Connect with us

KPT+

អាថ៌កំបាំង​របស់​លោក Elon musk ក្នុង​ការ​ដឹកនាំ​ក្រុមដើម្បីផ្លាស់ប្ដូរ​

បានផុស

នៅ

ក្នុង​នាម​ជា​សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន PayPal និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន SpaceX និង​ក្រុមហ៊ុន Tesla លោក Elon Musk បាន​ទទួល​ជោគជ័យ ដោយ​មិន​នឹក​ស្មាន​ដល់ នូវ​ប្រតិបត្តិការ​ផ្ទេរ​សាច់ប្រាក់​តាម​អ៊ីនធឺណិត ។

អាថ៌កំបាំង​របស់​លោក​ចំពោះ​ភាព​ជោគជ័យ​ គឺ​លោក​មិន​ដឹកនាំ​ក្រុម​ ដូចជា​អ្នក​ដឹកនាំ​ធម្មតា​ទេ។ លោក​គឺ​ជា​មេដឹកនាំ​ផ្លាស់ប្ដូរ​ក្រុម​ម្នាក់​ខុស​ពី​គេ!

តើ​លោក​មាន​គន្លឹះ​អ្វី​ ដើម្បី​ក្លាយ​ជា​អ្នកដឹកនាំ​ដែល​អាច​ផ្លាស់ប្ដូរ​ក្រុម​បាន​ល្អ​ម្នាក់៖

១. មាន​ចក្ខុវិស័យ​ផ្ដោត​លើ​អ្វី​មួយ​ពិសេស

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើ​អ្នក​ឃើញ​ដំណោះស្រាយ​ចំពោះ​បញ្ហា​ទេ? វិស័យ​សង្គម​មួយ​ដែល​​ត្រូវ​បាន​កែ​លម្អ​ឬ​យ៉ាងណា? ប្រព័ន្ធ​ដែល​ហួស​សម័យ​នៅ​កន្លែង​ធ្វើការ​របស់​អ្នក​ ដែល​ត្រូវ​ការ​ការ​ផ្លាស់ប្ដូរ?

សង្កេត​ពី​អ្វី​ដែល​ខ្វះខាត​នៅ​ក្នុង​ពិភពលោក​ និង​ចង់​ធ្វើ​ឲ្យ​វា​លេច​ជារូបរាង​ឬ​ប្រសើរ​ឡើង​មក។

. ប្រមូល​ផ្ដុំ​ក្រុម​មនុស្ស​ដែល​មាន​គំនិត​ដូចគ្នា

ប្រមូល​ក្រុម​ឬ​កុលសម្ព័ន្ធ​នៃ​បុគ្គល​ដែល​មាន​គំនិត​ដូចគ្នា។ ប្រសិន​បើ​តម្លៃ​និង​គោលដៅ របស់​អ្នក​ខុស​គ្នា​ខ្លាំង​ពេក ជំហាន​ខាង​ក្រោម​នឹង​មិន​ដំណើរការ​ទេ ទោះបី​អ្នក​ខំប្រឹង​យ៉ាង​ណា​ក៏ដោយ។

ដើម្បី​ធ្វើ​ដូចនេះ​ ដាក់​ខ្លួន​អ្នក​នៅ​ទីនោះ ​ចូលរួម​ជាមួយ​សហគមន៍​និង​សន្និសីទ​ដែល​ទាក់ទង​នឹង​អ្វី​ដែល​អ្នក​យក​ចិត្ត​ទុក​ដាក់។ ចងចាំ​ថា ​បណ្ដាញ​និង​ជួប​មនុស្ស​ដែល​អាច​ចែករំលែក​ មហិច្ឆតា​របស់​អ្នក​បាន។

. ដំណោះស្រាយ​ជាមួយ​សមាជិក​ក្រុម

បំផុស​ដំណោះស្រាយ​ផ្សេងៗ​គ្នា ​ដែល​អាច​កើត​មាន​ចំពោះ​បញ្ហា​ជាមួយ​ក្រុម​របស់​អ្នក។ កុំ​គ្រាន់​តែ​ប្រាប់​ពួកគេ​ពី​អ្វី​ដែល​ត្រូវ​ធ្វើ​ ដោយ​មិន​ពិភាក្សា​ជាមួយ​ពួកគេ​ជា​មុន។ វាយ​តម្លៃ​ថ្លៃដើម​និង​អត្ថប្រយោជន៍​នៃ​ដំណោះស្រាយ​សក្ដានុពល​ និង​រាយ​គុណ​សម្បត្តិ​និង​គុណវិបត្តិ​របស់​ពួកគេ​ចូល​ផង​ដែរ។

៤. សរសេរ​ផែនការ​សកម្មភាព​ជាក់ស្ដែង

សរសេរ​នូវ​អ្វី​ដែល​ចាំបាច់ ឧបករណ៍​ ថវិកា​ ពេល​វេលា​ ដើម្បី​បង្កើត​ដំណោះស្រាយ​ល្អ​បំផុត។ បំបែក​កិច្ចការ​ធំៗ ទៅ​ជា​របស់​តូចៗ​ ធ្វើឲ្យប្រាកដ​ថា​ កិច្ចការ​នីមួយៗ​អាច​ចេញ​ជា​សកម្មភាព​បាន​ទាំង​អស់។

៥. ធ្វើឲ្យគោលដៅ​ក្លាយ​ជា​បេសកកម្ម

ធ្វើ​ឲ្យគោលដៅ​របស់​អ្នក​មាន​មហិច្ឆតា​ និង​អាច​សម្រេច​បាន ត្រូវចែក​រំលែក​បេសកកម្ម​របស់​អ្នក​ជាមួយ​ក្រុម​អ្នក និង​តម្រឹម​ការ​ខិតខំ​របស់​មនុស្ស​គ្រប់គ្នា​ជាមួយ​គោលដៅ​ចុងក្រោយ។ ទោះ​យ៉ាងណា​គោលដៅ​ច្បាស់លាស់​ ក៏​អាច​ជំរុញ​ដល់​ក្រុម​ផង​ដែរ។

. ចងចាំ​ក្រុម​របស់​អ្នក​ជានិច្ច

ធ្វើ​ជា​អ្នក​លើក​ទឹកចិត្ត​ និង​ធ្វើការ​ជាមួយ​ក្រុម​របស់​អ្នក ​ឆ្ពោះ​ទៅ​រក​គោលដៅ​ទាំងអស់​គ្នា។ និយាយ​ជាមួយ​ក្រុម​ ​និង​ស្ដាប់​ការ​ព្រួយ​បារម្ភ​របស់​ពួកគេ។ អ្នក​ដឹកនាំ​ល្អ​បំផុត​ ជំរុញ​ការ​លូតលាស់​ឯករាជ្យនិង​ភាព​​ច្នៃប្រឌិត​ក្នុង​ក្រុម។

៧. អបអរសាទរ​ជ័យ​ជម្នះ​ហើយ​រៀន​ពី​ការ​បរាជ័យ

អបអរសាទរ​ការ​ឈ្នះ​តូចៗ​ មិន​ថា​វា​តូច​ប៉ុនណា​ក៏​ដោយ ​កុំ​ទុក​វា​ចោល​ឲ្យ​សោះ។ យក​រាល់​កំហុស​ដែល​បាន​ប្រព្រឹត្ត​ ធ្វើ​ជា​ឱកាស​ដើម្បី​រៀន។ រក​មូលហេតុ​នៃ​កំហុស រៀន​ពី​វា​ហើយ​ដោះស្រាយ​វា​ម្ដង​ហើយ​ម្ដង​ទៀត​ទាល់​តែ​ចេញ​ជា​លិទ្ធផល៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖រឿងរ៉ាវ ចម្លែក ៧ យ៉ាង​ពី​ក្រោយ​ជោគជ័យ​នៃ​មហាសេដ្ឋី ELON MUSK

ចុចអាន៖អាថ៌កំបាំង​ពីរ ​ធ្វើ​ឲ្យ​មហាសេដ្ឋី Elon Musk ក្លាយ​ជា​មនុស្ស​ឈ្លាសវៃ​ក្នុងវិស័័យជំនួញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម