KPT+
ពិតអត់ ប្រើទុយោបឺតភេសជ្ជៈ ប៉ះពាល់សុខភាពយើង?
គ្នាយើងភាគច្រើន ប្រហែលចូលចិត្តប្រើទុយោប្លាស្ទិក បឺតទឹក កាហ្វេ ឬភេសជ្ជៈផ្សេងៗ សឹងតែរាល់ថ្ងៃ តែក៏ប្រហែលមិនដឹងថា ទុយោបា្លស្ទិក ផ្ដល់ផលប៉ះពាល់អ្វីខ្លះដល់សុខភាពរបស់យើងទេ។ ខាងក្រោមនេះ ជាមូលហេតុ ៥ យ៉ាង យើងមិនគួរប្រើទុយោប្លាស្ទិក។
១- ប៉ះពាល់ធ្មេញ
នៅពេលយើងប្រើទុយោបឺតភេសជ្ជៈផ្អែម ជាតិស្ករ ប៉ះផ្ទាល់ទៅនឹងផ្នែកណាមួយរបស់ធ្មេញ អាចបង្កឲ្យសឹកធ្មេញ និងវិវត្តទៅរកការពុកធ្មេញ។
២- ធ្វើឲ្យហឺមពោះ
នៅពេលយើងបឺតភេសជ្ជៈមានជាតិឧស្ម័ន ដោយទុយោ យើងក៏ស្រូបយកឧស្ម័ន និងខ្យល់ ចូលទៅក្នុងបំពង់រំលាយអាហារផងដែរ។ ពេលឧស្ម័ន និងខ្យល់ ចូលបំពង់រំលាយអាហារ វាអាចបណ្ដាលឲ្យហឺមពោះ។
៣- ធ្វើឲ្យមានស្នាមជ្រួញ
ប្រើទុយោបឺតភេសជ្ជៈ អាចធ្វើឲ្យមានស្នាមជ្រួញនៅជុំវិញមាត់។ នៅពេលប្រើបបូរមាត់បឺតទុយោញឹកញាប់ សារធាតុខូលេជេននៅជិតមាត់ អាចបែក និងបណ្ដាលឲ្យស្បែកមានស្នាមជាអចិន្ត្រៃយ៍។
៤- ទុយោមានជាតិគីមី
បំពង់ទុយោធ្វើឡើងពីសារធាតុ Polypropylene ជាប្រភេទប្លាស្ទិក និងសារធាតុគីមីជាច្រើនផ្សេងទៀត អាចប៉ះពាល់ដល់សុខភាព។ ជាមួយគ្នានេះ ផលិតផលបាស្ទិក ក៏មិនល្អសម្រាប់បរិស្ថានផងដែរ។
៥- ញ៉ាំស្ករ ឬអាល់កុល កាន់តែច្រើន
នៅពេលយើងប្រើទុយោ បឺតភេសជ្ជៈមានជាតិស្ករ ឬអាល់កុល យើងនឹងញ៉ាំកាន់តែលឿន និងបានកាន់តែច្រើនដែរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ផឹកភេសជ្ជៈប៉ូវកម្លាំងច្រើន អាចស្លាប់ដោយមហារីក និងជំងឺបេះដូង
ចុចអាន៖ ក្រោយញ៉ាំអាហារឆ្អែត បញ្ឈប់ទម្លាប់ ៥ យ៉ាងនេះភ្លាម បើមិនចង់មានបញ្ហាសុខភាព
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ