Connect with us

KPT+

វិធី​ការពារ​អារម្មណ៍​ខ្លួនឯង នៅ​ពេល​មាន​គេ​បំពាន​ទឹក​ចិត្ត​មាក់ងាយ​មក​លើ​យើង

បានផុស

នៅ

មនុស្ស​មិន​ល្អ​តែង​ប្រើ​ទម្លាប់​អាក្រក់​របស់​គេ​មក​បំពាន​លើ​យើង​ ហើយ​យើង​តែង​ទម្លាប់​យក​ចិត្ត​ទុកដាក់​ ចំពោះ​រឿង​ដែល​មនុស្ស​នោះ​កំពុង​គិត​ឬ​ធ្វើ​។ យើង​អាច​ឈឺចាប់​ស្រែក​យំ​ តែ​កុំ​ហួសហេតុ​ឲ្យ​អារម្មណ៍​ទោរទន់​តាម​ប្រភេទ​មនុស្ស​ធុន​ហ្នឹង! ទោះ​គេ​លើក​ទាំង​បក្ស​មក​ទៀត ​ក៏​កុំ​ភ័យខ្លាច ​គួរ​បង្រៀន​ខ្លួន​ឲ្យ​នឹងន​ជាមួយ​អារម្មណ៍​ដែល​អ្នក​ទាំង​នោះ​ព្យាយាម​សាប​ព្រូស​ដាក់​យើង ។

១. យកចិត្តទុកដាក់ ប៉ុន្តែ​កុំ​បារម្ភ​ជ្រុល​ពេក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ព្រួយ​បារម្ភ​ បញ្ហា​គឺ​​មាននៅ​គ្រប់​ទីកន្លែង​ក្នុង​ជីវិត​របស់​មនុស្ស​ម្នាក់ៗ ។ កុំ​ចំណាយ​ពេល​ជាមួយ​អារម្មណ៍​មិន​សប្បាយ​ចិត្ត​ ឬ​ថប់​បារម្ភ​ពី​អ្នកដទៃ ​ដែល​គិត​មិន​ល្អ​ពី​យើង។ ព្យាយាម​កុំ​ឲ្យ​អារម្មណ៍​របស់​យើង​មាន​បញ្ហា​ ហើយ​កុំ​ចំណាយ​ពេល​វេលា​ដើម្បី​ព្យាយាម​អាន​គំនិត​អ្នក​ដទៃ។

២. កុំ​យក​យោបល់​របស់​ពួកគេ​ជា​សារៈសំខាន់​សម្រាប់​យើង

ឈប់​ខ្វល់​ពី​អ្វី​ដែល​ជន​ចម្លែក​ទាំង​នោះ​គិត​ពី​យើង ប្រសិន​បើ​ចូលចិត្ត​ច្រៀង​នៅ​ពេល​យើង​ដើរ​ក្នុង​ឧទ្យាន​ឬ​ក្នុង​តំបន់​របស់​យើង ​ហើយ​មាន​អ្នកណា​ម្នាក់​ដែល​ឆ្លង​កាត់​មើល​យើង​ប្លែកៗ កុំ​បារម្ភ​ កុំ​ខ្វល់ ​រឿង​ណា​ដែលធ្វើឲ្យយើងសប្បាយចិត្ត ​ក៏ធ្វើ​ទៅ ​បើរឿងនោះ​មិនបាន​ធ្វើ​ឲ្យ​គេ​ឈឺចាប់។

. ប្រើ​មតិ​ប្រតិកម្ម​ទៅ​វិញ

ប្រសិន​បើ​យើង​ទទួល​បាន​ប្រតិកម្ម​អវិជ្ជមាន​ពី​មនុស្ស​សំខាន់​នៅ​ក្នុង​ជីវិត ​ដូចជា​ចៅហ្វាយ​ឬ​មនុស្ស​ជា​ទី​ស្រលាញ់​ សាកល្បង​គិត​មើល​សិន ​កុំ​ទាន់​អាល​ខឹង។ បើ​ចៅហ្វាយ​​និយាយ​ត្រូវ​ ហើយ​យើង​បែរ​ជា​មិន​យកចិត្តទុកដាក់ មិន​ផ្លាស់ប្ដូរ​អាកប្បកិរិយា​​ឲ្យ​ប្រសើរ​ នោះ​គាត់​ពិត​ជា​និយាយ​ត្រូវ​មែន​ហើយ។

តែ​បើ​ចៅហ្វាយ​សើចចំអក​ នៅពេល​ដែល​យើង​ធ្វើ​រឿងត្រឹមត្រូវដែល​មិនបាន​ប៉ះពាល់​កិត្តិយស​អ្នកណា ​នោះ​ចាំ​ប្រតិកម្ម។ កុំ​ធ្វើ​ការ​សន្មត​ពី​អ្វី​ដែល​មនុស្ស​ផ្សេង​ទៀត​កំពុង​គិត​ ទោះបី​យ៉ាងណា​ត្រូវ​ប្រាកដ​ថា​យើង​ពិតជា​មាន​ភស្តុតាង​ត្រឹមត្រូវ។

. ដាក់​គោលដៅ​របស់​យើង​ជា​មុន​សិន

យើង​ប្រហែល​ជា​មាន​គោលដៅ​ខុស​គ្នា​ខ្លាំង ​ចំពោះ​គ្រួសារ​និង​មិត្តភ័ក្ដិ។ ឬ​ចង់​រៀន​បាន​ពិន្ទុ​ខ្ពស់​នៅ​សាលា​ប៉ុន្តែ​មិត្តភ័ក្ដិ​របស់​យើង​បែរជាសើចចំអក​យើង។ នេះ​មិនមែន​ជា​បញ្ហា​ឡើយ​ ដែល​ពួកគេ​គិត​លើ​យើង​បែប​នោះ  សំខាន់​គឺ​គោលដៅ​របស់​យើង​ទៅវិញ​ទេ។

គោលដៅ​របស់​យើង​មិន​ត្រូវ​បាន​កំណត់​ដោយ​មនុស្ស​ផ្សេង​ទៀត​ឡើយ។ បើ​​គ្មាន​គោលដៅ​ច្បាស់លាស់​ទេ​នោះ​អាច​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​យើង​ជា​មនុស្ស​ងាយ​នឹង​ខ្វល់ខ្វាយ​ ពី​អ្វី​ដែល​អ្នកដទៃ​គិត​លើ​យើង ​ព្រោះ​យើង​ពិត​ជា​គ្មាន​ផែនការ​សម្រាប់​ជីវិត​ខ្លួនឯង​ដូច​គេ​ថា​មែន។

. ផ្ដល់​តម្លៃ​ដល់​គុណ​តម្លៃ​របស់​ខ្លួនឯង

បើ​គេ​ចំអក​មើល​ងាយ​ដល់​គុណ​តម្លៃ​របស់​យើង​ជា​រឿង​របស់​ពួកគេ ​ដាច់ខាត កុំ​វាយ​ដំ ​កុំ​វាយតម្លៃ​ខ្លួនឯង​ព្រោះ​សំដី​របស់​គេ។ ទោះបី​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា​ក៏​ដោយ ​ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​គុណ​តម្លៃ​របស់​ខ្លួនឯង​ជា​ជាង​ត្រូវ​បាន​បោក​បញ្ឆោត​ដោយ​អ្នកដទៃ។

៦. ត្រូវ​ចងចាំ​ថា​យើង​មិន​ចាំបាច់​ជា​មនុស្ស​មាន​ប្រជាប្រិយ​ទេ

ជីវិត​មិនមែន​នៅ​រៀន​វិទ្យាល័យ​ទេ​ នេះ​មិនមែន​ជា​បញ្ហា​ឡើយ ​ប្រសិន​បើ​យើង​មិនមែន​ជា​អ្នក​មាន ​ខ្ពស់​សង្ហា ឆ្លាត​ ពូកែ​គ្រប់​រឿង​ ហើយ​មិនមែន​ជា​មនុស្ស​មាន​ប្រជាប្រិយភាព។

យើង​តែម្នាក់​មិន​អាច​ផ្គាប់ចិត្ត​មនុស្ស​គ្រប់គ្នា​បាន​ទេ ​ដូច្នេះ​កុំ​ព្យាយាម​នាំ​ឈឺចាប់។ និយាយ​ទេ ចំពោះ​រឿង​ដែល​យើង​មិន​ចង់​ធ្វើ។ ត្រូវ​មាន​ឆន្ទៈ​ធ្វើអ្វី​មួយ​ដែល​ប្រឆាំង​នឹង​ហ្វូង​មនុស្ស​អវិជ្ជមាន​ ប្រសិនបើ​គ្រប់​រឿង​ដែល​យើង​កំពុង​ធ្វើគឺ​ត្រឹម​ត្រូវ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ធ្វើ​យ៉ាងម៉េច​ដើម្បី​រកខ្លួនឯង​ឃើញ ​នៅ​ក្នុង​ពិភពលោក​នេះ​ ថា​អ្នក​ជា​នរណា

ចុចអាន៖ហេតុអ្វី​តន្ត្រី​ ត្រូវ​ទុក​ថាជា​ឱសថ​ព្យាបាល​មនុស្ស​បាក់​ទឹកចិត្ត​បាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៤ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម