Connect with us

KPT+

ទាំង​វ័យ​ក្មេង​និង​ស្រស់​ស្អាត​ផង MICA TAN ទទួល​ពាន​ជា​ឥស្សរជន​គំរូ​ដ៏​មាន​ឥទ្ធិពល​នៅ​ហ្វីលីពីន

បានផុស

នៅ

នៅ​ត្រឹម​វ័យ​២៧ឆ្នាំ ស្ត្រី​ជនជាតិ​ហ្វីលីពីន​​ឈ្មោះ Mica Tan  អាយុ ២៧ ឆ្នាំ​ បាន​ក្លាយ​ជា​ឥស្សរជន​គំរូ​ដ៏​មាន​ឥទ្ធិពល ​និង​អស្ចារ្យ​ម្នាក់​ដល់​ស្ត្រី​ហ្វីលីពីន​ទូទៅ បន្ថែម​ពី​លើ​តួនាទី​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន MFT គ្រុប។

ដោយ​ជា​អ្នកដឹកនាំ នៃ​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ធំ​ហើយ​មាន​ឥទ្ធិពល​នៅ​លើ​ពិភពលោក អ្នកស្រី​ Tan បាន​ត្រូវ​គេ​ចាត់​ចូល​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​ដឹកនាំ​ស្ត្រី​ដែល​បាន​ទទួល​ពាន​រង្វាន់​ក្នុង​កម្មវិធី WNSummit 2019 ​  នៅ​ទី​ក្រុង​ប៉ារីស ​ប្រទេស​បារាំង។

Tan ត្រូវ​បាន​ទទួល​ស្គាល់​ដោយ FWN ថា​ជា​មេដឹកនាំ​លេចធ្លោ​នៃ​យុវជន​ជំនាន់​ក្រោយ ​ដោយការធ្វើ​ជំនួញ​ពិសេស​​​ ​តស៊ូ​មតិ​ផ្ទាល់ខ្លួន​ដើម្បី​លើក​កម្ពស់​ការ​អប់រំ​សុខភាព ​​និង​ភាពជា​សហគ្រិន​របស់​នាង ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Tan បាន​និយាយ​ថា “ វា​តែងតែ​ជា​សុបិន​របស់ខ្ញុំ​ ដើម្បី​ដឹកនាំ​ពូជ​ថ្មី​​ដែល​មាន​លក្ខណៈ​ជា​សហគ្រាស។  អ្នក​ដែល​អាច​មើល​ឃើញ​ឱកាស​វិនិយោគ​ឆ្លាតវៃ ​អាច​នាំ​យីហោ​ទៅ​កាន់​វេទិកា​ពិភពលោក។ ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​កិត្តិយស​ណាស់​ ដែល​ត្រូវ​បាន FWN ទទួលស្គាល់​ថា​ជា​មេដឹកនាំ​ឈាន​មុខ​គេ​នៅ​ក្នុង​វិស័យ​នេះ ” ។

លោកស្រី Tan បាន​និយាយ​បន្ថែម​ថា ​ពានរង្វាន់​នេះ​លើកទឹកចិត្ត​ឲ្យ​លោកស្រី​បង្កើន​មុខ​ជំនួញ​បន្ថែម​ទៀត​របស់ MFT គ្រុប​ ដោយ​ក្លាយ​ជា​ដៃគូ​អាជីវកម្ម​ ដែល​ទទួល​បានការ​ទទួល​ស្គាល់​ពី​អាជីវកម្ម​ក្នុង​ស្រុក​និង​ពិភពលោក ។

MFT គ្រុប​បាន​រីកចម្រើន​និង​ពង្រីក​ការ​វិនិយោគ​ជាមួយ​ក្រុម​ប្រតិបត្តិការ​របស់​ខ្លួន ​ដល់​ជាង ៩ ប្រទេស​ និង ១៨ ទីក្រុង​ទូទាំង​ពិភពលោក​ ចាប់តាំង​ពី​បាន​បង្កើត​ឡើង​មក។ ក្រុម​នេះ​គឺ​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន​សាជីវកម្ម​កេរ្តិ៍​ដំណែល ​និង​ផ្ដល់​នូវ​សេវាកម្ម​រួម​នៅ​ក្នុង​សេវាកម្ម​ហិរញ្ញវត្ថុ​និង​ការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ ​ការ​ថែទាំ​សុខភាព​ អាហារ​ ​ភេសជ្ជៈ ​និង​អចលនទ្រព្យ​រួម​ទាំង​ផលិតផល​ពាក់ព័ន្ធ។

Tan ​ក៏​បាន​តែងតាំង​ដោយ​ប្រធាន Global FWN គឺ​លោកស្រី Puyat ដែល​ជា​ប្រធាន​ក្រុមហ៊ុន Orchard Corp របស់​ហ្វីលីពីន និង​ជា​អតីត​អ្នក​​ទទួល​ពាន​រង្វាន់ Global FWN100 ប្រចាំ​ឆ្នាំ ២០១៧ ផង​ដែរ។

លោកស្រី Marily Mondejar នាយក​ប្រតិបត្តិ នៃ​បណ្ដាញ​ស្ត្រី​ហ្វីលីពីន​បាន​និយាយ​ថា ​អ្នក​ទទួល​ពានរង្វាន់ Global FWN100 រួមមាន​អ្នក​ច្នៃប្រឌិត​ និង​អ្នកដឹកនាំ​គំនិត​សហគ្រិន​ដែល​មាន​ថាមពល​ខ្លាំង ​មាន​អាយុ​ក្រោម ៣៥ ឆ្នាំ ​​និង​អ្នកតស៊ូ​មតិ​ផ្នែក​សាធារណៈ​ ដែល​បាន​ឈាន​ជើង​ចូល​ក្នុង​ជួរ​ទាំង​វិស័យ​សាធារណៈ​និង​ឯកជន។

លោកស្រី Mondejar បាន​ថ្លែង​ថា ” ពួកគេ​ជា​ស្ត្រី​អស្ចារ្យ​ ដែល​ធ្វើ​ការងារ​អស្ចារ្យ​ និង​ជំរុញ​ទឹកចិត្ត​មេដឹកនាំ​ជា​ស្ត្រី​ជំនាន់​ក្រោយ​ឲ្យ​ដើរ​ទៅ​មុខ​បន្តទៀត ” ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖mftgroup

ចុចអាន៖THE NEW YORKER​ ទើប​នឹង​ទម្លាយ​រឿង​សម្ងាត់​ថ្មី​នៃ​ជីវិត​ឯកជន​ស្ថាបនិក​ហ្វេសប៊ុក​

ចុចអាន៖នរណាជាភរិយា​លោកប្រធានាធិបតី Joe Biden? តើពួកគេមានកូនឬអត់?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ វិនាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ៣ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ៥ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

ព័ត៌មានជាតិ១៤ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

Sokha Hotels

ព័ត៌មានពេញនិយម