KPT+
ហេតុផលតូចៗដែលបុរសចូលចិត្តនារីមានអត្តចរិតល្អនាំសុភមង្គលជូនគ្រួសារសងខាង
ហេតុអ្វីបានជាបុរសស្រឡាញ់មនុស្សស្រីអត្តចរិតល្អ ទោះនាងមិនបានស្ថិតក្នុងលំដាប់ស្រីស្អាតក៏ដោយ។ នៅក្នុងជីវិត មានមនុស្សស្រីពីរប្រភេទ មួយគឺមនុស្សស្រីមានចរិតកោងកាចធ្វើអ្វីលាក់លៀមមុខក្រោយ និងមួយទៀតមនុស្សស្រីមានចរិតសុភាពរាបសាទាំងក្រៅនិងក្នុង។
ខាងក្រោមនេះ គឺជាហេតុផលមួយចំនួនដែលធ្វើឲ្យបុរសលង់ស្រឡាញ់នារីអត្តចរិតល្អ ៖
១. នាងស្មោះត្រង់បំផុត

បើអ្នកជាបុរសម្នាក់បានបង្ហាញក្ដីស្រឡាញ់ចំពោះនាង នោះនាងក៏ស្រឡាញ់បុរសនោះត្រលប់មកវិញដោយភាពស្មោះត្រង់ដែលចេញពីចិត្តដូចគ្នា។ ត្រង់នេះវាស្ថិតនៅក្នុងគុណតម្លៃនិងសីលធម៌របស់បុគ្គលម្នាក់រៀងៗខ្លួន។
មិនខុសអីពីមនុស្សដែលធ្លាប់តែធ្វើអ្វីដាក់គេ នោះនឹងបានផលតបស្នងបែបនោះមកវិញ!
២. ភាពស្មោះត្រង់គឺជាផ្នែកមួយនៃភាពផ្ទាល់ខ្លួនរបស់នាងតាំងពីដើម

នាងប្រៀបដូចជាសៀវភៅបើកចំហសម្រាប់មនុស្សទាំងអស់ ពេលអ្នកសួរនាងៗនឹងឆ្លើយដោយការពិតចេញពីបេះដូង។ ប៉ុន្តែអ្វីដែលអ្នកគួរដឹង នៅពេលអ្នកនៅជាមួយនាង កុំបង្ខំឲ្យនាងធ្វើអ្វីមិនស្មោះត្រង់ ឬអ្វីមួយដែលផ្ទុយនឹងគុណតម្លៃផ្ទាល់ខ្លួនរបស់នាងឲ្យសោះ។
៣. ជាមនុស្សស្រីសុភាពរាបសាទាំងក្រៅនិងក្នុង
ភាពកក់ក្ដៅរបស់បុរស ច្រើនបានមកពីភាពភាពទន់ភ្លន់របស់នារីដែលគេស្រលាញ់។ ប្រហែលមូលហេតុទាំងនោះហើយ ដែលជាហេតុផលដែលបុរសម្នាក់ ធ្លាប់តែរឹងរូសកោងកាចប្រែជាល្អ។
ដូច្នេះវាជារឿងធម្មតា សម្រាប់បុរសម្នាក់ដែលមានជីវិតសោកសៅរាល់ថ្ងៃ តែប្រែជារីករាយដោយសារនាងបានប្រែដៃគូមកជាមនុស្សល្អ កូនល្អនិងរីករាយគ្រប់ពេលវេលា មិនថាខាងបុរសជួបរឿងធ្ងន់ធ្ងរយ៉ាងណាក្នុងជីវិតគេ។
៤. តែងគាំទ្រដល់មនុស្សជាទីស្រឡាញ់ជានិច្ច

នាងមិនមានអារម្មណ៍ច្រណែន និងថែមទាំងមានការយល់ដឹងខ្ពស់នៃសីលធម៌ក្នុងជីវិត ហើយតែងគាំទ្ររាល់ក្ដីសុបិនរបស់មនុស្សណាម្នាក់ ដែលសំខាន់ចំពោះនាង។
៥. ធ្វើជាអ្នកស្ដាប់ដ៏ល្អបំផុត
បើមានមនុស្សនិយាយ ពួកគេនឹងមិនបិទសិទ្ធអ្នកនិយាយនោះឡើយ។ ពួកគេនឹងធ្វើជាអ្នកស្ដាប់ដោយយកចិត្តទុកដាក់បំផុត។
៦. ចូលចិត្តនាំមកតែសុភមង្គលដល់ជីវិតបុរសជាដៃគូ

មនុស្សស្រីបែបនេះតែងនាំមកនូវថាមពលវិជ្ជមាន នៅជុំវិញមនុស្សដែលនាងស្រលាញ់ ដូច្នេះមិនចម្លែកទេ ដែលបុរសចូលចិត្តនៅក្បែរ។ មនុស្សស្រីមានអត្តចរិតល្អតែងយកចិត្តទុកដាក់ចំពោះសុភមង្គលដៃគូ ជាពិសេសគឺក្ដីសុខគ្រួសារសងខាងនិងមនុស្សជាទីស្រឡាញ់ឲ្យសប្បាយរីករាយជានិច្ច៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្វីខ្លះទៅដែលអាចទាក់ទាញនាំឲ្យស្នេហាកើតមានឡើងបែបផ្លេកបន្ទោរ?
ចុចអាន៖ចង់ដឹងដៃគូគ្រាន់តែទុកយើងត្រឹមមនុស្សជំនួសម្នាក់ឬអត់មើលចំណុចទាំងនេះ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?