KPT+
តួអង្គភ័យរន្ធត់នៅក្នុងសៀវភៅប្រឌិត ដែលធ្លាប់មានពិតមែនលើផែនដីនេះ
លើលោកនេះមានរឿងរ៉ាវច្រើនណាស់ដែលពិតជាមិនគួរឲ្យជឿទាល់តែសោះ រហូតពេលខ្លះ មនុស្សយើងគិតថា អាចនឹងមានតែក្នុងរឿងនិទាន ឬប្រលោមលោកប៉ុណ្ណោះ។ តួយ៉ាងដូច តួអង្គក្នុងព្រេងនិទានខ្លះ ដែលមានសភាពខុសឆ្ងាយពីជីវិតពិតខ្លាំងមែនទែន ទើបមនុស្សមិនជឿថាមានពិតមែនលើផែនដីនេះឡើយ។
យ៉ាងណាមិញ តួអង្គ ២ នេះពិតជាបានកើតមានក្នុងពិភពលោកយើងពីមុនមកប្រាកដមែន។
១. “បុរសព្រៃ” Petrus Gonsalvus

ប្រហែលគ្នាយើងធ្លាប់ដឹងពីរឿងនិទាន ព្រះនាងស្រស់ស្អាតនិងសត្វចម្លែក(Beauty and the Beast) ដែលនិយាយពីមនុស្សស្រីសោភាម្នាក់បានស្រឡាញ់ជាមួយសត្វព្រៃ។
តាមការពិត រឿងនេះមានគំរូប្រាកដមែន ប៉ុន្តែមានមនុស្សតិចណាស់បានឮពីវា។ រឿងពិតចាប់ផ្ដើមនៅក្នុងឆ្នាំ ១៥៣៧ នៅកោះ Tenerife ប្រទេសអេស្ប៉ាញ ដែលមានទារកម្នាក់ឈ្មោះ Petrus Gonsalvus ប្រសូតមកជាមួយនឹងរោមគ្របពេញខ្លួនប្រាណ។
ឪពុកម្ដាយគិតថា កូនរបស់ខ្លួនមានជំងឺបិសាច (កាលណោះគ្មាននរណាស្គាល់ជំងឺ hypertichosis ទេ) ហើយនៅពេល Petrus អាយុ ១០ ឆ្នាំ ពួកគេបានលក់គេទៅឲ្យចោរសមុទ្របារាំង។ ពួកចោរបានហៅក្មេងប្រុសនេះថា “ បុរសព្រៃ” រួចបាននាំគេទៅថ្វាយស្ដេចហេនរីទី ២ (Henri II) នៃប្រទេសបារាំង។
ស្ដេចហេនរីទី ២ ស្រឡាញ់ចូលចិត្ត Petrus ព្រោះគេឆ្លាតវៃ។ ក្មេងព្រៃរូបនេះបានទទួលការផ្គត់ផ្គង់ និងការអប់រំពីវាំងបានយ៉ាងល្អ។ ក្រោយស្ដេចហេរីរីទី ២ សោយទិវង្គត មហេសីព្រះអង្គព្រះនាង Catherine បានមើលថែ Petrus បន្ត និងបានរៀបអាពាហ៍ពិពាហ៍គេជាមួយនឹងម្ចាស់ក្សត្រីទ្រង់ផ្ទាល់ ។
ពួកគេមានកូន ៦ នាក់ ក្នុងនោះ ៤ នាក់មានសណ្ឋានដូចឪពុក។ ប៉ុន្តែបន្ទាប់ពីមរណភាពក្សត្រី Catherine de Médici លោក Petrus Gonsalvus ពុំទទួលបានការពេញចិត្តពីខ្សែរាជវង្សឡើយ។ ដូច្នេះ បុរសព្រៃ Petrus បាននាំក្រុមគ្រួសារទៅរស់ក្នុងក្រុង Viterbo នៅប្រទេសអ៊ីតាលី ហើយលោកបានស្លាប់នៅទីនោះ ក្នុងវ័យ ៨១ ឆ្នាំ។
រឿងរបស់លោក Petrus Gonsalvus មិនត្រឹមតែជាមូលហេតុនៅពីក្រោយរឿង “Beauty and the Beast” ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកត្តាជំរុញឲ្យអ្នកវិទ្យាសាស្ត្រសិក្សាអំពីជំងឺ hypertrichosis ផងដែរ។
២. “កីឡាករបាល់ទាត់មានជើង ៣” Francesco Lentini

លោក Francesco Lentini កើតនៅប្រទេសអ៊ីតាលី ក្នុងឆ្នាំ ១៨៨៩។ កាលម្ដាយមានគភ៌គេបានដឹងថា គាត់មានកូនភ្លោះ ប៉ុន្តែនៅពេលសម្រាល Francesco ពុំមានបងប្អូនភ្លោះទេ តែបែរជាគេមានជើង ៣ ទៅវិញ។
លោក Francesco មានបងប្អូនប្រុសស្រីចំនួន ១១ នាក់ ប៉ុន្តែពួកគេសុទ្ធតែមានរាងកាយធម្មតាទាំងអស់។ ឪពុកម្ដាយក្មេងជើង៣ បានបដិសេធមិនចិញ្ចឹមកូនប្រុសពិសេសនេះទេ ដោយបានឲ្យគេទៅម្ដាយមីង ហើយក្រោយមកគេបានបញ្ជូន Francesco ទៅរស់នៅមណ្ឌលកុមារកំព្រានិងកុមារពិការ។
បុរសជើង៣ និយាយដូច្នេះ លោកធ្លាប់គិតថា ខ្លួនជាក្មេងដែលអភ័ព្វជាងគេលើលោក ប៉ុន្តែពេលខ្លួនបានឃើញក្មេងៗដែលមិនអាចស្ដាប់ឮ ឬអសមត្ថភាពផ្លូវចិត្តផ្សេងទៀត ទើបលោកយល់ថា បញ្ហារបស់ខ្លួនមិនធ្ងន់ធ្ងរនោះទេ ព្រោះហោចណាស់លោកអាចមើលឃើញពិភពលោកដ៏ស្រស់ស្អាតបាន។
នៅអាយុ ៨ ឆ្នាំ ក្មេងប្រុសនេះ បានសម្រេចចិត្តរៀនប្រើរាងកាយរបស់ខ្លួនឲ្យមានប្រយោជន៍ ដោយរៀនជិះកង់ ហើយលេងបាល់ទាត់។ គេបានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិកនៅពេលធំឡើង និងក្លាយជាអ្នកសម្ដែងសៀកនៅទីនោះ។
ការសម្ដែងសៀករបស់បុរសជើង ៣ រូបនេះ មានប្រជាប្រិយភាពខ្លាំង ហើយក្រោយជោគជ័យលើទឹកដីថ្មី លោកបានសម្រេចចិត្តសរសេរជីវប្រវត្តិរបស់ខ្លួនលក់ នៅក្នុងកម្មវិធីសម្ដែងម្ដងៗ។ នៅក្នុងសៀវភៅ Francesco លោកសរសេរពីរបៀបដែលខ្លួនបានរៀនរស់នៅជាមួយបញ្ហា និងពន្យល់ពីវិធីដែលលោកបានធ្វើដើម្បីក្លាយជាអ្នកសម្ដែងសៀក។
លើសពីនេះទៀត Francesco បានព្យាយាមសិក្សាស្វែងយល់នូវបញ្ហាផ្សេងៗពេលស្ត្រីមានផ្ទៃពោះ និងចែករំលែកការរកឃើញរបស់ខ្លួនជាមួយស្ត្រីមានគភ៌ទាំងឡាយ ដើម្បីឲ្យកូនកើតមកមានសុខភាពល្អនិងរាងកាយប្រក្រតី។
នៅវ័យ ៣០ ឆ្នាំ Francesco បានក្លាយជាពលរដ្ឋអាមេរិកពេញលេញ ហើយបានរៀបការជាមួយនារីម្នាក់ឈ្មោះ Theresa Murrey ។ ពួកគេប្រសូត្របានកូន ៤ នាក់ ដែលសុទ្ធតែមានសុខភាពល្អ។ លោក Francesco បានបន្តការងារជាអ្នកសម្ដែងសៀកពេញមួយជីវិត រហូតដល់លោកទទួលមរណភាពក្នុងអាយុ ៧៧ ឆ្នាំ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Brightside
ចុចអាន៖ជីវិតលឿនណាស់ រស់នៅឲ្យបានពេញលេញទើបមិនសោកស្ដាយ
ចុចអាន៖ហេតុផល ៦យ៉ាង ដែលយើងគួរគិតហើយគិតទៀត មុនសម្រេចចិត្តចាក់សាក់

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?