KPT+
មនុស្សស្រី៧ ប្រភេទដែលបុរសពិបាកទុកជាគូអនាគត ទោះបីស្រលាញ់ស្ទើរលេបក្តី
នារីៗមួយចំនួន ប្រហែលគិតថា ឲ្យតែមានសម្រស់ស្រស់ស្អាត គឺមានមន្តស្នេហ៍អាចទាក់ទាញបុរសៗបានហើយ។ តែវាមិនដូច្នោះទេ សម្រស់គ្រាន់តែជាផ្នែកមួយប៉ុណ្ណោះ វាអាចគ្រាន់តែធ្វើឲ្យគេចង់ញ៉ែមួយពេលតែប៉ុណ្ណឹង។ អ្វីដែលអាចទាក់ទាញចងចិត្តបុ្រសៗឲ្យចង់បានរៀបការជាគូអនាគតគឺចិត្តគំនិត និងចរិតឫកពាររបស់នាងទៅវិញទេ។
យ៉ាងណាមិញ បើស្រ្តីណាមានលក្ខណៈទាំង ៧ យ៉ាងនេះ បុរសៗនឹងមិនប្រាថ្នារៀបការជាគូជីវិតឡើយ៖
១. មនុស្សស្រីតាំងខ្លួនជាចៅហ្វាយនាយ
មនុស្សប្រុសគ្រប់រូបរមែងចង់រៀបការជាមួយនារីដែលអាចធ្វើជាមេផ្ទះដ៏ល្អ តែមិនមែនជាមេត្រួតលើគេឡើយ។ ទោះបីអនាគតទៅត្រូវរស់នៅដូចជីវិតតែមួយក្ដី ប៉ុន្តែប្ដីប្រពន្ធក៏មានសិទ្ធិផ្ទាល់ខ្លួនរបស់គេដែរ។ ហេតុនេះស្រីៗដែលចូលចិត្តបង្គាប់បញ្ជារ ហើយធ្វើខ្លួនដូចជាម្ចាស់ជីវិតគេ មនុស្សប្រុសណាក៏មិនចង់រួមផ្លូវជីវិតជាមួយនោះទេ។
២. មនុស្សស្រីទាមទារតែការផ្គាប់ផ្គុន
មនុស្សស្រីធ្វើដែលខ្លួនឯងដូចក្សត្រី ចង់ឲ្យប្រុសៗតាមផ្គាប់គ្រប់យ៉ាង ចង់ឲ្យគេធ្វើនេះធ្វើនោះតាមខ្លួនចង់បាន តើមានបុរសណាអាចទ្រាំនឹងចរិតនេះបានទៅ? បុរសចង់ធ្វើនេះ នាងចង់ឲ្យធ្វើនោះ វាមិនមែនជាអ្វីដែលប្រុសៗប៉ងទេ។ នារីដែលមិនចេះយល់ចិត្តបុរស ហើយមិនដែលគាំទ្រនូវគោលបំណងរបស់គេ និងតែងតែចង់ឲ្យបុរសផ្លាស់ប្ដូរដើម្បីខ្លួន ទាំងដែលខ្លួនឯងមិនបានធ្វើអ្វីសោះសម្រាប់គេ បុរសពិតជាមិនចង់យកខ្លួនទៅក្បែរនោះឡើយ។
៣. មនុស្សស្រីពូកែប្រចណ្ឌ
ស្រឡាញ់គឺប្រចណ្ឌ វាជារឿងធម្មតាទេ តែបើប្រចណ្ឌខ្លាំងហួសហេតុពេកដល់ថ្នាក់ហួងហែង បំបិទសិទ្ធិសូម្បីមិត្តភក្តិស្រីៗក៏មិនឲ្យមានដែរនោះ ច្បាស់ជាវរមិនខានឡើយ។ មនុស្សស្រីប្រភេទនេះមិនត្រឹមតែហាមមិនឲ្យបុរសទាក់ទងស្រីផ្សេងទេ តែថែមទាំងពូកែរករឿងឈ្លោះឥតល្ហែទៀត គឺថាហត់នឹងឆ្លើយសំណួរដែលនាងសង្ស័យមិនចេះអស់។
៤. មនុស្សស្រីចូលចិត្តដោះសារយករួចខ្លួន
ជាប្រភេទមនុស្សស្រីមានលេសមិនចេះអស់ ពេលខ្លួនធ្វើខុស ហើយមិនមានទំនួលខុសត្រូវចំពោះទង្វើរបស់ខ្លួនឡើយ។ អនាគតទៅ បើបានគ្នាជាប្ដីប្រពន្ធក៏នឹងពិបាកដែរ ព្រោះនាងចូលចិត្តបង្កើតបញ្ហាជាជាងដោះស្រាយ។ ជួនកាលអាចទម្លាក់កំហុសដាក់បុរសទាំងដែលគេមិនដឹងអីផង។
៥. មនុស្សស្រីចូលចិត្តញ៉ាំត្រាវ
និយាយដើមគេ មានរឿងល្អនិងមិនល្អ ហើយមនុស្សស្រីស្ទើរតែគ្រប់គ្នាសុទ្ធតែចេះវា។ ប៉ុន្តែមនុស្សស្រីល្អនឹងមិនយកពេលទំនេរទៅចំណាយត្រាវអ្នកដទៃទេ មានតែមនុស្សស្រីចរិតមិនបានប៉ុណ្ណោះដែលឆីត្រាវមិនចេះឆ្អែត។ ថ្ងៃក្រោយទៅ បើក្លាយជាភរិយាស្វាមីកុំឡើយនិយាយដើមអ្នកដទៃ សូម្បីប្ដីខ្លួនឯងនាងក៏អាចនិយាយដើមបានដែរ។
៦. មនុស្សស្រីអឹមអៀនជ្រុល
មនុស្សប្រុសលង់ស្នេហ៍នឹងមនុស្សស្រីដែលទន់ភ្លន់ សុភាពរាបសារ ហើយក៏រឹងមាំដែរ។ រីឯមនុស្សស្រីដែលរាបសារជ្រុល សូម្បីមាត់ក៏មិនចង់ហើបនិយាយ គេប្រាកដជាតឹងទ្រូងស្លាប់មិនខាន។ ត្រូវការអ្វីក៏មិននិយាយ មានបញ្ហាអ្វីក៏គិតតែយំ តើប្រុសឯណាមានចិត្តជាព្រះទ្រាំអត់ធ្មត់បានទៅ? ម្យ៉ាងពួកគេក៏មិនមែនគ្រូទាយចាំតែដឹងរឿងក្នុងចិត្តរបស់នាងដែរ។
៧. មនុស្សស្រីលេងសើចនឹងបេះដូងបុរស
មនុស្សស្រីប្រភេទនេះ ជាមនុស្សស្រីដែលប្រុសៗស្អប់បំផុត និងចង់ចៀសវាងមិនឲ្យភប់ប្រសព្វទេ។ មនុស្សប្រុសដែលមានបេះដូងស្មោះ រមែងចង់បានក្ដីស្រឡាញ់ស្មោះតបត្រឡប់វិញដូចគ្នា ប៉ុន្តែបើនាងលេងសើច មិនប្រាកដប្រជា មានពីរមានបីក្នុងពេលតែមួយ បុរសប្រហែលត្រូវនិយាយពាក្យលាមុនហើយ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ HUFFPOST
ចុចអាន៖ ដាក់ទុនច្រើនពេកជាមួយស្នេហា ប្រយ័ត្នចុងក្រោយឈឺចាប់តែម្នាក់ឯង
ចុចអាន៖ មុនសម្រេចចិត្តរៀបការប្រើគូជីវិតរួមគ្នា មកឆ្លើយសំណួរទាំងនេះសិន
-
ចរាចរណ៍១ សប្តាហ៍ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
សន្តិសុខសង្គម១៩ ម៉ោង ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ២២ ម៉ោង ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»