Connect with us

KPT+

គន្លឹះ​សំខាន់​ជា​រួម ៥ យ៉ាង​ដែល​អ្នក​ធ្វើ​អាជីវកម្ម​ប្រភេទ​ណា​ក៏​ត្រូវការ​ចាំបាច់

បានផុស

នៅ

សហគ្រិនដែលបើកអាជីវកម្មបានជោគជ័យអាចមានវិធីសាស្ត្រផ្សេងគ្នាយោងតាមមុខជំនួញនិងបរិបទនៃសង្គមនីមួយៗ។​ ប៉ុន្តែ​ជាទូទៅ ទោះបី​ជាមុខជំនួញប្រភេទខុសគ្នាយ៉ាងណាក៏ដោយ តោង​មាន​កត្តារួម​គ្នា​ខ្លះ​ដែល​គ្រប់​សហគ្រិន​គួរ​យក​មក​ជា​ទុន។

១. ច្នៃប្រឌិត​ជានិច្ច

.
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងឧស្សាហកម្មដែលមានការប្រកួតប្រជែង ក្នុងនាមជាម្ចាស់អាជីវកម្ម អ្នកត្រូវកំណត់ថា តើអ្វីដែលធ្វើ​ឲ្យ​អ្នកខុសពីអាជីវកម្មផ្សេងទៀត ព្រោះ​មនុស្ស​ចូលចិត្ត​សាកល្បង​ជាមួយ​របស់​ថ្មីៗ​និង​ប្លែកជានិច្ច។ ការធ្វើទីផ្សារដ៏ឆ្លាតវៃត្រូវចេះបង្កើតទំនិញឬសេវាកម្មដែលធ្វើឲ្យអតិថិជនលាន់មាត់សរសើរនិងចង់បានទាំងលើតម្លៃនិងគុណភាពរបស់វា។

. ប្រមូលបានបុគ្គលិកដែលទេពកោសល្យពិសេសៗ

ជោគជ័យយូរអង្វែងនៃអាជីវកម្ម តម្រូវ​ឲ្យ​អ្នកប្រើទេពកោសល្យដែលមាន​ទាំងប៉ុន្មាន​ដើម្បី​បង្កើត​យីហោ​ផ្ទាល់ខ្លួនមួយ។ ទេពកោសល្យត្រង់នេះ សម្ដៅដល់ភាពប្រសប់ពីកំណើតទៅលើជំនួញដែលកំពុងបើកដំណើរការ។ បើអ្នកជាថៅកែដែលមានទេពកោសល្យខាងរកស៊ី ចូរអ្នកប្រើវាឲ្យអស់ក្នុងការរកស៊ីដោយកុំយកពេលទៅចាប់នេះចាប់នោះ មិនឆ្ពោះត្រង់ណា ព្រោះខាតពេលនិងខាតប្រយោជន៍។

៣. បង្កើតបណ្ដាញធំនិងរឹងមាំ

រាល់អាជីវកម្មទាំងអស់អាចរីកធំបាន អាស្រ័យលើការកសាងបណ្ដាញនៅក្នុងសង្គម។ ជាសហគ្រិន ត្រូវមានទំនាក់ទំនងជាមួយមនុស្សឲ្យបានច្រើននៅគ្រប់ស្រទាប់ ទាំងលក្ខណៈបុគ្គលនិងបណ្ដាអាជីវកម្មផ្សេងៗទៀត។ ការកសាងបណ្ដាញរឹងមាំ នាំឲ្យជំនួញរឹងមាំដែរ ព្រមទាំងនាំឲ្យអាជីវកម្មរីកចម្រើនលឿនរហ័ស។

. ខំឲ្យអស់លទ្ធភាព

មិនថាមុខរបរអ្វីទេ ការខិតខំប្រឹងប្រែងជាកត្តាជោគជ័យធំបំផុត។ បើអ្នកម្ចាស់អាជីវកម្មចង់ទទួលបានភាពជោគជ័យ អ្នកត្រូវតែមានឆន្ទៈក្នុងការធ្វើការងារ គឺដាក់ចិត្តដាក់កាយតស៊ូជម្នះឧបសគ្គ ហើយប្រឹងប្រែងឲ្យអស់ពីខ្លួន។

៥. ពូកែលក់

ក្រោយអនុវត្តគន្លឹះខាងលើទាំង ៤ រួចហើយ ទីនេះជាអ្វីដែលអ្នកត្រូវធ្វើក្រោយគេ គឺការលក់។ លទ្ធភាពជោគជ័យនៃអាជីវកម្មគឺការលក់ផលិតផលឬសេវាកម្ម។ ការលក់មិនត្រឹមតែបង្ហាញថា អ្នកមានអ្វីដែលអាចសម្រេចបានប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបានរកចំណូលចូលក្នុងអាជីវកម្មដែលជួយដល់ជំនួញកាន់តែចម្រើន។ មិនថាអ្នកជាថៅកែក៏ដោយ ត្រូដាក់គោលការណ៍ជាមួយបុគ្គលិកលក់ឲ្យក្នុងរយៈកំណត់៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Entrepreneur

ចុចអាន៖៥ ចំណុច​ថ្មីនិង​រហ័ស​ អាច​យក​ទៅ​អភិវឌ្ឍ​អាជីវកម្ម​ភាគច្រើន​ក្នុង​សម័យកាល​នេះ

ចុចអាន៖ហេតុផល​អ្វី​ដែល​គ្រប់​អាជីវកម្ម​ត្រូវ​ចំណាយ​លើ​ការធ្វើ​ទីផ្សារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម