KPT+
កំហុស៦នេះ ដែលមនុស្សភាគច្រើនបានចំណាយក្នុងជីវិតយុវវ័យរបស់គេ
មនុស្សវ័យជំទង់និងមនុស្សពេញវ័យដែលនិយមប្រើជីវិតទៅតាមអារម្មណ៍រំភើប មិនគួរឲ្យឆ្ងល់ទេថា ហេតុអ្វីពួកគេតែងតែស្ដាយក្រោយ។
ដោយហេតុថា វ័យក្មេងជាដំណាក់កាលសម្រាប់ការលូតលាស់និងការអភិវឌ្ឍបណ្ដុះស្លាប រកកន្លែងណាសមរម្យល្អនឹងចាក់ឫសអាជីពនិងគ្រួសារ ដើម្បីឲ្យមានយុថ្ការឹងមាំ។
ដោយសារវ័យក្មេងជាវ័យពោរពេញទៅដោយថាមពលដែលចូលមកកំណត់កម្រិតដុះដាលខ្ពស់បង្អស់នៃអាជីពរបស់យើងការខ្ជះខ្ជាយទៅលើស្នេហា ទំនាក់ទំនងនិងការវាយប្រហារគ្នា ជាបន្ទុកធ្ងន់មកលើយើងបើឲ្យខាតបង់ចិត្តនិងប្រើធនធានថាមពលខុស។
នៅក្នុងអត្ថបទនេះ យើងនឹងបង្ហាញពីកំហុសមួយចំនួននៃយុវភាពម្នាក់ៗព្រមទាំងវិធីសាស្ត្រដែលជំនាន់ក្រោយអាចចៀសវាងបាន។
១ យុវវ័យចំណាយលុយលើរឿងឥតចាំបាច់
នេះគឺជាកំហុសមួយក្នុងចំណោមកំហុសឆ្គងបំផុតដែលធ្វើឡើងដោយយុវជន៨៨ភាគរយនៅចិន មនុស្សវ័យក្មេងភាគច្រើនចង់មានភាពសប្បាយរីករាយ ចង់រីករាយនឹងជីវិតឡូយឆាយ និងមានអារម្មណ៍ចូលជំនុំចំណោម ចង់ធ្វើដូចអ្នកដទៃហើយរស់នៅតាមរបៀបដែលនិន្នាការសង្គមដើរទៅ។ មនុស្សវ័យក្មេងទំនង រត់តាមពីម៉ូដទាន់សម័យ រត់រកភាពសប្បាយរីករាយ និងយកលុយទៅទិញស្ទីល មិនមែនបង្កើតស្ទិលទេព្រោះពួកគេមិនយល់និងមិនឲ្យតម្លៃរបៀបរស់នៅដ៏ពិសេសដែលមិនប្រណីតនិងមិនភ្លើតភ្លើន។
មិនមានអ្វីខុសទេក្នុងការដេញម៉ូដនិងទិញទូរស័ព្ទទំនើបចុងក្រោយបង្អស់មកកាន់ តែ ក្នុងនាមជាយុវជន គោលដៅរយៈពេលវែងគួរតែជាវិធីដើម្បីកសាងគោលដៅហិរញ្ញវត្ថុដែលស្ថិតស្ថេរ ទម្លាប់សន្សំសំចៃ និងរៀនអំពីការវិនិយោគដោយឈ្លាសវៃ។ យើងអាចមានឬមិនមានរបស់អ្វីដែលយើងចង់បានប៉ុន្តែសាងសង់អ្វីមួយមកសម្រាប់ចំណាយលើវាឲ្យបានសិន។
មនុស្សជោគជ័យសព្វថ្ងៃនេះដែលរកលុយបានពិតប្រាកដ អាចបញ្ជាក់អំពីការពិតនេះថា គេបានយកលុយទៅវិនិយោគសិន ហើយពេលក្រោយមក គេក៏យកបានអ្វីគ្រប់យ៉ាងដែលគេចង់បាន។
កុំដើរជាមួយមិត្តភក្តិដែលពូកែល្បូងជាមួយនិងម៉ូតទើបនឹងចេញ នៅពេលដែលផ្នែកហិរញ្ញវត្ថុយើងនៅស្ថិតក្នុងកម្រិតមួយដែលមានន័យថាបើយើងចាយអស់យើងនឹងគ្មានអ្វីយកទៅវិនិយោគ មិនវិនិយោគតើសង្ឃឹមអ្វី? មានការរកស៊ីមួយ ល្អមើលជាងមានIphoneមួយឆ្ងាយណាស់។
២. យុវវ័យគិតថាការសិក្សាគឺដើម្បីក្លាយជាអ្នកមានចាំរៀន
នេះជាការពិតប៉ុន្តែមិនមែនជាកំហុសរបស់ពួកគេទាំងស្រុងទេ ពេលខ្លះយើងគួរតែស្ដីបន្ទោសដល់ប្រព័ន្ធអប់រំសាកលដែល សាលារៀនមិនអាចផ្ដល់ឲ្យនូវវិធីសាស្ត្រឈ្នះលុយច្រើនឬក្លាយជាសេដ្ឋីទ្រព្យសម្បត្តិវាល់លានដែលគ្រប់គ្នាចង់បាននោះទេ។
គួរឲ្យស្តាយយើងមិនដែលត្រូវបានបង្រៀនពីរបៀបធ្វើឲ្យមានទ្រព្យសម្បត្ដិនៅសាលារៀនដាច់ខាត។ យើងត្រូវតែដឹងថាការសិក្សាពិតប្រាកដចាប់ផ្ដើមនៅខាងក្រៅជញ្ជាំងនៃថ្នាក់រៀនឬសាកលវិទ្យាល័យ។ វាជាដំណើរការសិក្សាដែលមិនធ្លាប់មានយើងត្រូវតែបន្តការសិក្សាជារៀងរាល់ថ្ងៃ។ “ ពិភពពិត” គឺខុសគ្នាពីប្រព័ន្ធសាកលវិទ្យាល័យ។ មនុស្សជោគជ័យបន្តការរៀនសូត្រសូម្បីតែរាប់ទសវត្សបន្ទាប់ពីពួកគេបានចាកចេញពីសាលារៀន ប៉ុន្តែគួរឲ្យឈឺចាប់ណាស់ យុវជនជាច្រើនសព្វថ្ងៃនេះឈប់រៀនពីថ្ងៃដែលពួកគេបញ្ចប់ការសិក្សាតែម្តង ហើយស្ពាយបរិញ្ញាប័ត្រអួតអាងដែលនាំទៅរកភាពក្រីក្រ ការខកចិត្តនិងជីវិតដែល Depression ។
ចូរអានសៀវភៅល្អ ៗ ស្តាប់ដានកម្មវិធីតាមអ៊ិនធើណេត និងរៀនសូត្រពីមនុស្សពិតៗ យោងទៅតាមគោលដៅណាមួយដែលយើងចង់សម្រេចបាននៅក្នុងជីវិតដូចនរណាម្នាក់ធ្លាប់មានពីមុនមករៀនពីមនុស្សបែបនេះជាជាងទ្រឹស្ដី។ អភិវឌ្ឍខ្លួនមិនត្រឹមតែនៅក្នុងការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងវិស័យផ្សេងៗទៀតនៃជីវិតរស់នៅ។
៣. យុវវ័យមានទំនោរបោះបង់ចោលហើយចុះចាញ់ងាយៗ
មនុស្សវ័យក្មេងភាគច្រើនបង្កើតទម្លាប់ឈប់ជក់បារីបានយ៉ាងងាយស្រួល តែមិនដឹងធ្វើម៉េចផ្តាច់វិញបានទេ។ គ្មាននរណាម្នាក់ក្លាយជាអ្នកមានទ្រព្យសម្បត្តិត្រឹមតែអត់ងងុយ ហើយតស៊ូពេញមួយយប់ក៏បានទៅហើយនោះទេប្អូន។ គ្រប់គ្នាបានដាក់ខ្លួនគេទៅក្នុងដំណើរជីវិតមួយដែលប្រើគំនិត ភ្នែក ត្រចៀក និងដៃមកសាងសង់កន្លែងទីតាំងមកបង្កើត យានសម្រាប់ធ្វើដំណើរទៅមុខដោយខ្លួនឯង ទាំងដោលផងចែវផង តាមកាលៈទេសៈដែលប្រឈមរបួសផងគ្រិចផង មុនពេលអាចក្លាយជានរណាម្នាក់។ គួរឱ្យស្តាយដែលយុវវ័យភាគច្រើនខកខានមិនបានមើលឃើញរូបភាពនេះ ហើយចង់ធ្វើពហិការបង្កើតរបៀបធ្វើដំណើររហ័ស ផ្លូវវាង ផ្លូវថ្មីដែលឃើញមានគេដើរច្រើន បង្កើតទ្រព្យសម្បត្តិនឹងអាលមានបានភ្លាមៗ ដែលបណ្តាលឱ្យមនុស្សជាច្រើន ធ្លាក់ចូលទៅក្នុងគន្លងបញ្ហាថ្មី ភាគច្រើនជារឿងអាក្រក់អាចបំផ្លាញជីវិត ឬអនាគតទាំងស្រុងបាន ខុសពីមនុស្សជំនាន់មុន។ ជាការងាយស្រួលណាស់ក្នុងការចាកចោលអ្វីមួយដែលពិបាកហើយយើងមិនជឿថាបានជោគជ័យ។
ការឈប់សម្រាក ដើរលេងសប្បាយ ហ៊ោកញ្ច្រៀវ ហាក់ដូចជាជម្រើសលឿនបំផុតនិងងាយស្រួលបំផុតដែរ តែប្រសិនទម្លាប់បោះបង់នៅពេលដែលអ្វីៗតឹងណែនមិនទម្លាប់ប្រើសិល្បៈសម្រុះសម្រួល រកឱកាសផ្លាស់ប្តូរ ឬប្រឹងឱ្យអស់ពីលទ្ធភាព ក៏កុំភ្ញាក់ផ្អើលនៅពេលដែលមិនដែលស្គាល់ពាក្យថា មានអារម្មណ៍ល្អ។ អារម្មណ៍ល្អគឺបានឆ្លងកាត់ការលំបាក ជោគជ័យ មិនមែនការបោះបង់កណ្តាលទីនោះទេ។
៤ យុវវ័យទទួលយកអ្វីទាំងអស់ដែលស្របគំនិតខ្លួន
យើងត្រូវតែទទួលស្គាល់ថា មិនមានច្បាប់តឹងរឹងពេកឬធូរស្រាលពេកសម្រាប់ជីវិតមនុស្សនោះទេ។ មនុស្សវ័យក្មេងងាយនឹងចាញ់បោក បានជាមនុស្សចាស់ចង់មានវិន័យច្រើនមកការពារពួកគេ។ ព្រោះយុវវ័យតែងយល់ថាងាយស្រួលជឿលើអ្វីដែលពួកគេត្រូវបានគេប្រាប់ដោយអ្នកដែលគេទុកចិត្ត ហើយមនុស្សវ័យក្មេងគឺងាយទុកចិត្តរូបភាពពណ៌សម្បុរល្អ។ ពួកគេជាវ័យដែលពោរពេញទៅដោយការគិត ប៉ុន្តែតែងគិតថាគេគិតបានប្រសើរជាងមនុស្សជំនាន់មុនដូច្នេះគេមិនសូវស្តាប់ពិសោធន៍ទេ គេចង់ធ្វើវា ម៉្លោះហើយ ពេលខ្លះគេសង្ឃឹមខ្ពស់ពេក ខុសពីការពិតពេកគេធ្លាក់ទឹកចិត្តមកវិញធ្ងន់។
៥ យុវវ័យចូលចិត្តគិតលើអ្វីដែលគ្មានការស្រាវជ្រាវ
មនុស្សវ័យក្មេងចូលចិត្តចាប់អារម្មណ៍ទៅក្នុងរឿងរ៉ាវខ្លះទាំងដែលពួកគេមិនមានតម្រុយអំពីវាសោះ ពីព្រោះពួកគេឃើញមិត្តភក្តិពូកែជាងឬអ្នកណាផ្សេងជោគជ័យមុន។ ពួកគេខកខានមិនបានវិនិយោគពេលវេលានិងស្វែងរកឱ្យបានយល់ពីអ្វីដែលពួកគេត្រៀមនឹងចូលទៅប្រលូកនោះនៅឡើយ ព្រោះនេះជាវ័យរំភើប អន្ទះសារដែលតែងតែចង់បានការបំពេញចិត្តភ្លាមៗ។មនុស្សវ័យក្មេងតែងតែនៅក្រោមសម្ពាធយ៉ាងខ្លាំងក្នុងការបង្កើតអាជីពជោគជ័យឱ្យបានឆាប់ រកលុយបានលឿននិងស្វែងរកដៃគូដ៏ល្អឥតខ្ចោះ ល្បីល្បាញលើសគេ ហើយមិនដឹងថារួចពីនោះជីវិតនឹងវិវត្តិទៅបែបណាឡើយ។
ចូរជៀសវាងការចោលជំនាញស្រវាល្បិច ព្រោះដែលមនុស្សគ្រប់រូបប្រាថ្នាចង់ទទួលជោគជ័យត្រូវតែធ្វើជាម្ចាស់លើអាជីពខ្លួនបានមិនមែនទៅរកខ្នងបង្អែកទាំងដែលខ្លួនមិនមានអ្វីសោះនោះទេ ។
៦ យុវវ័យគិតថាស្នេហាគ្រប់គ្រាន់ដើម្បីទ្រទ្រង់ទំនាក់ទំនងក្នុងជីវិត
ទំនាក់ទំនងយូរអង្វែងមិនត្រឹមតែទាក់ទងនឹងស្នេហាប៉ុណ្ណោះទេ។ ដៃគូរបស់យើងត្រូវចែករំលែកតម្លៃសំខាន់ៗនៃគោលបំណង គោលដៅ សេចក្តីសុបិន្តនិងសេចក្តីប្រាថ្នាផ្សេងទៀតនៃជីវិតយើងទាំងទ្វេបានទៀត។ សេចក្ដីស្រឡាញ់ពិតជាមានគ្រឿងផ្សំសំខាន់ក្នុងការបង្កើតទំនាក់ទំនងតែទោះយ៉ាងណាក៏ដោយមិនគ្រប់គ្រាន់ទេប្រសិនបើនៅជាមួយគ្នាខុសគ្នាពេក ម្នាក់ល្ងង់ម្នាក់ចេះ ម្នាក់យល់ម្នាក់មិនយល់ ជីវិតនឹងមិនរលូនបានព្រោះក្តីស្រលាញ់មួយមុខឡើយ ពេលជីវិតមិនរលូនស្នេហាក៏ពិបាករក្សាបានដែរ៕
ប្រែសម្រួល៖សុភា
ប្រភព medium
ចុចអាន៖តួអង្គភ័យរន្ធត់នៅក្នុងសៀវភៅប្រឌិត ដែលធ្លាប់មានពិតមែនលើផែនដីនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៦ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី