង ចេញពីឆ្ងាយពីអ្នក នឹងមិនឲ្យអ្នកផ្សេងឈឺចាប់ជាមួយ ៖
១. កុំដោះស្រាយកំហឹងតាមអារម្មណ៍

បើសិនអ្នកឱបក្រសោបនិងដោះស្រាយកំហឹងជាមួយនឹងអារម្មណ៍មិនល្អ នោះអ្នកនឹងអាចធ្វើឲ្យអ្នកដទៃឈឺចាប់ជាមួយដែរ។ សូមផ្ដល់ឲ្យខ្លួនឯងនូវការសម្រាកបន្តិច ហើយលួងលោមខ្លួនឯង ថាមិនអីទេ។ សម្រួលអារម្មណ៍ រក្សាចិត្តឲ្យធ្ងន់ ហើយដង្ហើមៗចេញចូលមួយៗ។
២. ដើរចេញពីកំហឹង
នៅពេលដែលអ្នកមានអារម្មណ៍ខឹង ដាច់ខាតត្រូវតែដើរចេញជាបន្ទាន់។ ជំហាននេះ តម្រូវឲ្យអ្នកផ្ដាច់ខ្លួនអ្នកចេញពីអារម្មណ៍ឆេះឈួលដោយកំហឹង កន្លែងណាសន្សំរឿងបង្កជម្លោះកុំសំងំនៅ ហើយក៏កុំទោរទន់តាមគេដុតឲ្យអ្នកក្ដៅ គេកាន់តែដុតអ្នកកាន់តែក្ដៅ នោះគេសមតាមបំណងគេហើយ ដូច្នេះត្រូវបោះជំហានទៅមុខ និងសង្កេតមើលគំនិតនិងអារម្មណ៍ដែលអ្នកបានពុះកញ្ជ្រោលអម្បាញ់មិញវិញ។
៣. រកមូលហេតុនៃកំហឹង

ការដឹងថាខ្លួនឯងជានរណា គឺជារឿងដែលសំខាន់បំផុត សម្រាប់ផ្ដល់ឲ្យអ្នកនូវភាពច្បាស់លាស់និងទិសដៅ នៅពេលអ្នកកំពុងតែស្មុគស្មាញដោយសារតែកំហឹង។
ការដែលអ្នកបានដឹងពីឫសគល់នៃបញ្ហា ផ្ដល់ឲ្យអ្នកនូវមូលដ្ឋានគ្រឹះដែលអ្នកអាចពង្រឹងបានទាំង ឆន្ទៈ ភាពធន់និងប្រាជ្ញា ដើម្បីជួយអ្នករកវិធីដោះស្រាយកំហឹងបានលឿន។ ចងចាំថា កំហឹងមិនមែនជាបញ្ហាទេ តែវាជាឥរិយាបថដែលយើងប្រើដើម្បីបង្ហាញកំហឹងរបស់យើងចំពោះអ្នកដទៃតែប៉ុណ្ណោះ។
៤. រៀនគ្រប់គ្រង

បើអ្នករៀនគ្រប់គ្រងកំហឹងតាមរបៀបត្រឹមត្រូវ នឹងនាំមកនូវលទ្ធផលល្អប្រសើរ ជាងការបង្ហាញកំហឹងតាមរបៀបដែលធ្វើឲ្យអ្នកដទៃឈឺចាប់។ តួយ៉ាងមនុស្សខ្លះឃើញគេមានសុខ ក៏ទៅបង្កកំហឹងដាក់គេ អ្នកខ្លះទៀតបង្កដោយប្រយោលមិនឲ្យដៃខ្លួនឯងប្រលាក់ឈាម។ នេះក៏ព្រោះគេមានចិត្តមិនស្រលះ មិនត្រង់ត្រាប់តាមការប្រៀបប្រដៅរបស់ពុទ្ធសាសនា ក្នុងចិត្តមានតែកំហឹងនិងកំហឹង។
យ៉ាងណាក៏ដោយ កំហឹងគឺជាអារម្មណ៍ធម្មជាតិដែលយើងទាំងអស់គ្នាមាន វាមិនមែនជាអារម្មណ៍ទោលទេ ព្រោះមានអារម្មណ៍ជាច្រើនបានស្ថិតនៅពីក្រោយកំហឹងទាំងអស់។
អារម្មណ៍ទាំងនោះ អាចមកពីការថប់បារម្ភ ភាពទុក្ខព្រួយ ការភ័យខ្លាច ភាពអាម៉ាស់ ការឈ្នានីស អារម្មណ៍រងការគំរាមកំហែង ឬការខកចិត្តជាដើម៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កំហឹងមិនដឹងមុខ ឬការគុំគួនយូរ អាចជាបញ្ហាសុខភាពផ្លូវចិត្តធ្ងន់ធ្ងរ
ចុចអាន៖ថ្នាក់នាយកប្រតិបត្តិ (CEO)ទប់កំហឹងដោយវិធីសាស្ត្របែបណាខ្លះ

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២៤ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?