KPT+
៥ ចំណុចថ្មីនិងរហ័ស អាចយកទៅអភិវឌ្ឍអាជីវកម្មភាគច្រើនក្នុងសម័យកាលនេះ
ការឈរជើងឲ្យបានរឹងមាំ និងយូរអង្វែងសម្រាប់អាជីវកម្មទាំងឡាយពិតជាមិនងាយស្រួលនោះឡើយ។ យ៉ាងណាមិនងាយស្រួលក៏មិនមែនមានន័យថា មិនអាចធ្វើបាននោះដែរ។ តាមរយៈវិធីសាស្ត្រទាំង ៥ ចំណុចនេះ KPT Plus ជឿថាលោកអ្នកអាចយកទៅសម្រាប់អភិវឌ្ឍក្នុងជំនួញដើម្បីបង្កើតភាពជោគជ័យបាន។
១. ធ្វើការដកពិសោធន៍
កំហុសមួយនៃអាជីវកម្មពេលចាប់បើកដំបូង គឺចង់ឲ្យផលិតរបស់ខ្លួនប្រកបដោយភាពឥតខ្ចោះ ដោយគ្មានការពិសោធន៍សាកល្បង។ ប៉ុន្តែម្ចាស់ជំនួញជោគជ័យនានា ពួកគេបានធ្វើរឿងជាច្រើនដើម្បីដកពិសោធន៍ថា អ្វីមួយដំណើរការ និងអ្វីមួយមិនដំណើរការ ហើយអ្វីមួយដែលត្រូវចិត្តមនុស្ស និងអ្វីមួយដែលមិនត្រូវតាមចិត្តមនុស្ស។ បើចង់ជោគជ័យត្រូវហ៊ានធ្វើការដកពិសោធន៍ និង ហ៊ានទទួលស្គាល់បរាជ័យ ព្រោះបរាជ័យជាវិធីមួយដែលអ្នករកឃើញអ្វីមួយមិនដំណើរការ ក្នុងមធ្យោបាយមួយ។
២. បង្កើតវប្បធម៌ល្អក្នុងកន្លែងធ្វើការងារ
គ្រប់ក្រុមហ៊ុន អាជីវកម្ម នីមួយៗសុទ្ធតែមានគោលការណ៍ចែងនៅក្នុងអង្គភាពរបស់ខ្លួន។ ដូច្នេះការចេះបង្កើតវប្បធម៌នៅកន្លែងការងារ អាចនាំឲ្យបុគ្គលិកទាំងអស់អាចសហការគ្នា និង ជួយដោះស្រាយបញ្ហាគ្នាទៅវិញទៅមក។
៣. ចេះបង្កើតឱកាសថ្មីនៅក្នុងបញ្ហា
នៅពេលដែលមនុស្សជួបពេលវេលាមួយដែលលំបាក ពួកគេភាគច្រើនមិនអាចធ្វើអ្វីបានទាំងអស់ ហើយមានពេលខ្លះធ្វើឲ្យពួកគេអាចដើរថយក្រោយទៀតផង។ ម្ចាស់ជំនួញេជោគជ័យច្រើនរូបឲ្យដំបូន្មានថា ពេលវេលាលំបាកគឺជាឱកាសហុចឲ្យមនុស្សដើរទៅរកភាពជោគជ័យ ព្រោះការជោគជ័យមួយដ៏ត្រចះត្រចង់មិនមែនអ្នកណាៗសុទ្ធតែងាយធ្វើបាននោះឡើយ ហើយនោះជាអ្វីដែលអ្នកអាចរៀនសូត្រនិងអភិវឌ្ឍខ្លួន។
៤. ត្រូវហ៊ានទទួលយកហានិភ័យ
គ្មានការប្រថុយ គឺគ្មានការផ្លាស់ប្តូរនោះឡើយ។ អ្វីមួយមិនអាចកើតឡើងចេញជារូបរាងបានទេ ដោយគ្រាន់តែអង្គុយគិត មានតែសកម្មភាពធ្វើទេ ទើបអាចបង្កើតចេញជារូបរាងបាន។ ហ៊ានទទួលយកបញ្ហា ហើយហ៊ានដោះស្រាយវា ទើបអាជីវកម្មដើរទៅបានដោយគ្មានឧបសគ្គ។
គ្រប់ភាពបរាជ័យទាំងអស់ មិនមែនជារនាំង បង្អាក់ដំណើរមនុស្សមិនឲ្យទៅរកភាពជោគជ័យនោះឡើយ។ រាល់ភាពបរាជ័យគឺសុទ្ធតែជាមេរៀនដែលអ្នកគួររៀនសូត្រពីវាដើម្បីដើរទៅរកភាពជោគជ័យ បរាជ័យកាន់តែច្រើន អ្នកអាចរកឃើញវិធីកាន់តែច្រើនដើម្បីទៅរកភាពជោគជ័យ។
៥. សហការជាមួយដៃគូពាណិជ្ជកម្ម
ការសហការជាមួយដៃគូពាណិជ្ជកម្មនានា អាចជួយឲ្យអាជីវកម្មរីកកចម្រើនទៅមុខឆាប់រហ័ស អាចបង្កើតអតិថិជនថ្មីពីគ្រប់កន្លែង និងធ្វើឲ្យផលិតផលឬ សេវាកម្មខ្លួនរីកសាយកាន់តែទូលំទូលាយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ EF
ចុចអាន៖ហេតុផលអ្វីដែលគ្រប់អាជីវកម្មត្រូវចំណាយលើការធ្វើទីផ្សារ
ចុចអាន៖កំហុសក្នុងអាជីវកម្មក្មេងខ្ចី ជះឥទ្ធិពលដល់សហគ្រិនភាពដំបូង
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់