KPT+
អ្នកចិត្តសាស្ត្រគិតថា កំណាព្យស្នេហាទៅកាន់ដៃគូ មានឥទ្ធិពលបង្កើនភាពស្អិតរមួត
មិនថាទំនាក់ទំនងស្នេហារបស់យើង កំពុងមានស្ថានភាពល្អហើយក៏ដោយ ពេលខ្លះយើងត្រូវមានគំនិតច្នៃប្រឌិតដើម្បីបង្ហាញថា យើងស្រលាញ់គេប៉ុណ្ណា។
តើវិធីណាដែលល្អដើម្បីបង្ហាញសេចក្ដីស្រឡាញ់ទៅកាន់គូស្នេហ៍ ?
សរសេរកំណាព្យស្នេហា ហាក់ដូចជាពិបាក ប្រសិនបើយើងមិនធ្លាប់សរសេរពីមុន។ ដូច្នេះនេះគឺជាគន្លឹះខ្លះៗ ទាក់ទងនឹងអ្វីដែលត្រូវសរសេរកំណាព្យស្នេហាផ្ទាល់ខ្លួនទៅដៃគូ ៖
១. ប្រើខួរក្បាលនិងអារម្មណ៍

ការបំផុសគំនិតគឺជាផ្នែកសំខាន់មួយនៃដំណើរការសរសេរ។ ត្រូវគិតនិងដករឿងមិនល្អចេញ ដូច្នេះទើបអាចបំផុសគំនិតល្អៗដែលជាផ្នែកសំខាន់មួយនៃដំណើរការសរសេរ។
វិធីមួយទៀតគឺត្រូវបកទៅមើលអតីតកាលនិងការចងចាំពីពេលវេលាពិសេសមួយ ដែលអ្នកទាំងពីរមានជាមួយគ្នា។ ប្រាប់ដៃគូឲ្យច្បាស់ពីអារម្មណ៍របស់យើង រៀបរាប់ពីអ្វីដែលយើងគិតដល់ពួកគេជាខ្លាំងនៅពេលនេះ។
២. សរសេរកំណាព្យដែលយើងធ្លាប់ដឹង

នេះជាសារៈសំខាន់សម្រាប់យើងក្នុងការជ្រើសរើសទម្រង់ដែលចង់សរសេរកំណាព្យ ដើម្បីអាចសរសេរកំណាព្យតាមរបៀបមួយត្រឹមត្រូវ។ បើយើងចង់បានកំណាព្យខ្លីមួយដែលមានពាក្យពេចន៍និងអត្ថន័យល្អៗ អាចជ្រើសរើសតាមកំណាព្យរបស់ Haiku បាន។
កំណាព្យខ្លះមិនចាំបាច់ល្អឥតខ្ចោះ ឬដូចអ្នកអាជីពឡើយ គ្រាន់តែធ្វើឲ្យប្លែកសម្រាប់ដៃគូរបស់យើង។
៣. ប្រើភាពស្មោះត្រង់
ដៃគូខ្លះមិនសូវចូលចិត្តនិយាយឡើយ ប៉ុន្តែអាចសរសេរកំណាព្យប្រាប់ពីអារម្មណ៍ទៅកាន់ដៃគូបាន។ អាចប្រាប់រឿងមួយពួកគេបានផ្លាស់ប្ដូរជីវិតរបស់យើងប្រសើរជាងមុន និងវិធីដែលពួកគេធ្វើឲ្យយើងក្លាយជាមនុស្សល្អ ពេលនៅជាមួយពួកគេ។ ប៉ុន្តែត្រូវប្រាកដថា ចេញពីបេះដូងនិងមនោសញ្ចេតនារបស់យើង។
៤. សរសេរពីថ្ងៃដំបូងដែលអ្នកទាំងពីរបានជួបគ្នា

មនុស្សគ្រប់គ្នាចូលចិត្តចងចាំពីអតីតកាល មិនថាអាក្រក់ឬល្អឡើយ។ ដូច្នេះយើងក៏អាចប្រាប់ដៃគូបានថា យើងលង់ស្នេហ៍គេដំបូងយ៉ាងម៉េច ឬត្រូវចំណាយពេលប៉ុន្មានថ្ងៃឬខែ ដើម្បីស្គាល់គ្នាមុនពេលអ្នកទាំងពីរធ្លាក់ក្នុងអន្លង់ស្នេហ៍គ្នាទៅវិញទៅមក។
វាមិនចាំបាច់ជាពេលវេលាដ៏ធំឬអស្ចារ្យនៅក្នុងទំនាក់ទំនង ដែលយើងចងចាំបំផុតនោះទេ។ អាចជារឿងតូចតាចដែលធ្វើឲ្យបេះដូងមនុស្សពីរនាក់ រំជួលចិត្តនិងចងចាំតែប៉ុណ្ណោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្រែក ឬ ដំឡើងសំឡេងដាក់ដៃគូ គឺជាអាវុធបំផ្លាញស្នេហាយ៉ាងសាហាវ
ចុចអាន៖មនុស្សស្រីម្នាក់ នៅនឹករលឹកសង្សារចាស់ឬអត់ មើលសញ្ញាទាំងនេះ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ