Connect with us

KPT+

អាថ៌កំបាំងទាំង ៩ របស់ប្រុសៗ ស្រីៗគួរដឹង

បានផុស

នៅ

មិន​មែន​ប្រុសៗ សុទ្ធ​តែ​គ្មាន​អាថ៌​កំបាំង​ឯណា ពេលខ្លះប្រុសៗមាន​អាថ៌កំបាំង​ច្រើន ដែលស្រីៗមិន​ធ្លាប់​ដឹង ឬមិន​ចាប់​អារម្មណ៍តែប៉ុណ្ណោះ។ យ៉ាងណា​ ដើម្បី​ឲ្យ​ទំនាក់ទំនងយើង​កាន់​តែ​ប្រសើរ អាថ៌​កំបាំង​របស់​ប្រុសៗ ស្រីៗ​គួរ​តែ​ដឹង​ខ្លះៗ​ដែរ​ទៅ អាច​យល់​ចិត្ត​ប្រុសៗ​ខ្លះ​ក៏​ល្អ​ម្យ៉ាង​ដែរ។ “Hello គ្រូពេទ្យ” ​នឹង​ប្រាប់គ្នា​យើង ថា​ប្រុសៗ​មានអាថ៌​កំបាំង​អ្វី​ខ្លះ ដែលស្រីៗ​គួរ​តែ​ដឹង។​

១- ប្រុសៗក៏មាន​ភាព​រ៉ូមែនទិក​ដែរ

Young asian guy wearing glasses portrait
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ពេល​និយាយ​​រឿង​ផ្អែម​ល្ហែម មិន​មែន​មនុស្ស​ប្រុស​ទាំង​អស់​ សុទ្ធ​តែ​អាច​បង្ហាញ​កាយវិការ ឬ​មាន​គម្រោង​ចង់​ធ្វើ​ឡើយ។ ប៉ុន្តែ​វាជា​ការ​ពិត ​ប្រុស​ៗហ៊ាន​ធ្វើ​អ្វី​គ្រប់​យ៉ាង ដើម្បី​ឲ្យ​មនុស្ស​ស្រី​ដែលខ្លួន​ស្រលាញ់​សប្បាយ​ចិត្ត។ ផែនការ​​ញ៉ាំ​អាហារ​បែប​រ៉ូមែន​ទិក ពិត​ណាស់ ​ប្រុស​ភាគ​ច្រើន​ ធ្វើ​​ខុស​ពី​អ្វី​​ដែលមនុស្ស​ស្រី​ចង់​បាន ប៉ុន្តែ​យើង​ជា​មនុស្ស​ស្រី​ត្រូវ​ដឹង​ថា មនុស្ស​ប្រុស​ គេ​បាន​ដាក់​ចិត្ត​ច្រើន​ណាស់ ដើម្បី​រៀប​ចំ​គម្រោង​នេះ​ឡើង ហើយ​ក៏​​ប្រហែល​​ជា​​អន់​ចិត្ត ​បើ​ស្រីៗ​​មិនឲ្យ​តម្លៃ​អ្វី​ដែល​មិត្ត​ប្រុស ឬ​ប្តី ប្រឹង​ប្រែង​រៀប​ចំ​ដើម្បី​យើង។

២- ប្រុសៗមិនចូលចិត្ដ​ការ​ប្រៀបធៀប

មនុស្ស​ប្រុស​ ក៏​មិន​ខុស​គ្នា​ពី​មនុស្ស​ស្រី​ដែរ គឺ​មាន​ចំណុច​ដែល​គេ​មិន​ចូល​ចិត្ដដូចគ្នា ហើយ​​ប្រុសៗ​ភាគ​ច្រើន ​គឺ​មាន​មោទកភាព​លើ​ខ្លួន​ឯង​ច្រើន។ ដូច​នេះ បើ​យក​គេ ​​ទៅ​ប្រៀប​ធៀប​ជា​មួយ​អ្នក​ដទៃ នឹង​​ធ្វើ​ឲ្យ​គេ​មាន​អារម្មណ៍​អាប់ឱន ​មុខមាត់​​មិនខាន។

៣- ប្រុសៗចូលចិត្ដញ៉ាំម្ហូបធ្វើនៅផ្ទះ

Couples Date Night - Cooking Dinner 2 - SELECT - powered by Vimbly

មនុស្ស​ប្រុស​ភាគ​ច្រើន ចូល​ចិត្ត​​ស្រីៗ​ចេះ​ធ្វើ​ម្ហូប បើ​មាន​មិត្ត​ស្រី ឬប្រពន្ធ​ពូកែ​ធ្វើ​ម្ហូបនោះ ប្រុសៗ​នឹង​សប្បាយ​ចិត្ដខ្លាំង និង​សរសើ​រស្នា​ដៃ​ធ្វើ​ម្ហូប​​មនុស្ស​ជា​ទី​ស្រលាញ់​ខ្លួន ពិសេស​ច្បាស់​ជា​មិនចូល​ចិត្ត​ចេញ​ក្រៅ​ញ៉ាំ​អី ក្រៅ​ពី​ស្នាដៃ​ប្រពន្ធ ឬ​មិត្ត​ស្រី​ខ្លួន​បាន​ធ្វើ​នោះ​ទេ។

៤-​ ប្រុសៗក៏​ចូល​ចិត្តឲ្យស្រីៗសរសើរដែរ

មនុស្ស​ប្រុស​ មិន​មែន​ល្អ​ឥត​ខ្ចោះ​ទេ គ្រប់​អ្វី​ដែលគេ​ប្រឹង​ប្រែង​ធ្វើ ទោះ​លទ្ធផល​តិច​ ឬ​ក៏​ច្រើន សុទ្ធតែចង់​បាន​ការ​សរសើរ​ពី​មនុស្សស្រី​ដែលគេ​ស្រលាញ់ ក៏​ជាការ​លើក​ទឹក​ចិត្ត​មួយចំពោះ​អ្វី​ដែល​គេ​ប្រឹង​ប្រែង​ដូច​គ្នា។ ហេតុ​នេះ កុំ​ប្រកាន់​ច្រើន សរសើរ​អ្វី​ប្រុសៗ​ប្រឹង​ធ្វើ​ដើម្បី​យើង ឬ​គ្រួសារ ជារឿង​ចាំ​បាច់​មួយ។

៥- ប្រុសៗស្រលាញ់ស្រីៗយល់​ពី​បញ្ហា​លុយកាក់

Premium Photo | Sad confused and stressed of young asian man holding bills  letter of credit card debt, financial money problem and tax invoice  notification concept

ភាគ​ច្រើន ​យើង​ឃើញ​តែ​ខាង​ប្រុស​​ចេញ​លុយ​​រហូត ទោះ​ជាប្តី ឬ​មិត្ត​ប្រុស ឲ្យ​តែ​ទៅក្រៅញ៉ាំអី ច្បាស់​ជា​ខាង​ប្រុស​ចេញ​លុយ​ភាគច្រើន។ ប៉ុន្តែបច្ចុប្បន្ន អារឿង​ទុកឲ្យ​តែ​ប្រុសៗ​ចេញ​លុយ លែង​មាន​ក្នុង​ទស្សនៈ​មនុស្ស​សម័យ​​នេះ​ទៀត​ហើយ។ ​ប្រុសៗ​ចូល​ចិត្ត​មនុស្ស​ស្រី​ណា ​យល់​អំពី​ស្ថាន​ភាព​ហិរញ្ញវត្ថុ​របស់គេ ​បើយើង​​ដឹង​ថាគេ​​មិន​សូវ​មាន​លុយ​ច្រើន កុំ​សុំ​កាដូ​ថ្លៃៗ​ពីគេអី​ ឬ​ទៅ​ញ៉ាំ​អី​នៅ​កន្លែង​ថ្លៃ​ៗ​អីដែរ ឬពេល​ខ្លះ​ ជួយ​ចេញ​លុយ​គ្នា​ម្តង​ម្កាល ក៏​មិន​មែន​ជា​រឿង​គួរ​ឲ្យ​អាម៉ាស់​ដែរ។

៦-​ គួររួសរាយជាមួយគ្រួសារ និងមិត្ដភក្ដិគេ

ទោះ​ពេល​ខ្លះ ប្រុសៗ​ធ្វើ​ជា​មិន​ខ្វល់ពី​រឿងយើង​​មិន​ចុះ​សម្រុង​ជា​មួយ​គ្រួសារគេ​ក៏​ពិត​មែន ប៉ុន្តែ​ធាតុ​ពិត​ ប្រុសៗ ​ពិត​ជា​គិត​អំពី​បញ្ហា​មួយ​នេះ​ខ្លាំង​ណាស់ ពេល​ខ្លះ​ដើម្បី​មនុស្ស​ជាទីស្រលាញ់ និង​គ្រួសារ​ គេ​សុខចិត្ត​ដើរ​ជា​ជនរងគ្រោះ​ ឈរ​នៅ​ចំណុច​កណ្តាល​ដើម្បី​ដោះ​ស្រាយ​បញ្ហា កុំ​ឲ្យ​ភាគី​ទាំង​សង​ខាង មើល​មុខ​គ្នា​មិន​ត្រូវ។ ហើយ​រឿងជា​មួយ​មិត្ដភក្ដិក៏​ដូច​គ្នា ​បើ​ស្រី​គ្នា​យើង​ ​​ធ្វើ​ល្អ​ដាក់​មនុស្ស​ជុំ​វិញ​ខ្លួន​គេ គេ​ច្បាស់​ជា​​សប្បាយ​ចិត្ដ ស្រលាញ់​យើង យក​ចិត្ត​ទុក​ដាក់ មើល​ថែយើង កាន់​តែ​ច្រើន​ជាង​មុន។

៧- មនុស្សប្រុសមិនចាំគ្រប់រឿងទេ

Financial industry not immune to mental health challenges, survey finds |  Investment Executive

ផ្ទុយ​ពី​មនុស្ស​ស្រី គឺ​មនុស្ស​ប្រុស ​មិន​សូវ​ចាំ​គ្រប់​រឿង​នោះ​ទេ ពេល​ខ្លះ​អាច​ភ្លេច​យក​អាវ​ឲ្យ​យើង មិន​បាន​ទិញ​ផ្កា​យើង​​ចូល​ចិត្ដ ឬភ្លេច​អ្វី​មួយ​យើង​កំពុង​រងចាំ​ពី​គេ ប៉ុន្តែ​រឿង​បន្តិច​បន្តួច​នេះ អាច​មិន​មែន​ជា​បញ្ហា​សម្រាប់​ទំនាក់​ទំនង​ស្នេហ៍​យើង និង​គេ​ទេ គួរ​តែ​និយាយ​គ្នា​ឲ្យ​បាន​ត្រឹម​ត្រូវ។ ប៉ុន្តែ​បើគេ​ភ្លេច​ច្រើន​ពេក ​ពិសេស​ភ្លេច​រឿង​ដ៏សំខាន់ណា​មួយ​ ដូច​ជា ​ថ្ងៃ​ខួប​កំណើត នោះ​យើង​​អាច​គិត ឬ​វាយ​តម្លៃ​​ឡើង​វិញ​ ពី​ទំ​នាក់​ទំនងរវាង​យើង​ជា​មួយ​គេ​បាន។

៨- មនុស្សប្រុសក៏​ចេះ​ចិត្ដទន់

ពេលខ្លះ​ យើង​ឃើញ​ថា​មនុស្ស​ប្រុស​មាន​ចិត្ដ​ធ្ងន់ ឬ​មិន​សូវ​ខ្វាយ​ខ្វល់ ប៉ុន្តែ​ប្រុសៗ ក៏មាន​អារម្មណ៍​ដូច​មនុស្ស​គ្រប់​គ្នា​ដែរ។ ត្រូវ​ប្រុង​ប្រយ័ត្ន​រាល់​ពាក្យ​សម្ដី​និយាយ​ទៅ​កាន់​មិត្ត​ប្រុស ឬ​ប្តី​យើង ដោយ​សារ​ពេល​ខ្លះ​ ពាក្យយើង​​និយាយ​ទៅ គឺ​អាច​ធ្វើ​ឲ្យគេ​​ខូច​ចិត្ដ​ លើស​ពី​អ្វី​យើងគិត​ទៅ​ទៀត។

៩- ប្រុសៗចង់ឲ្យមនុស្សស្រីខ្លួនស្រលាញ់មើល​មក​ខ្លួនមា​ន​តម្លៃ

Asian home Images - Search Images on Everypixel

វា​ជា​រឿង​ពិត មនុស្ស​ប្រុស​ចង់​ឲ្យ​មនុស្ស​ស្រី​ខ្លួន​ស្រលាញ់ ឲ្យ​តម្លៃ​មក​លើ​រូប​គេ។ ពេល​ខ្លះ ​ទោះ​បី​ជា​រឿង​តូច​តាច​ក្ដី ​គួរ​ពឹង​ពាក់​គាត់ ដូច​ជា ​ដូរ​អំពូល​ភ្លើង​ ឬ​ជួស​ជុល​សម្ភារៈ​ក្នុង​ផ្ទះ​ជា​ដើម ពេលយើង​​ពឹង​ឲ្យ​គេ ​ជួយ​ធ្វើ​រឿង​អស់​នេះ នឹង​​ធ្វើ​ឲ្យប្រុសៗ​​មាន​អារម្មណ៍​ថា ​ខ្លួន​គាត់​មាន​តម្លៃ និង​ជា​អ្វី​យើង​ត្រូវ​ការ។

មិន​ខុស​គ្នា​ពី​មនុស្ស​ស្រី​ទេ មនុស្ស​ប្រុស​ក៏​ចង់​ឲ្យ​មនុស្ស​ស្រី​សរសើរ និង​ស្រលាញ់​គាត់​ឲ្យ​បាន​ច្រើនដែរ។ បើស្រីៗ​គ្នា​យើង ​អាច​ស្វែង​យល់​ពី​មនុស្ស​ប្រុស​ឲ្យ​បាន​ច្រើន ដូច​បាន​រៀប​រាប់​ក្នុង​អត្ថ​បទ​មួយ​នេះ នឹង​អាច​ជួយ​ឲ្យ​ចំណង​ស្នេហា​យើង​កាន់​តែ​រឹង​មាំ​មួយ​កម្រិត​​ទៀត៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ មនុស្សប្រុស​ភាគច្រើនចង់បានទំនាក់ទំនងជាប់លាប់មួយ​នៅវ័យប៉ុន្មាន?

ចុចអាន៖ អ្វីខ្លះទៅដែលអាចទាក់ទាញនាំឲ្យស្នេហា​កើតមាន​ឡើងបែបផ្លេកបន្ទោរ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៣៩ វិនាទី មុន

កីឡាករ​ រស្មី គុនខ្មែរ មិន​ទាន់​សម្រេច​បំណង​ធំ​មួយ​តាំង​ពី​ម្ដាយ​មិន​ទាន់​លាចាក​លោក

ព័ត៌មានជាតិ១ នាទីute មុន

​កែច្នៃ​​ផលិតផល​ជួយ​សុខភាព ជួយ​កសិករ​ស្រុក​សំឡូតជាង ២០០ គ្រួសារ បាន​ចំណូល​ទ្រទ្រង់គ្រួសារ

សេដ្ឋកិច្ច៦ នាទីutes មុន

កំណើនរោងចក្រផលិតសំបកកង់រថយន្ត ធ្វើឱ្យដំណាំកៅស៊ូកម្ពុជា កាន់តែមានភាពទាក់ទាញ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ហ្សេលេនស្គី ជំរុញឲ្យ ត្រាំ បង្កើនការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី

ព័ត៌មានជាតិ១៩ នាទីutes មុន

កម្មវិធីតស់ៗលេងទឹកនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ត្រៀមពាងទឹកជាច្រើន សម្រាប់ផ្ដល់ការត្រជាក់ត្រជុំដល់អ្នកទេសចរ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ទូកទេសចរណ៍ផ្ទុកមនុស្ស ៣៦នាក់ ផ្ទុះឆេះនៅ ថៃ

រដ្ឋមន្ត្រីការពារជាតិ
សន្តិសុខសង្គម៨ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ណែនាំឲ្យបង្កើតក្រុមប្រឹក្សាវិន័យដើម្បីពិនិត្យរាល់ទង្វើរបស់បុគ្គលឈ្មោះ​ ឈាវ មុន្នីន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ្នកជំនាញព្រមានថា ថៃ ប្រឈមកើតរញ្ជួយដីថែមទៀត តែមិនដឹងពេលណានិងកន្លែងណា

Sokha Hotels

ព័ត៌មានពេញនិយម