Connect with us

KPT+

នេះហើយ ជាសញ្ញាប្រាប់ថាសិស្សសាលាកំពុងមានជំងឺបាក់ទឹកចិត្ត

បានផុស

នៅ

គ្នាយើង​កំពុង​រៀន ច្បាស់​ណាស់​អាច​នឹង​រង​សម្ពាធ​ផ្លូវ​អារម្មណ៍​ខ្លាំង ប៉ុន្តែ​ហេតុអី​និសិត្សខ្លះអាចជម្នះសម្ពាធទាំងនេះបាន? ឯ​ខ្លះ​ទៀត​បែរ​ជា​មាន​ជំងឺ​បាក់​ទឹក​ចិត្ត។

កត្តាជាច្រើន​អាច​នាំ​ឲ្យ​គ្នាយើង​បាក់​ទឹក​ចិត្ត ដូចជា គេង​មិន​គ្រប់ ទម្លាប់​ញ៉ាំ​អាហារ​មិន​ល្អ អត់​ហាត់​ប្រាណ សុទ្ធ​សឹង​ជា​ហេតុផល​នាំ​ឲ្យ​សិស្សនិស្សិត​ដូច​យើង កាន់​តែ​ប្រឈម​ជំងឺ​បាក់​ទឹក​ចិត្ត។ សម្ពាធ​នៅសាលា បញ្ហា​លុយ​កាក់ សង្គម និង​គ្រួសារ កាន់​តែ​ជំរុញ​ឲ្យ​គ្នា​យើង​ចង់​បោះបង់​ចោល​ការ​សិក្សា ខ្លះ​ទៀត​អាច​នឹង​ឈាន​ដល់​សម្លាប់​ខ្លួន​ក៏​មាន។

Asian woman student or businesswoman work late at night. Concentrated and  feel sleepy at the desk in dark room with laptop or notebook.Concept of  people workhard and burnout syndrome. Asian woman student or businesswoman  work late at night ...
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១- អីទៅជាជំងឺបាក់ទឹកចិត្ត?

ជំងឺ​បាក់​ទឹក​ចិត្ត ជា​ជំងឺ​ផ្លូវ​អារម្មណ៍​មួយ​ប្រភេទ​ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ក្រៀមក្រំ​សោកសៅ​ខុស​ពី​ធម្មតា ហើយ​បាត់បង់​ចំណាប់​អារម្មណ៍​រាល់​សកម្មភាព​ធ្លាប់​ចូល​ចិត្ត​ពី​មុន។

២- រោគសញ្ញាជំងឺបាក់ទឹកចិត្តមានអីខ្លះ?

សិស្សនិស្សិត​ដូចជា​ពួកយើង អាច​មាន​អារម្មណ៍​សោកសៅ ទុក្ខព្រួយ ម្តង​អរ​ម្តង​ភ័យ ប៉ុន្តែ​អារម្មណ៍​ទាំង​នោះ អាច​បាត់​ទៅ​វិញ​នា​ពេល​ណា​មួយ។ អ្នក​មាន​ជំងឺ​បាក់​ទឹក​ចិត្ត រាល់​អ្វី​បាន​ឃើញ​អាច​សុទ្ធ​តែអវិជ្ជមាន មិន​ថា​អារម្មណ៍ ការ​គិត ឬ​សកម្មភាព​យើង​ផ្ទាល់ ហើយ​រោគ​សញ្ញា​មួយ​ចំនួន​អាច​បញ្ជាក់​យើង​កំពុង​មាន​ជំងឺ​បាក់ទឹក​ចិត្ត​ដូចជា៖

Study Abroad Stress: The Complete Guide for International Students

– មាន​អារម្មណ៍​សោកសៅ អស់​សង្ឃឹម ឬ​មិន​ខ្វាយខ្វល់​មនុស្ស​ជុំវិញ​ខ្លួន
– ឆេវឆាវ ឆាប់ខឹង ទាស់​ចិត្ត​គ្រប់​រឿង
– លែង​ចាប់​អារម្មណ៍​រឿង​គ្រប់​យ៉ាង ទាំង​សកម្មភាព ឬ​កីឡា​ធ្លាប់​ចូល​ចិត្ត
– ប្រែប្រួលទម្លាប់គេង (គេងតិចពេក ឬច្រើនពេក)
– អស់កម្លាំង
– ឡើងគីឡូខ្លាំង ឬស្រកខ្លាំង
– ញ៉ាំច្រើនពេក ឬក៏តិចពេក
– មានអារម្មណ៍មិនស្ងប់ រសាប់រសល់ ភ័យព្រួយ
– ពិបាកផ្តោតអារម្មណ៍ធ្វើអ្វីមួយ
– ភ្លេចភ្លាំង
– ចង់ ឬធ្លាប់ព្យាយាមធ្វើអត្តឃាត
– ឈឺចាប់ក្នុងខ្លួនគ្មានមូលហេតុ
– មានអារម្មណ៍ខ្លួនយើងគ្មានតម្លៃ ឬគិតថាអ្វីគ្រប់យ៉ាងជាកំហុសយើង
– បញ្ញាអន់ថយ (គិត វិភាគ ឬដោះស្រាយបញ្ហាយឺតជាងធម្មតា)
– លទ្ធផលសិក្សាធ្លាក់ចុះ។ល។

៣- អ្វីម៉ាក់ប៉ាត្រូវធ្វើដើម្បីជួយកូន?

Reduce educational materials, increase pastoral care to reduce e-learning  stress, say psychologists - Education Technology

អាច​ជា​រឿង​ពិបាក​សម្រាប់​ប៉ាម៉ាក់ ចាប់​អារម្មណ៍​បញ្ហា​ធ្លាក់​ទឹកចិត្ត​កូនៗ ជា​ពិសេស នៅ​ពេល​កូន​ទៅ​រៀន​នៅ​ឆ្ងាយ​ពី​ផ្ទះ ឆ្ងាយ​ស្រុក​កំណើត។ សិស្សនិស្សិត​គ្នាយើង ជួប​បញ្ហា​នេះ​វិញ ក៏​ពិបាក​ស្វែង​រកជំនួយ​ដូចគ្នា អាច​ដោយសារ​ខ្មាសអៀន ខ្លាច​ត្រូវ​ក្រុម​គ្រួសារ មិត្តភ័ក្ដិ​រើសអើង។

បើ​ម៉ាក់ប៉ា គិត​ថា​កូនៗ​កំពុង​មាន​ជំងឺ​បាក់​ទឹក​ចិត្ត ត្រូវ​ព្យាយាម​និយាយ ស្តាប់​ទុក្ខព្រួយ​របស់​កូន ដើម្បី​ដឹង​ថា​កូនៗ​កំពុង​តែ​ជួប​បញ្ហា​អ្វីខ្លះ ត្រូវ​ចេះ​ណែនាំ ជូន​កូន​ទៅ​ពិគ្រោះ​ជាមួយ​​ពេទ្យ​ជំនាញ​ឲ្យ​បានឆាប់ ព្រោះ​ជំងឺ​បាក់​ទឹក​ចិត្ត​នេះ មិន​អាច​ជា​សះស្បើយ​ដោយ​ឯកឯង​ទេ ទាមទារ​ការ​ព្យាបាល​ត្រឹម​ត្រូវ។

មួយទៀត បើ​ម៉ាក់ប៉ា​បណ្តោយ​ឲ្យ​ស្ថានភាព​កូនៗ​កាន់​តែ​យ៉ាប់យ៉ឺន មិន​​ព្យាបាល អាច​នឹង​​ក្លាយ​ជា​វិប្បដិសារី ព្រោះ​ជំងឺ​នេះ​ជា​ឃាតក​សម្លាប់​មនុស្ស​លឿន​ដូច​ផ្លេកបន្ទោរ អាច​ជំរុញ​កូនៗ​បោះបង់​ការ​សិក្សា ធ្លាក់​ខ្លួន​ក្នុង​គ្រឿង​ញៀន គ្រឿង​ស្រវឹង អាក្រក់​បំផុត​នាំ​ឲ្យ​គេ​ធ្វើ​អត្តឃាត​ផង​ដែរ។

៤- វិធីបង្ការជំងឺបាក់ទឹកចិត្ត

Understanding Grief in the Age of the COVID-19 Pandemic

គួរ​ឲ្យ​សោកស្តាយ ជំងឺ​បាក់ទឹកចិត្ត​មិន​មាន​វិធី​បង្ការ​ទេ ប៉ុន្តែ​ប៉ាម៉ាក់ អាច​ព្យាយាម​តាម​រយៈ​ឲ្យ​កូនៗ​រៀន​សម្រប​ជាមួយ​បញ្ហា​ប្រឈម មុន​ពេល​ឈាន​ដល់​ថ្នាក់​មហាវិទ្យាល័យ។ លើក​ទឹក​ចិត្ត​កូនៗ ឲ្យ​ឧស្សាហ៍​និយាយ​ពី​អារម្មណ៍​ពិត។ មួយ​ទៀត បើ​កូនៗ​មិន​ដឹង​ថា​គួរ​និយាយ​ប្រាប់​អ្នក​ណា ត្រូវ​លើក​ទឹក​ចិត្ត​កូន​និយាយ​ជាមួយ​ម៉ាក់ប៉ា​តែ​ម្តង​ទៅ (កុំស្តីបន្ទោស) ឬ​នាំកូនៗ​ទៅ​ជួប​អ្នក​ជំនាញ​ចិត្តសាស្ត្រ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ នៅក្នុងផ្ទះយូរពេកអាចប្រឈមបញ្ហាផ្លូវចិត្ត សាកវិធីនេះអាចជួយដោះស្រាយបាន

ចុចអាន៖ កុំ​ភ័យ!៥ យ៉ាង​នេះ​យុវវ័យ​អាច​ទទួល​បាន​​ក្នុង​ពេល​ដែល​សាលា​នៅ​បិទ​ទ្វារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានជាតិ២៣ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

Sokha Hotels

ព័ត៌មានពេញនិយម