KPT+
ហេតុអ្វីតន្ត្រី ត្រូវទុកថាជាឱសថព្យាបាលមនុស្សបាក់ទឹកចិត្តបាន
តន្ត្រីមានឥទ្ធិពលយ៉ាងខ្លាំងលើរាងកាយ និងចិត្តរបស់មនុស្ស។ ការព្យាបាលដោយប្រើតន្ត្រីគឺជាវិស័យថែទាំសុខភាពដែលកំពុងកើនឡើង ហើយត្រូវបានគេប្រើដើម្បីព្យាបាលមនុស្សដែលមានជំងឺបាក់ទឹកចិត្ត។
ជាញឹកញាប់គេប្រើតន្ត្រីដើម្បីបញ្ចៀសការធ្លាក់ទឹកចិត្ត និងបង្កើនភាពស្ងប់ស្ងាត់ព្រមទាំងបន្ធូរភាពតានតឹងនៃសាច់ដុំ។
ខាងក្រោមនេះជាអត្ថប្រយោជន៍របស់តន្ត្រី មនុស្សគ្រប់វ័យ៖
១. តន្ត្រីជួយឲ្យអារម្មណ៍ស្ងប់ល្អ

មិនមែនជារឿងចម្លែកទេដែលមន្ទីរពេទ្យជាច្រើនកំពុងប្រើវិធីព្យាបាលដោយប្រើតន្ត្រីជាថ្នាំសម្រាប់ការគ្រប់គ្រងការឈឺចាប់ និងការប្រើប្រាស់ផ្សេងៗ។ លើសពីនេះទៅទៀត តន្ត្រីដែលមកពីវប្បធម៌មួយចំនួនធំ មានឥទ្ធិពលព្យាបាលខុសៗគ្នា ប៉ុន្តែមនុស្សជាច្រើនចូលចិត្តស្ដាប់តន្ត្រីនៃវប្បធម៌ផ្ទាល់ខ្លួនរបស់ពួកគេ ព្រោះពួកគេយល់ថា វាមានប្រសិទ្ធភាពក្នុងការព្យាបាលនិងបន្ធូរអារម្មណ៍តានតឹង ហើយអាចឲ្យការធ្វើសមាធិស្ងប់ចិត្តបានល្អ។
២. តន្ត្រីប្រៀបដូចជាមនោគមវិជ្ជា
មនុស្សគ្រប់គ្នាដឹងថាប្រភេទតន្ត្រីផ្សេងៗនិងមានរបៀបខុសគ្នា។ ប្រសិនបើប្រៀបធៀបតន្ត្រីបុរាណនិងសម័យ នោះតន្ត្រីបុរាណប្រាកដជាធ្វើឲ្យមនុស្សមានអារម្មណ៍ធូរស្រាល ស្រស់ស្រាយ ចំណែកចម្រៀងសម័យទំនើបភាគច្រើនគឺតែធ្វើឲ្យចង្វាក់បេះដូងយើងលោតញាប់។
បើចង្វាក់បេះដូងលោតញាប់អាចធ្វើឲ្យយើងថប់បារម្ភ ហើយខួរក្បាលក៏មិនសូវដំណើរការល្អដែរ។ តន្ត្រីអាចផ្លាស់ប្ដូរថាមពលរបស់មនុស្ស ពីការខឹងទៅសប្បាយ ដូច្នេះត្រូវព្យាយាមស្ដាប់តន្ត្រីដែលធ្វើឲ្យអារម្មណ៍របស់យើងបានធូរស្បើយមកវិញ។
៣. តន្ត្រីបង្កើនអារម្មណ៍ដល់មនុស្ស

នេះមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេ ដែលតន្ត្រីត្រូវបានផ្សារភ្ជាប់ជាមួយនឹងអារម្មណ៍របស់មនុស្ស។ មនុស្សគ្រប់គ្នាដឹងថាការស្ដាប់តន្ត្រីនៅពេលមានអារម្មណ៍មិនល្អ អាចផ្ដល់នូវការធូរស្បើយ។ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់ស្គាល់នោះគឺថា តន្ត្រីក៏អាចនាំមកនូវស្ថានភាពវិជ្ជមានបន្ថែមទៀត ជួយរក្សាភាពតានតឹងនិងការថប់បារម្ភ។
តន្ត្រីក៏ជួយមនុស្សជម្នះការលំបាកក្នុងជីវិតដែរ។ អ្នកវិទ្យាសាស្ត្រជាច្រើនបានរកឃើញថា មនុស្សអាចជំរុញអារម្មណ៍របស់ពួកគេដោយគ្រាន់តែស្ដាប់តន្ត្រីសុទិដ្ឋិនិយម។ តន្ត្រីមានថាមពលធ្វើឲ្យយើងញញឹម រាំតាម និងពេលខ្លះវាអាចធ្វើឲ្យយើងស្រក់ទឹកភ្នែក ជាពិសេសប្រសិនបើយើងជាមនុស្សដែលមានមនោសញ្ចេតនាជ្រៅជ្រះ។
៤. មានឥទ្ធិពលលើខួរក្បាល
យោងតាមការស្រាវជ្រាវវេជ្ជសាស្ត្រ តន្ត្រីបង្កើតសំឡេងរំញ័រដែលអាចជំរុញដល់ប្រព័ន្ធខួរក្បាលរបស់មនុស្សគ្រប់វ័យ។ ភាគច្រើនអាស្រ័យលើល្បឿននៃចង្វាក់តន្ត្រីដែលយើងបានស្ដាប់ ប៉ុន្តែក៏ត្រូវមានការប្រុងប្រយ័ត្នក្នុងការស្ដាប់ បើសិនយើងលើសកំណត់។
៥. តន្ត្រីស្ថិតក្នុងលក្ខន្តិកៈនៃសុខភាព

តន្ត្រីជួយសះស្បើយនូវស្ថានភាពអារម្មណ៍និងរាងកាយផ្សេងៗគ្នារបស់មនុស្ស។ ហើយតន្ត្រីក៏បានជំរុញឲ្យមានការកើនឡើងនូវសុខុមាលភាពផងដែរ។
ការព្យាបាលដោយប្រើតន្ត្រី អាចជួយសម្រួលដល់ជំងឺវង្វេងវង្វាន់ គេងមិនលក់ និងជំងឺសរសៃប្រសាទ។ អ្នកដែលទទួលរងពីជំងឺធ្លាក់ទឹកចិត្ត គួរតែស្ដាប់តន្ត្រីដែលពួកគេចូលចិត្ត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ធ្វើយ៉ាងម៉េចដើម្បីរកខ្លួនឯងឃើញ នៅក្នុងពិភពលោកនេះ ថាអ្នកជានរណា
ចុចអាន៖រៀនដោះលែងកំហឹងតាមវិធីត្រឹមត្រូវ ដោយមិនធ្វើឲ្យអ្នកដទៃឈឺចាប់ជាមួយយើង

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១៦ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា