KPT+
ជំនាញ ៤ ប្រភេទ ពេញនិយមសម្រាប់ថ្ងៃអនាគត
ហេតុអ្វីបានជាអ្នកគួររៀនជំនាញ ដើម្បីបញ្ជាក់អាជីពរបស់អ្នក នាពេលអនាគត?
នៅពេលពិចារណាជំនាញដែលអ្នកគួររៀន សម្រាប់ថ្ងៃអនាគត វាជាការសំខាន់ណាស់ ដែលត្រូវគិតអំពីអ្វីដែលពាក់ព័ន្ធនឹងអាជីពរបស់អ្នក និងអ្វីដែលក្រុមហ៊ុនចង់បានបំផុត។
ខាងក្រោមនេះ ជាជំនាញពេញនិយមបំផុត ដែលអ្នកគួរតែរៀនសម្រាប់ពេលអនាគត ដើម្បីរក្សាអាជីពរបស់អ្នកឱ្យមានស្ថិរភាព៖
១. សរសេរកូដ

ការសរសេរកូដ បានក្លាយជាជំនាញមួយ ដែលមនុស្សជាច្រើនអាចរៀនបានយ៉ាងឆាប់រហ័ស។ ភាសាកុំព្យូទ័របម្រើគោលបំណងជាច្រើន ហើយអាចអនុវត្តបានស្ទើរតែគ្រប់ការងារទាំងអស់។
ត្រង់ចំណុចនេះ ការសរសេរកូដបានលេចធ្លោនៅទូទាំងឧស្សាហកម្ម ដែលអ្នកជំនាញអះអាងថាការសរសេរកូដ អាចក្លាយជាជំនាញមូលដ្ឋានសម្រាប់ជីវិត។
២. វាយតម្លៃភាពវៃឆ្លាតខាងអារម្មណ៍មនុស្ស
ភាពឆ្លាតវៃខាងអារម្មណ៍ ត្រូវបានពិពណ៌នាតាមវិធីជាច្រើន ប៉ុន្តែភាគច្រើនវាពន្យល់ពីសមត្ថភាពរបស់មនុស្សម្នាក់ ដើម្បីស្គាល់អារម្មណ៍ផ្ទាល់ខ្លួន និងអារម្មណ៍របស់អ្នកដទៃ។
មនុស្សដែលមានបញ្ញាខាងផ្លូវចិត្តរឹងមាំ យល់ពីរបៀបដំណើរការ និងគ្រប់គ្រងអារម្មណ៍របស់មិត្តរួមការងារ។
ដូច្នេះភាពវៃឆ្លាតខាងអារម្មណ៍ ជាជំនាញទន់មួយ ដែលត្រូវការពេលវេលា និងការយកចិត្តទុកដាក់ច្រើន ចំពោះមជ្ឈដ្ឋានជុំវិញអ្នក។
៣. ការទំនាក់ទំនង

ជំនាញទំនាក់ទំនងមានសារៈសំខាន់ណាស់ សម្រាប់បុគ្គលិកនៅគ្រប់កម្រិតទាំងអស់ក្នុងក្រុមហ៊ុនដែលត្រូវមាន។
ការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព គឺចាំបាច់សម្រាប់ជោគជ័យ ទូទាំងក្រុមហ៊ុន។
ក្រុមហ៊ុនដែលមានអ្នកដឹកនាំ មានជំនាញទំនាក់ទំនងរឹងមាំ ត្រូវបានគេរាយការណ៍ថា ទទួលបានប្រាក់ចំណូលខ្ពស់ជាង ៤៧% បើប្រៀបធៀបទៅនឹងដៃគូប្រកួតប្រជែង ជាមួយនឹងការប្រាស្រ័យទាក់ទងមិនល្អ។
៤. ភាពជាអ្នកដឹកនាំ

ជំនាញភាពជាអ្នកដឹកនាំ មានន័យថា អ្នកដឹងពីវិធីលើកទឹកចិត្តនិងដឹកនាំអ្នកដទៃដោយប្រសិទ្ធភាព និងអាចបង្កើតក្រុមទាំងមូលរបស់អ្នក ឱ្យទទួលបានជោគជ័យ។
ប្រសិនបើអ្នកចង់ទទួលបានអាជីពនៅក្នុងក្រុមហ៊ុនរបស់អ្នក វាជាការសំខាន់ណាស់ ដែលត្រូវអភិវឌ្ឍជំនាញភាពជាអ្នកដឹកនាំ និងអភិវឌ្ឍន៍ក្រុមជានិច្ច ដើម្បីអាចឱ្យអ្នក ឈានជើងឡើងជណ្ដើរមួយនោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ចង់ធ្វើការតាមរបៀបឯករាជ្យ អាចត្រៀមចាត់ចែងជំនាញពីពេលនេះទៅ
ចុចអាន៖ហេតុផលដែលបង្ហាញថា សហគ្រិននានាមិនគួរមើលរំលងជំនាញ អាយធី (IT)

-
សន្តិសុខសង្គម១ សប្តាហ៍ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់