KPT+
ខ្លាចបាក់ទឹកចិត្ត គួរស្វែងរកសន្តិភាពផ្លូវចិត្តពីសមាធិ និងយូហ្គា
ការធ្វើសមាធិ និងយូហ្គា មានផលប្រយោជន៍ខ្លាំង ពិសេសគ្នាយើងកំពុងរងសម្ពាធផ្លូវចិត្តខ្លាំងតែម្តង។ ចង់ដឹង! ខាងក្រោមនេះ គឺជាចម្លើយ។
តាំងពីទសវត្សរ៍ឆ្នាំ ៧០ សមាធិ និងយូហ្គា ត្រូវបានគេសិក្សាឃើញថា ជាការព្យាបាល ដ៏មានប្រសិទ្ធភាពបំផុតសម្រាប់សុខភាពផ្លូវចិត្ត ពិសេសជំងឺបាក់ទឹកចិត្ត និងជំងឺថប់បារម្ភ។ មានការសិក្សាជាច្រើន សុទ្ធតែរកឃើញប្រសិទ្ធភាពក្នុងការព្យាបាលផ្លូវចិត្ត ដោយធ្វើសមាធិ និងយូហ្គា ជាហេតុនាំឲ្យវិធីព្យាបាលកាន់តែពេញនិយមនាពេលបច្ចុប្បន្ន។
១- សមាធិ

ធ្វើសមាធិបាន ជាការផ្តោតអារម្មណ៍លើអ្វីមួយកំពុងកើតឡើង។ សមាធិ ជាការសង្កេតអ្វីកំពុងកើតឡើងពីខាងក្នុង ឧទាហរណ៍ អ្វីយើងបានគិត មានអារម្មណ៍ ទទួលអារម្មណ៍ពីរាងកាយ និងការសង្កេតអ្វីកើតឡើងពីខាងក្រៅ ដូចជា ប្រតិកម្មជុំវិញខ្លួន បើកចិត្តឲ្យទូលាយ មិនវាយតម្លៃអ្វីមួយដោយមិនបានពិចារណា។
ធ្វើសមាធិ ជួយយើងអាចប្រឈមមុខ និងយកចិត្តទុកដាក់គ្រប់ស្ថានភាពលំបាកទាំងឡាយ។ ដោយសារសមាធិ ទាមទារឲ្យយកដកដង្ហើមមួយៗ អាចជួយឲ្យយើងធ្វើចិត្តស្ងប់ រកឃើញសន្តិភាពផ្លូវចិត្ត មានអត្ថប្រយោជន៍ទាំងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវអារម្មណ៍។ អាចនិយាយបានថា អត្ថប្រយោជន៍ផ្លូវចិត្ត និងការគិតសំខាន់បំផុតទាំង ៥ ទទួលបានពីការធ្វើសមាធិ៖

– ចេះសង្កេត ដឹងច្បាស់ពីអ្វីកំពុងកើតឡើងក្នុងខួរក្បាលយើង និងអាចពិនិត្យមើលឃើញ ពីផលប៉ះពាល់របស់វាមកលើអារម្មណ៍ និងសកម្មភាពរបស់យើង
– ចេះកំណត់ និងទប់ស្កាត់ភាពរវើរវាយ ដែលអាចបន្ថែមភាពស្មុគស្មាញមកលើយើង
– ផ្លាស់ប្តូរទម្លាប់គួរឲ្យធុញទ្រាន់
– បង្កើតចន្លោះរវាងការគិតពិចារណា និងប្រតិកម្ម ជួយឲ្យយើងឈប់ធ្វើអ្វីដែលអត់ប្រយោជន៍
– បង្កើតអារម្មណ៍មានសន្តិភាព និងសុខមាលភាព ពង្រឹងសេចក្តីសប្បុរស និងមេត្តាធម៌។
ដើម្បីដឹងថា ការធ្វើសមាធិរបស់យើង ជោគជ័យ ឬមិនជោគជ័យ មនុស្សជាច្រើននិយាយពីការគិតយ៉ាងល្អិតល្អន់របស់ពួកគេតាមរយៈវិធីជាច្រើន។ គ្នាយើងខ្លះ អាចទទួលបានភាពភ្លឺស្វាង តាមរយៈពន្លឺ ខណៈខ្លះទៀតស្គាល់តាមរយៈចំងាយ រូបភាព និងពណ៌នៃអារម្មណ៍។ គ្នាយើងខ្លះទៀតអាចនឹងថាខ្លួនជោគជ័យ ជាមួយអារម្មណ៍អ្វីមួយ ប៉ុន្តែពិបាកនឹងពិពណ៌នា ហើយពេលខ្លះទទួលបានបទពិសោធន៍ពីការធ្វើសមាធិ ស្ថិតនៅចំណុចសុខមាលភាពផ្លូវចិត្តខ្ពស់បំផុត ជាភាពកក់ក្តៅ និងសន្តិភាពចេញពីក្នុងខ្លួនយើងផ្ទាល់។ ទាំងអស់នេះ គឺបញ្ជាក់ពីជោគជ័យនៃការធ្វើសមាធិម្តងៗ។
២- យូហ្គា

យូហ្គា មានដើមកំណើតពីប្រទេសឥណ្ឌា បន្សល់ទុកដោយបុព្វបុរសឥណ្ឌា រាប់រយពាន់ឆ្នាំកន្លងមកហើយ ខណៈជាច្រើនឆ្នាំកន្លងមកនេះ យូហ្គា ត្រូវគេចាត់ទុកជាប្រព័ន្ធអនុវត្តដ៏មានប្រសិទ្ធភាព សម្រាប់ទាំងសុខភាពផ្លូវកាយ ផ្លូវចិត្ត និងផ្លូវអារម្មណ៍។
តាមរយៈការហាត់ យូហ្គា យើងនឹងបានទទួលការហ្វឹកហាត់ឲ្យខួរក្បាលសម្រាក ដោយការដកដង្ហើមវែងៗ និងផ្តោតអារម្មណ៍នៅពេលយើងទប់ដង្ហើម។ ហាត់ យូហ្គា មិនគ្រាន់តែល្អសម្រាប់រាងកាយប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យយើងមានអារម្មណ៍ជ្រាលជ្រៅអាចធ្វើឲ្យផ្លូវចិត្តមានសុខភាពល្អទៀតផង។
កម្រិតហាត់ យូហ្គា អាចចាប់ផ្តើមពីវិធីហាត់ ថើៗ និងសម្រាក ទៅដល់វិធីពិបាក ត្រូវការប្រឹងប្រែងខ្លាំង។ ជម្រើសរបៀបនីមួយៗ អាស្រ័យលើសមត្ថភាពនៃរាងកាយ និង ចំណង់ចំណូលចិត្តយើងម្នាក់ៗ។ Hatha យូហ្គា ជាជម្រើសមួយដ៏សាមញ្ញបំផុតសម្រាប់ហាត់ មានធាតុផ្សំបីយ៉ាង មានឥរិយាបទរាងកាយ (Asanas) អនុវត្តគ្រប់គ្រងដង្ហើមចេញចូលភ្ជាប់ទៅនឹង Asanas និងធ្វើសមាធិ ឬសម្រួលអារម្មណ៍រយៈពេលខ្លី។

គុណសម្បត្តិ យូហ្គា ជួយផ្លាស់ប្តូរ ខួរក្បាល អារម្មណ៍ និងបង្កើតសុខភាពផ្លូវចិត្ត ដូចជា៖
– បង្កើនសុខមាលភាពរូបរាងកាយ និងផ្លូវចិត្ត
– ជួយព្យាបាលជំងឺថប់បារម្ភ និងបាក់ទឹកចិត្ត
– បង្កើនការចងចាំ និងប្រមូលអារម្មណ៍
– កាត់បន្ថយឥទ្ធិពលបណ្តាលមកពីអារម្មណ៍តក់ស្លុត
– ទប់ស្កាត់បញ្ហាផ្លូវចិត្តទាំងអស់ ដែលភាគច្រើនតែងកើតមានចំពោះវ័យជំទង់។
ជាទូទៅ ពេលយើងស្វែងយល់ពី យូហ្គា និងសមាធិ គួរចាំថា ទាំងសុខភាព ទាំងអារម្មណ៍ និងមានភាពខុសគ្នាពីមួយថ្ងៃទៅមួយថ្ងៃ ជួយឲ្យយើងហ៊ានប្រឈម តស៊ូជាមួយការប្រកួតប្រជែងថ្មីៗជានិច្ច។ ជំងឿចិត្ត ភាពជឿជាក់ ក្នុងខ្លួនយើង នៅតែមានដដែល អ្វីយើងត្រូវធ្វើ សង្កេត និងគ្រប់គ្រងអារម្មណ៍ក្នុងខ្លួន ត្រូវចេះស្វែងរកក្តីសុខសម្រាប់ខ្លួនឯង៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ចាប់ផ្ដើមសមាធិ អាចជួយផ្លូវចិត្តធូរស្រាលអំឡុងវិបត្តិកូវីដ-១៩
ចុចអាន៖ ការរាំងខ្ទប់ដោយសារកូវីដ-១៩ អប់រំផ្លូវចិត្ត ៥ យ៉ាងនេះ

-
សន្តិសុខសង្គម១៥ ម៉ោង ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល