សុខភាព
កូវីដមិនទាន់ទៅណា! ប្រសិនមានសមាជិកក្នុងផ្ទះឆ្លងជំងឺ ត្រូវការពារដោយវិធីទាំងនេះ
វីរុសកូវីដ-១៩ នៅតែបន្តឆ្លងរាលដាលក្នុងសហគមន៍ ពុំទាន់ស្រាកស្រាន្ត។ គ្រប់គ្នាសុទ្ធតែកំពុងប្រឈមហានិភ័យនៃការចម្លងពីមេរោគ សូម្បីតែក្មេងតូចៗមិនថាអាយុតិច ឫច្រេីននោះឡេីយ។

ដូច្នេះ ប្រសិនបេីមិនបានយកចិត្តទុកដាក់អនុវត្តហ្មត់ចត់នូវវិធានការ “៣ការពារ និង ៣កុំ” និងចាក់វ៉ាក់សាំង បូករួមទាំងការនៅផ្ទះជាបណ្តោះអាសន្នសិន នោះអាយុជីវិតបុគ្គលណាម្នាក់ ឫអាចមានច្រេីននាក់ នឹងត្រូវឆក់យកដោយសារតែជំងឺកូវីដ-១៩ ពុំខានទេ។
ចុះបើយើងបានប្រុងប្រយ័ត្នហើយ ប៉ុន្តែធ្លោយតែមានសមាជិកណាម្នាក់ត្រូវបានឆ្លងរោគ តើអ្នកផ្ទះទាំងអស់គួរធ្វើបែបណាដើម្បីបង្ការការចម្លង?

- ត្រូវលាងសម្អាតដៃជាមួយសាប៊ូ នឹងទឹកស្អាតឱ្យបានញឹកញាប់ ពិសេស ក្រោយក្អក ឬកណ្ដាស់ មុនពេល អំឡុងពេល និងក្រោយរៀបចំចម្អិនអាហារ មុនពេលញ៉ាំបាយ ក្រោយប្រើបង្គន់រួច ពេលដៃកខ្វក់ ឬប្រឡាក់
- ត្រូវពាក់ម៉ាសជាប់ជាប្រចាំក្នុងផ្ទះ
- ចៀសវាងការប៉ះពាល់មិនចាំបាច់ជាមួយអ្នកជំងឺ
- មិនត្រូវប្រើរបស់រួចគ្នាជាមួយអ្នកជំងឺដូចស្លាបព្រា កន្សែង។ល។
- តាមដានសុខភាពសមាជិកគ្រប់គ្នា ដើម្បីរករោគសញ្ញាដូចជា ក្ដៅខ្លួន ក្អក
- បើអាការៈពិបាកដកដង្ហើម ត្រូវទូរស័ព្ទទៅមន្ទីរពេទ្យ ឬលេខ ១១៥ ជាបន្ទាន់៕

អត្ថបទ៖ សន្យា
ប្រភព៖ ក្រសួងសុខាភិបាល
ចុចអាន៖ វិធានការការពារប្រជាពលរដ្ឋមិនឱ្យឆ្លងជំងឺកូវីដ-១៩ នៅពេលទៅចាក់វ៉ាក់សាំង

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ